loader

ក្រសួងការងារចេញសេចក្តីណែនាំ៤ចំណុចផ្ដល់ភាពងាយស្រួលដល់ស្រ្ដីមានផ្ទៃពោះក្រោយពេលសម្រាលកូន

ភ្នំពេញ៖ដើម្បីរួមគ្នាផ្ដល់ភាពងាយស្រួល និងពន្លឿនដល់ការបើកប្រាក់ឧបត្ថម្ភដល់ស្រ្ដីមានផ្ទៃពោះដែលបម្រើការងារទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹងធ្វើការណែនាំអំពីបែបបទ និងនីតិវិធី ៤ចំនុច ដល់ និយោជក ម្ចាស់សហគ្រាស គ្រឹះស្ថាន បុគ្គលិក កម្មករ និយោជិត និងមូលដ្ឋានសុខាភិបាល។

តាមសេចក្ដីដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលចុះនៅថ្ងៃទី ១២ មករា ឆ្នាំ២០១៨ នេះ បែបបទ និងនិតីវិធី ៤ចំនុចទាំងនោះរួមមាន៖

ទី១.សាមីខ្លួនត្រូវភ្ជាប់មកតាមខ្លយននូវអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទច្បាស់លាស់។

ទីពីរ.សាមីខ្លួនត្រូវភ្ជាប់មកតាមខ្លួននូវប័ណ្ណសមាជិក ប.ស.ស ឬ ប័ណ្ណមូលនិធីសមធម៌សុខាភិបាល។

ទី៣.សាមីខ្លួន ឬសាច់ញាតិរបស់ខ្លួនត្រូវជូនដំណឹងមក ប.ស.ស តាមរយៈលេខទូរស័ព្ទទំនាក់ទទំនងបន្ទាន់ ១២៨៦ ពេលចូលសម្រាលកូនក្នុងមន្ទីរពេទត្យដែលគ្មានភ្នាក់ងារ ប.ស.ស។

ទី៤. ស្នើមូលដ្ឋានសុខាភិបាលទាំងអស់ផ្ដល់កិច្ចសហការ និងព័ត៌មានដល់មន្រ្ដីសាខា ប.ស.ស នៅតាមស្នាក់ការ ប.ស.ស រាជធានីខេត្ត ខណ្ឌ អំពីការទៅទទួលសេវាសម្រាលកូនក្នុងមូលដ្ឋានសុខាភិបាលរបស់ខ្លួន។

ការធ្វើរួមគ្នាដើម្បីពន្លឿនដល់ការបើកប្រាក់ឧបត្ថម្ភដល់ស្រ្ដីមានផ្ទៃពោះតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនេះ ក្រោយពេល ប.ស.ស បានរកឃើញពីបញ្ហាប្រឈមមួយចំនួនក្នុងពេលផ្ដល់ប្រាក់ឧបត្ថម្ភដោយសារមូលហេតុខ្វះឯកសារ និងខ្វះការផ្ដល់ព័ត៌មានអំពីការសម្រាលកូន។

នៅក្នុងសេចក្ដីជូនដំណឹងនេះ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សង្ឃឹមយ៉ាងមុតមាំថា និយោជក ម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់ត្រូវផ្សព្វផ្សាយបន្ដដល់កម្មករនិយោជិរបស់ខ្លួន និងស្នើកម្មករនិយោជិតទាំងអស់ឲ្យចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្ដីជូនដំណឹងនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

សង្គមស៊ីវិល និងសហជីព៖ បើEUបិទពន្ធអនុគ្រោះគឺកម្មការិនីច្រើនលើសលុបនឹងរងផលប៉ះពាល់

ភ្នំពេញ៖ បន្ទាប់ពីសភាអឺរ៉ុបបានចេញសេចក្ដីថ្លែង[...]

សហភាព​អឺរ៉ុប​ផ្តល់​ជំនួយ​ជាង​២៩​លាន​ដុល្លារ​ដើម្បី​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក​ជា​ស្ត្រី​

សហភាព​អឺរ៉ុប​បាន​ផ្តល់​ជំនួយ​ឥត​សំណង​ជាង​ ២៩​[...]

នាយិកា​អង្គការ​ សីល​ការ​ ៖​ ស្ដ្រី​ និង​កុមារី​ រង​អំពើ​រំលោភ​ផ្លូវភេទ​ច្រើន​ជាង​មួយ​ ករណី​ក្នុង​មួយ​ថ្ងៃ​

នាយិកា​ប្រតិបត្ដិ​ របស់​អង្គការ​ ដែល​ធ្វើ​ការ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត