loader

ក្រសួងទេសចរណ៍រៀបចំទិវាយោគៈអន្តរជាតិនៅថ្ងៃទី១៦-១៧ខាងមុខនេះ

ភ្នំពេញ៖ ក្រសួងទេសចរណ៍​នៃ​ព្រះរាជាណាចក្រកម្ពុជា សហការ​ជាមួយស្ថានទូតសាធារណរដ្ឋ​ឥណ្ឌាប្រចាំនៅព្រះរាជាណា​ចក្រ​​​កម្ពុជា​ នឹងរៀបចំ “ទិវាយោគៈអន្តរជាតិ” លើកទី៤ នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្ត​សៀម​រាប និងខេត្តបាត់ដំបងចាប់ពីថ្ងៃទី១៦-១៧ខែមិថុនាខាងមុខនេះ។នេះបើតាមទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍ចេញផ្សាយនៅថ្ងៃទី១៤មិថុនានេះ។

លំហាត់Yogaនៅក្រុងអង្គរ។

តាមក្រសួងទេសចរណ៍ការរៀបចំទិវាយោគៈអន្តរជាតិលើកទី៤ ឬ(4th ​International Day of Yoga) ​និងចាប់ធ្វើនៅ​រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា វេលាម៉ោង០៧ :០០នាទីព្រឹក នា​បរិវេណ ពហុកីឡដ្ឋាន ជាតិអូឡាំពិក។ ចំណែកខេត្តព្រះសីហនុ គឺនៅព្រឹកថ្ងៃទី១៦ ខែមិថុនា នាបរិវេណមុខឆ្នេរសុខា។ ​ខេត្ត​សៀម​រាប នៅព្រឹកថ្ងៃទី១៧ មិថុនា នៅបរិវេណមុខ​ប្រាសាទអង្គរវត្ត។ និង​ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៧ មិថុនា នៅបរិវេណ​មុខសាលាខេត្ត។

ទិវាយោគៈ ឬYoga អន្តរជាតិនេះធ្វើឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយពីការធ្វើលំ​ហាត់​ប្រាណសមាធិ​ទាំង​ផ្លូវកាយ ផ្លូវចិត្ត និងសម្រួលចលនាសាច់ដុំ ចលនាសរសៃឈាមឲ្យស្រួល​សម្រាប់​សុខភាពរាងកាយរបស់មនុស្សទាំងអស់គ្នា។

អង្គការសហប្រជាជាតិបានប្រកាសជាផ្លូវការ សម្រេចយកថ្ងៃទី២១ ខែមិថុនា គឺជាទិវាយោគៈអន្តរជាតិ ក្នុងគោលបំណងលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជននៅទូទាំងពិភពលោក៕

 

ព័ត៌មានទាក់ទង

សភាអន្តជាតិIPUនៅតែទទួលស្គាល់ភាពស្របច្បាប់របស់CNRPខណៈCPPព្យាយាមបញ្ជៀសរឿងនេះ

ភ្នំពេញ៖ សហភាពអន្តរសភាIPUនៅតែទទួលស្គាល់ភាពស្រ[...]

ស្ពានឈើប្រវែង១៨៣ម៉ែត្រនៅក្នុងបរិវេណប្រាសាទបេងមាលាកំពុងសាងសង់ឡើងវិញ

តាមមន្រ្ដីជំនាញរបស់អាជ្ញាធរជាតិអប្សរា ដំណើរកា[...]

រុស្ស៊ីនឹងបង្វែបំណុលកម្ពុជាជំពាក់ទៅជាការវិនិយោគតាមការស្នើរបស់សម្ដេច ហ៊ុន សែន(មានសំឡេង)

ភ្នំពេញ៖ រុស្ស៊ីនឹងបង្វែរបំណុលកម្ពុជាជំពាក់ខ្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត