loader

ក្រសួងសុខាភិបាលបញ្ឈប់ការលក់ឱសថ SUER STORM

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានបញ្ឈប់ការផ្សព្វផ្សាយឱសថរបស់គណនីហ្វេសបុកមួយចំនួន ឈ្មោះ SUPER STORM, ONLINE PRODUCT, Super Storm‑ទំនុកចិត្តអ្នកប្រើ, Super Storm KH02 និង KH Super Storm ដែលកំពុងផ្សព្វផ្សាយឱសថបំប៉នផ្លូវភេទបុរសឈ្មោះ SUPER STORM ដែលគ្មានចុះបញ្ចីកា និងគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃទី ១១ មិថុនា ២០១៨។

តាមសេចក្ដីជូនដំណឹងនេះ ក្រសួងសុខាភិបាល បានបញ្ឈប់ការផ្សព្វផ្សាយការលក់ឱសថនៅលើបណ្ដាញសង្គមហ្វេសបុកនូវឱសថ SUPER STORM  ដែលជាផលិតផលរបស់ប្រទេសថៃ ហើយបញ្ឈប់នេះ ព្រោះតែ ឱសថនោះគ្មានក្រុមហ៊ុននាំចូលត្រឹមត្រូវ មិនមានការចុះបញ្ចីកា មិនមានការត្រួតពិនិត្យ និងគ្មានការអនុញ្ញាតឱ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលឡើយ។

ជាងនេះទៅទៀត គណនីហ្វេសបុកទាំងនេះ បានបរិយាយអំពីសមត្តភាពរបស់ឱសថប្រភេទនេះ លើសអ្វីដែលឱសថនេះមាន ។បន្ថែមលើនេះ ក្រសួងសុខាភិបាល នឹងចាត់វិធានការតឹងរឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់ហ្វេសបុកនេះ៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អ្នកវិភាគថាតម្លៃការទូតកម្ពុជាធ្លាក់ចុះហើយចាញ់ប្រៀបCNRPតែមន្ត្រីរដ្ឋាភិបាលថាការវាយតម្លៃគ្មានមូលដ្ឋាន

ភ្នំពេញ៖ មេដឹកនាំកម្ពុជាមកពីគណបក្សប្រជាជនកម្ព[...]

ព្រឹត្តិការណ៍រត់ដើម្បីបរិស្ថាននឹងរៀបចំឡើងជាលើកទី៣នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ ព្រឹត្តិការណ៍រត់ដើម្បីបរិស្ថាននឹងរៀប[...]

កាណាដាលើកទឹកចិត្តឱ្យវិនិយោគិនរបស់ខ្លួនបណ្ដាក់ទុននៅកម្ពុជា

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា ថា [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត