loader

ក្រសួងមានយន្ដការថ្មីសម្រាប់ជំនួសយន្ដការចាស់ក្នុងការអង្កេតការប្រឡងបាក់ឌុបឆ្នាំនេះ

(ភ្នំពេញ)៖ សេចក្ដីប្រកាសរបស់ក្រសួងអប់រំយុវជន និងកីឡាបានជំរុញមន្រ្ដី បុគ្គលិកអប់រំ ទាំងអស់ឲ្យ ត្រៀមខ្លួន ដើម្បីអនុវត្តតាមច្បាប់ និងលុបបំបាត់អំពើ ពុករលួយក្នុង ការប្រឡងមធ្យមសិក្សាទុយភូមិ ឬ បាក់ឌុប  នាថ្ងៃទី១៩-២០ខែសីហាឆ្នាំ២០១៩ខាងមុខនេះ។

ACU អង្គការប្រឆាំងអំពើពុករលួយបានអោយដឹង ថា ខ្លួននឹងមិនបញ្ជូនមន្រ្ដីអង្កេតការក ្នុងការប្រឡងបាក់ឌុបឆ្នាំ២០១៩នេះ។

ACUបានធ្លាប់បានដាក់ មន្រ្ដីអង្កេតការ រយៈពេល៥ឆ្នាំ។ យ៉ាងណាACU ក៏បានស្នើឲ្យក្រសួងអប់រំពង្រឹងយន្ដការរបស់ខ្លួន​ ហើយ ACU នៅតែ សហការជាមួយ ក្រសួងនេះបន្ដទៀត ក្នុងការដោះស្រាយបញ្ហាអំពើពុករលួយ។នេះបើតាមការបញ្ជាក់ របស់លោក ឌី ខាំបូលី អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា។

លោកបានឲ្យដឹងថា ក្រសួងមានយន្ដការជំនួយការអប្បមាទ ដែលបានបណ្ដុះបណ្ដាលរួច រាល់ហើយ ក្នុងការប្រឡងបាក់ឌុបឆ្នាំនេះ។​លោកថាយន្ដការនេះបានដកចេញមកពីគរុសិស្សនិងគរុនិស្សិតនៅតាម សាលាគរុកោសល្យ តាម ខេត្តភូមិភាគ និងនៅភ្នំពេញ ហើយក្រសួងក៍បានរៀបចំជាមួយនឹងយន្ដការអប្បមាទ នេះរួចរាល់ដែរ។

លោកបន្តថាក្រសួងមិនមានក្ដីបារម្ភអ្វីនោះទេក្នុងការដកកម្លាំងពង្រាយអង្កេតការរបស់ACU ព្រោះក្រសួងមានយន្ដការថ្មីមួយទៀតដែលមានលក្ខណៈដូចគ្នា សម្រាប់ដាក់ជំនួសយន្តការនៅឆ្នាំនេះ។តែលោកថាអង្គភាព ACU នៅតែបន្តចូលរួមក្នុងសកម្មភាពប្រឆាំងអំពើ ពុករលួយដដែល ។

តាមក្រសួងអប់រំ ការប្រឡងបាក់ឌុបឆ្នាំនេះ មានបេក្ខជនប្រឡងចំនួន ១១ម៉ឺន៩ ២១៧នាក់ ក្នុងនោះមានស្រី ៦១០៣១នាក់ និងសិស្សពិការភាពមាន ៥នាក់ ហើយមានមណ្ឌលប្រឡងចំនួន ២០២ ដែលកើនចំនួន៦ មណ្ឌលធៀបនឹងឆ្នាំ២០១៨។ បេក្ខជនប្រឡងកើនរហូតដល់៥៨៥២នាក់ បើធៀបនឹងការប្រឡងបាក់ឌុបឆ្នាំ ២០១៧-២០១៨៕

អត្ថបទ៖ ញឹក សំអូន

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អ្នកវិភាគខ្លះមិនច្បាស់ចំពោះលោកសមរង្ស៊ីប្ដេជ្ញាវិលចូលកម្ពុជានៅថៃ្ង៩វិច្ឆិកាតែពលរដ្ឋធម្មតាជឿថាគាត់ពិតជាមក

ខណៈលោកសមរង្ស៊ី និងជាសមាជិកអចិន្ត្រៃយិ៍នៃអតីតគ[...]

មេធាវីអន្ដរជាតិការពារលោកសមរង្ស៊ីប្រកាសតតាំងក្ដីនឹងនាយករដ្ឋមន្ត្រីករណីលោកហុកឡងឌី

សម្ដេចហ៊ុនសែន បានឈ្នះលោកសមរង្ស៊ីជាច្រើនសំណុំរ[...]

ស.អ.កថាឈឺចាប់រឿង EU យកពន្ធអង្ករហើយ ថែមទាំងរឿងពិចារណាដកEBAទៀត

ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជាទទួចឱ្យសហភាព[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត