loader

ចិនព្រមានពលរដ្ឋខ្លួនអោយប្រុងប្រយ័ត្នខណៈពលរដ្ឋវៀតណាមផ្ទុះបាតុកម្ម

រដ្ឋាភិបាលចិនសម្ដែងការព្រួយបារម្ភជាខ្លាំងចំពោះអំពើហិង្សាមួយកើតឡើងនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងទឹកដីវៀតណាម ហើយកំពុងប៉ះពាល់ដល់វិនិយោគទុនចិន។

ដោយសារករណីនេះ រដ្ឋាភិបាលចិនតាមរយៈស្ថានទូតរបស់ខ្លួននៅទីក្រុងហាណូយ បានចេញសេចក្ដីព្រមានអោយពលរដ្ឋខ្លួនដែលរស់នៅតំបន់ពិសេស ហើយកំពុងរងការធ្វើបាតុកម្មដោយពលរដ្ឋវៀតណាមអោយមានការប្រុងប្រយ័ត្ន។

នៅក្នុងការតវ៉ាមួយកាលពីថ្ងៃអាទិត្យ ទី ១០ មិថុនា សមត្ថកិច្ចប៉ូលិសវៀតណាមបានចាប់ខ្លួនបាតុករ ១០០នាក់ ដែលបានផ្ទុះហិង្សាប្រឆាំងរដ្ឋសភាប្រទេសវៀតណាមដែលបានអនុម័តអោយមានតំបន់ពិសេសមួយនៅក្រោមច្បាប់វិនិយោគទុន ៩៩ឆ្នាំ ។

តំបន់ពិសេសនេះ ស្ថិតនៅខេត្ត Binh Thuan  ភាគកណ្ដាលប្រទេស។

តាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ នៅក្នុងការប៉ះទង្គិចនេះ ប៉ូលិសរងរបួសរាប់សិបនាក់។

ស្ថានទូតចិននៅទីក្រុងហាណូយបានឱ្យដឹងថា ពួកបាតុករប្រឆាំងចិនគឺពួកគេជាក្រុមជាតិនិយម។

អ្នកនាំពាក្យសភាវៀតណាម លោក Nguyen Thi Kim Ngan បាននិយាយថា អ្នកតវ៉ាទាំងនោះប្រហែលជាយល់ខុសអំពីច្បាប់គ្រប់គ្រងធម្មជាតិរបស់ប្រទេស។ លោកស្រី ថា ពលរដ្ឋទាំងនោះគួរស្ថិតនៅក្នុងស្ថានភាពស្ងប់ស្ងាត់ ហើយត្រឡប់លំនៅដ្ឋានវិញ។

នេះជាលើកទីពីរហើយ ដែលពលរដ្ឋវៀតណាមបានធ្វើបាតុកម្មប្រឆាំងប្រទេសចិន ដែលលើកទីពីរ ធ្វើឡើងកាលពីឆ្នាំ ២០១៥ ប្រឆាំងនឹងវត្តមានរបស់កងទ័ពចិនដែលស្ថាបនាកោះសិប្បនិម្មិតនៅប្រជុំកោះស្រា្ពតលីនៃសមុទ្រចិនខាងត្បូង ។

កោះសិប្បនិម្មិតនោះជាដែនទឹកដែលវៀតណាមចាត់ទុកជាតំបន់ព្រំដែនសមុទ្ររបស់ខ្លួន៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ក្រុមបាល់ទាត់អាល្លឺម៉ង់៖ ពួកយើងនឹងត្រឡប់មកជាជើងខ្លាំងវិញជាថ្មី 

World Cup៖ ក្រុមការពារតំណែងជើងឯក អាល្លឺម៉ង់ ប[...]

Ronaldoបំបែកកំណត់ត្រា World Cup ក្លាយជាកីឡាករវ័យចំណាស់ជាងគេសុតបាល់ Hat-Trick

World Cup ៖ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញរវា[...]

យុវជន​ និង​ក្មេងៗ​នៅ​វៀតណាម​ ចាម​ផ្ដើម​វក់វី​ នឹង​ព្រឹ​ត្ដិ​ការណ៍​បាល់ទាត់​ពិភពលោក​នៅ​រុ​ស្ស៊ី​

​គេហទំព័រ ​វៀតណាម​ Vietnam Net ​ បាន​ចុះ​ផ្សា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត