loader

គីមជុងអ៊ុនសុំត្រាំជួបម្ដងទៀត

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានស្វែ​ងរកការជួបជាថ្មីម្ដងទៀតហើយ ជាមួយលោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ ដើម្បីបន្តការសន្យាឡើងវិញ ការអនុវត្តលុបចោលអាវុធនុយក្លេអ៊ែរ។

អ្នកនាំពាក្យសេតវិមាន លោកស្រី Sarah Sanders និយាយថា លិខិតរបស់លោកគីមជុងអ៊ុន គឺ ជាការបង្ហាញភាពកក់ក្ដៅ និងជាវិជ្ជមានដែលបញ្ជាក់ថា ក្រុងព្យុះយ៉ាងបន្តសន្យាការលុបចោលកម្មវិធីអាវុធនុយក្លេអ៊ែរ។

លោកស្រី អ្នកនាំពាក្យបាននៅនិយាយនៅក្នុងសន្និសីទសារព័ត៌មានថា តាមរយៈលិខិតនេះ គឺ លោក គីម ជុងអ៊ុន ពិតជាមានបំណងសុំជួបលោកត្រាំជាថ្មីទៀត។ លោកស្រីថា សេតវិមានបានតៀមរួចហើយ ជំនួបកំពូលលើកទីពីរ បើការជួបនេះ ធ្វើអោយការរីកចម្រើនឆ្ពោះទៅរកការធ្វើរលាយទៅវិញ កម្មវិធីអាវុធនុយក្លេអ៊ែរ។

លោកត្រាំ និងគីមជុងអ៊ុន បានជួបគ្នាម្ដងរួចហើយ កាលពីថ្ងៃទី ១២មិថុនា ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី។

ក្នុងជំនួបនោះ លោក គីមជុងអ៊ុន បានសន្យាចំនួន​បួនចំណុច គឺក្នុងនោះការលុបចោលអាវុធនុយក្លេអ៊ែរ ការធ្វើអោយមានសន្តិភាពលើឧបទ្វីបកូរ៉េ ការប្រគល់អដ្ឋិធាតុកងទ័ពអាមេរិក ជាដើម។ តែអ្វីដែលលោកគីមជុងអ៊ុន សុំជួបលោកត្រាំ គឺបន្ទាប់ពីក្រុងព្យុះយ៉ាងសុំអោយអាមេរិក លើកលែង ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាមុនសិន មុននឹងក្រុងព្យុះយ៉ាង បើកអោយក្រុមអធិការកិច្ចអាមេរិកទៅពិនិត្យមើល ការបិទ ឬបំផ្លាញចោល ការដ្ឋាន និងរោងចក្រផលិតក្បាលគ្រាន់នុយក្លេអែរ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

វេណេហ្សូអេឡា៖ កងទ័ពប្រហែលជាលែងស្មោះត្រង់នឹងម៉ាឌូរ៉ូទៀតហើយ

ប្រទេសវេណេហ្សូអេឡា ទំនងនឹងធ្លាក់ក្នុងចលាចលម្ដ[...]

ចិនទទូចឱ្យអាមេរិកទម្លាក់ចោលការធ្វើបត្យាប័នករណីអគ្គនាយកហិរញ្ញវត្ថុក្រុមហ៊ុនHuawei

ចិនទទូចឱ្យអាមេរិកទម្លាក់នូវការធ្វើបត្យាប័នដោះ[...]

ចិនគំរាមសងសឹកអាមេរិក​ដោយចង់ដាក់ទណ្ឌកម្មលើអ៊ីស្រាអ៊ែលសម្ព័ន្ធមិត្តរបស់អាមេរិក

ចិនបានធ្វើការទិតៀនយ៉ាងខ្លាំង​ទៅលើសហរដ្ឋអាមេរិ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត