loader

ក្រសួងការងារបង្កើតច្បាប់ការពារសិទ្ធិការងារអ្នកបម្រើតាមផ្ទះ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើតច្បាប់ការពារសិទ្ធិការងារអ្នកបម្រើតាមផ្ទះ ក្រោយពេលមានការចាប់ និងឃុំខ្លួនក្នុងពន្ធនាគារម្ចាស់ផ្ទះម្នាក់ប្រើអំពើហិង្សាលើកូនឈ្នួលជាអនីតិជន និងបន្ទាប់ពីនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើឲ្យមានគំាពារនិងគោរពសិទ្ធិកម្មករតាមផ្ទះ។ 

ក្រោយពីសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនម្ចាស់ផ្ទះម្នាក់ ក្នុងពន្ធនាគារក្រោមបទចោទប្រើអំពើហិង្សាដោយចេតនាលើកូនឈ្នួលអនីតិជន។ ជាមួយគ្នានេះសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវឲ្យគោរពម៉ោងឈប់សម្រាក និងផ្តល់បប្រាក់ខែឲ្យបានខ្ពស់ដល់កម្មករការងារផ្ទះ ដើម្បីផ្គត់ផ្គងជីវិភាព។

ភ្លាមៗក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញប្រកាសស្តីពី«លក្ខខណ្ឌការងារសម្រាប់កម្មករការងារផ្ទះ» ក្នុងគោលបំណងកំណត់ពីលក្ខខណ្ឌការងារសម្រាប់កម្មករការងារផ្ទះ។ ប្រកាសនេះនឹងចាប់អនុវត្តន៍ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ប្រកាសរបស់ក្រសួងនេះមាន ១៥ ប្រការ។ ក្នុងនោះបានចែងថា កម្មករការងារផ្ទះត្រូវមានអាយុចាប់ពី១៨ ឆ្នំាឡើង តែក្មេងអាយុចាប់ពី ១៥ ឆ្នំា ដល់ក្រោមអាយុ ១៨ ឆ្នំា អាចអនុញ្ញាតឲ្យធ្វើការងារផ្ទះស្រាលៗ មិនមានលក្ខណៈងាយបង្កឲ្យមានគ្រោះថ្នាក់ឬប៉ះពាល់សុខភាព ហើយករណីម្ចាស់ផ្ទះផ្តល់ទីកន្លែងស្នាក់សម្រាប់អ្នកធ្វើការងារផ្ទះដោយថៅកែត្រូវឲ្យស្នាក់នៅដោយឥតគិតថ្លៃផ្តល់អាហារហូបចុក រស់នៅសមរម្យ និងការពិនិត្យព្យាបាលបឋមពេលមានជំងឺ។

ត្រង់ប្រការនេះ អ្នកស្រី យឹម សុធី ប្រធានសមាគមអ្នកធ្វើការតាមផ្ទះកម្ពុជាហៅថា (Association of Cambodia Domestic Workers) ចែកទូលំទូលាយពេកព្រោះអ្នកបម្រើតាមផ្ទះភាគច្រើនមានអាយុចាប់៣០ ទៅ ៤០ ឆ្នំា ដែលនំាឲ្យមានការរើសអើង។
អ្នកស្រី សុធី ចង់ឲ្យក្រសួងដាក់បញ្ជូលជនពិការក្នុងប្រកាសក្នុងទទួលយកឲ្យធ្វើជាកម្មករការងាផ្ទះ ព្រោះជនពិការនូវតែរងការរើសអើសពីសង្គមនៅឡើយ។
សំឡេង
ប្រការនេះចែងបន្ថែមថា ការឈប់សម្រាកប្រចំាសប្តហ៍កម្មករតាមផ្ទះអាចឈប់សម្រាក់បានចំនួនមួយថ្ងៃគឺថ្ងៃអាទិត្យ លើកលែងតែមានការព្រមព្រៀងគ្នាដោយស្ម័ក្រចិត្តលើកថ្ងៃឈប់ទៅថ្ងៃផ្សេងក្នុងសប្តាហ៍ដដែល។ ជាមួយគ្នានេះ ការឈប់ថ្ងៃបុណ្យកម្មករត្រូវទទួលបានប្រាក់ឈ្នួលតាមច្បាប់ចែង ហើយបើកម្មករបំពេញការងារនៅថ្ងៃឈប់បុណ្យត្រូវទទួលបានប្រាក់ឈ្នួលស្មើនឹង ២០០ ភាគរយនៃប្រាក់ឈ្នួល។

អ្នកស្រី យឹម សុធី ប្រធានសមាគមអ្នកធ្វើការតាមផ្ទះកម្ពុជាសង្កេតឃើញថា អ្នកបម្រើតាមផ្ទះរងការរំលោភម៉ោងការងារ និងការប្រមាថមើលងាយពីសំណាក់ផ្ទះនៅឡើយ។

ប្រការនេះបញ្ជាក់យ៉ាងច្បាស់ថា រាល់ការងារដែលបង្ខំ ឬជាកាតព្វកិច្ច ការងារកាត់ជំពាក់ ការងារមានលក្ខណៈជាទម្រង់ធ្ងន់ធ្ងរ និងបែបទាសភាព ត្រូវបានហាមឃាត់។ ម្ចាស់ផ្ទះត្រូវទទួលខុសត្រូវចំពោះគ្រោះថ្នាក់កាងារ និងរបបសន្តិសុខសង្គមដូចកម្មករផ្សេងទៀត។ អ្នកប្រព្រឹត្តិល្មើសនឹងប្រកាសនេះ ត្រូវទទួលការផាកពិន័យ ឬផ្តន្ទាទោសតាមច្បាប់។

តែបែនេះក្តី ប្រកាសមិនអនុវត្តចំពោះជនណាដែលត្រូវបានគ្រួសារណាមួយទទួលយកមករស់នៅជាមួយដោយចាត់ចែកឲ្យធ្វើការងារផ្ទះ ឬជនណាម្នាក់ធ្វើកិច្ចការផ្ទះម្តងម្កាល មិនទៀងទាត់ និងមិនឈរលើមូលដ្ឋានវិជ្ជាជីវៈណាមួយមិនមែនជាកម្មករការងារផ្ទះទេ។

ប្រធានសមាគមអ្នកធ្វើការតាមផ្ទះកម្ពុជាជឿថា អ្នកបម្រើតាមផ្ទះជាស្រ្តីប្រមាណ ៨០ ភាគរយ ក្នុងចំណោមកម្មករសរុបជាង ៦០០ នាក់ នឹងទទួលបានអត្ថប្រយោជន៍ និងលក្ខខណ្ឌការងារល្អក្រោមច្បាប់ថ្មីទើបនឹងប្រកាសដាក់ឲ្យអនុវត្តន៍នៅសប្តាហ៍នេះ៕

ព័ត៌មានទាក់ទង

មន្ដ្រី​ក្រសួង​កិច្ចការ​នារី​ ៖​ ការ​ប្រព្រឹត្ដ​ហិង្សា​លើ​ស្ដ្រី​ គឺជា​បទល្មើស​ព្រហ្មទណ្ឌ​

មន្ដ្រីជាន់ខ្ពស់​ នៃ​ក្រសួង​កិច្ចការ​នារី​ បា[...]

អតីត​ស្ដ្រី​មេឃុំ​ CNRP​ ៖​ ក្រៅពី​បក្ស​របស់​ខ្លួន​ ពួក​គេ​មិន​មើល​គណបក្ស​ផ្សេង​ឡើយ​

អតីត​ស្ដ្រី​មេឃុំ​ អតីត​គណបក្ស​សង្គ្រោះ​ជាតិ​[...]

អង្គការបន្ទាយស្រី៖វេទិកាលើកកម្ពស់សិទ្ធិស្រ្ដីនិងការបោះឆ្នោតគឺជាការពង្រឹងសិទ្ធិអំពីការជ្រើសរើសតំណាងរបស់ខ្លួន

បទសម្ភាសន៍៖ អង្គការបន្ទាយស្រ្ដីខេត្ដសៀមរាបបាន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត