loader

ក្រសួងការងារអំពាវនាវឱ្យសហគ្រាសទាំងអស់បញ្ឈប់ការប្រើប្រាស់ពលកម្មកុមារ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១២ តុលានេះបានចេញសេចក្តីជូនដំណឹងរំលឹកដល់ ម្ចាស់ឬនាយករោងចក្រ សហគ្រាស គ្រឹះស្ថាន សិប្បកម្មផលិតឥដ្ឋ និងអាជីវកម្មនានាត្រូវបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់តាមច្បាប់ស្តីពីការងារ ពិសេសមិនត្រូវប្រើប្រាស់ពលកម្មកុមារក្នុងសង្វាក់ផលិតកម្មនោះឡើយ។

តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួន ក្រសួងការងារបានអំពាវនាវដល់ម្ចាស់រោងចក្រ សហគ្រាសទាំងអស់ត្រូវបន្តប្រឆាំងរាល់ទម្រង់កេងប្រវ័ញ្ចពលកម្មកុមារ។ក្រសួងក៏ហាមឃាត់ដាច់ខាតការប្រើប្រាស់បំណុលនៃទំនាក់ទំនងបុគ្គល និងបំណុលនៃគ្រឹះស្ថានហិរញ្ញវត្ថុមកដាក់បន្ទុកសេរីភាពការងាររបស់កម្មករ និយោជិត ទោះបីក្នុងលក្ខណៈម៉ៅការ ឬកិច្ចសន្យាបន្តក្តី។

ក្រសួងការងារក៏តម្រូវឱ្យគ្រប់អាជីកម្ម សិប្បកម្ម និងសេវាកម្មទាំងអស់ មិនត្រូវប្រើប្រាស់កុមារក្រោមអាយុ ១៥ឆ្នាំឡើយ។

ភ្ជាប់ជាមួយសេចក្តីអំពាវនាវនេះ ក្រសួងការងារក៏ប្រកាសពីវិធានការផាកពិន័យ និងវិធានការផ្លូវច្បាប់ក្នុងករណីក្រុមអធិការកិច្ចការងាររបស់ក្រសួងរកឃើញនូវកំហុសទាំងនេះ។

ពលកម្មលើកុមារជាការងារមួយដែលមានការគម្រាមកំហែងទៅដល់សិទ្ធជាមូលដ្ឋានរបស់កុមារ ក្នុងការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ ការលូតលាស់ផ្នែកបញ្ញា និងរូបរាងកាយ ការទទួលបានការការពារពីការរំលោភបំពាន និងការចូលរួមក្នុងសហគមន៍របស់អ្នកទាំងនោះ។ កម្មករជាកុមារធ្វើការទៅតាមវិស័យមួយចំនួនដូចជា៖ ការងារតាមផ្ទះ ក្នុងរោងចក្រកាត់ដេរ ការប្រមូលសម្រាម នេសាទ កសិកម្ម កម្មករឡឥដ្ឋ និងសំណង់។

តាមរបាយការណ៍របស់អង្គការ​ពល​កម្ម​អន្តរជាតិ (ILO)ក្នុងឆ្នាំ២០១២ ​រក​ឃើញថា ​មាន​កុមារ​ចំនួនជាង ៧៥ម៉ឺននាក់ កំពុង​ធ្វើការ​ក្នុង​ប្រទេស​កម្ពុជា។

ក្នុងនេះ​មាន​ចំនួនជាង ៤២ម៉ឺននាក់ ស្មើនឹង ៥៦.៩% ត្រូវបាន​ចាត់​ទុកថា ​ជាកម្មករ​កុមារ ហើយចំនួនជាង ២៣ម៉ឺននាក់ ស្មើនឹង ៣១.៣% បានធ្វើការ​ក្នុង​លក្ខខ័ណ្ឌ​គ្រោះថ្នាក់​ដែល​អ្នក​ទាំង​នោះ​ត្រូវ​បាន​រងផល​ប៉ះពាល់​ពី​សារធាតុ ឬ​សម្ភារៈ​គីមី៕

 

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

សភាអន្តជាតិIPUនៅតែទទួលស្គាល់ភាពស្របច្បាប់របស់CNRPខណៈCPPព្យាយាមបញ្ជៀសរឿងនេះ

ភ្នំពេញ៖ សហភាពអន្តរសភាIPUនៅតែទទួលស្គាល់ភាពស្រ[...]

ស្ពានឈើប្រវែង១៨៣ម៉ែត្រនៅក្នុងបរិវេណប្រាសាទបេងមាលាកំពុងសាងសង់ឡើងវិញ

តាមមន្រ្ដីជំនាញរបស់អាជ្ញាធរជាតិអប្សរា ដំណើរកា[...]

រុស្ស៊ីនឹងបង្វែបំណុលកម្ពុជាជំពាក់ទៅជាការវិនិយោគតាមការស្នើរបស់សម្ដេច ហ៊ុន សែន(មានសំឡេង)

ភ្នំពេញ៖ រុស្ស៊ីនឹងបង្វែរបំណុលកម្ពុជាជំពាក់ខ្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត