loader

ក្រសួងធនធានទឹកអំពាវនាឲ្យអ្នកធ្វើដំណើរតាមសមុទ្រប្រុងប្រយ័ត្នចំពោះអាកាសធាតុ

ភ្នំពេញ៖ ក្រសួងធនធាន និងឧតុនិយម បានអោយដឹងថា ខ្យល់មូសុងនិរតី បាននិងកំពុងបន្ដបង្កើនឥទ្ធិពលមកលើតំបន់ឆ្នេរសមុទ្រក្នុងព្រះរាជាណាចក្រកម្ពុជា។ ដោយឡែក ប្រព័ន្ធសម្ពាធទាបបាននិងកំពុងអូសបន្លាយកាត់លើអាងទន្លេមេគង្គក្នុងប្រទេសឡាវ។

នេះបើតាមការចុះផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨  ដដែលនេះ ក្រសួងអំពាវនាវដល់អ្នកនេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់បង្កើនការប្រុងប្រយ័ត្នចំពោះហេតុការណ៍ដែលអាចកើតមានជាយថាហេតុនៅលើតំបន់ឆ្នេរសមុទ្រក្នុងព្រះរាជាណាចក្រកម្ពុជា។

តាមសេចក្ដីជូនដំណឹងដដែល បញ្ជាក់ថា  លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុនៅតាមបណ្ដាខេត្តជាប់ឆ្នេរសមុទ្រ នឹងមានភ្លៀងធ្លាក់ច្រើនជា  ​បន្ដបន្ទាប់។ រីឯបណ្ដារាជធានី-ខេត្តមួយចំនួន ដូចជា ភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ និងខេត្តតាកែវ បរិមាណទឹកភ្លៀងនឹងថយចុះមកវិញ។ ដោយឡែកបណ្ដាខេត្តដទៃទៀត នឹងមានភ្លៀងធ្លាក់រាយប៉ាយជាបន្ដបន្ទាប់ក្នុងបរិមាណពីមធ្យមទៅច្រើន ហើយផ្ទៃសមុទ្រទាំងមូល មានខ្យល់បក់បោកខ្លាំង ។

តាមការអំពាវនាវរបស់ក្រសួង គឺប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ គួរបង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់ ជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អ្នកនាំពាក្យ៖ការបោះបង្គោលព្រំដែនជាមួយវៀតណាមស្រួលជាងជាមួយថៃ(មានសំឡេង)

កម្ពុជាមានព្រំដែនគោកជាមួយប្រទេសជិតខាង គឺ២៥៣០ [...]

ក្រសួងមហាផ្ទៃ​ តាម​ចាប់​ជន​បន្លំ​ Page​ របស់​សមាគម​វៀតណាម​នៅ​កម្ពុជា​

មន្ដ្រី​នាំពាក្យ​ ក្រសួងមហាផ្ទៃ​ បាន​ប្រាប់​ស[...]

អាជ្ញាធរបន្តជម្លៀស អ្នកភូមិរងគ្រោះទឹកជំនន់ ខណៈដំណាំស្រូវរងផលប៉ះពាល់ជាង១ពាន់ហិកតា

អាជ្ញាធរ បន្ត ជម្លៀស ប្រជាពលរដ្ឋ រង គ្រោះ ដោយ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត