loader

ត្រាំដាក់ឱសានវាទ៣០ថ្ងៃនាំអាមេរិកចេញពីWHOបើអង្គការនេះមិនដកឥទ្ធិពលចិនចេញពីខ្លួនបាន

នៅខែមេសា លោកប្រធានាធិបតីដូណាល់ត្រាំ​បានបញ្ជាឱ្យផ្ដាច់ជំនួយមនុស្សធម៌ ទៅកាន់អង្គការសុខភាពពិភពលោកWHO ក្រោយស្ដីបន្ទោសផងចោទប្រកាន់ ផងថាអង្គភាព នេះថាលំអៀងទៅរកចិន និយាយសម្រាលគ្រោះថ្នាក់នៃការ រាតត្បាតកូវីដ19។មកដល់ខែឧសភា ត្រាំមានបំណងយកអាមេរិកចេញពីអង្គការ នេះតែម្ដងបើក្នុងអំឡុងពេល៣០ថ្ងៃWHOនៅតែដោះខ្លួនមិនរួចពីចិន។

ដោយមិនមានវត្តមានក្នុងមហាសន្និបាតសុខភាពពិភពលោកលើកទី៧៣នៃរបៀបវារៈថ្ងៃទី២បន្ដជាអនឡាញនោះទេ លោកត្រាំបានសម្រេច បង្ហោះសារលិខិតកម្រាស់០៤ ទំព័រក្នុងទ្វីតធឺនិងទំព័រហ្វេសប៊ុករបស់លោកជាការបំភ្លឺតែមិនតម្រូវឱ្យមានការពន្យល់បន្ថែមទេ។លិខិតចំហនេះផ្ញើចំៗទៅកាន់លោកវេជ្ជបណ្ឌិត Dr. Tedros Adhanom Ghebreyesusដែលជាប្រធានអង្គការមួយនេះ។ខ្លឹមសារដែលត្រូវបានចាប់អារម្មណ៍បំផុតគឺត្រាំបន្ដគម្រាមទ្រង់ទ្រាយធំលើកទីពីរនូវការបង្កកជាអចិន្រ្ដៃយ៍ផ្នែកវិភាគទានថវិកាកាតព្វកិច្ចឱ្យអង្គការមួយនេះរួមនឹងការផ្ដាច់ សមាជិកភាពពីអង្គការនេះតែម្ដងបើសិនជាគ្មានការរីកចម្រើនអ្វីនោះទេ។ ការរីកចម្រើននេះគឺលោកថាអង្គការនេះត្រូវតែមានការប្ដេជ្ញាចិត្តជាដុំកំភួនក្នុងរយៈពេល៣០ថ្ងៃយ៉ាងយូរបង្ហាញភាពឯករាជ្យចេញពីចិន។

រឿងរ៉ាវជាមួយនឹងអង្គការសុខភាពពិភពលោកគឺបានអូសការពាក់ព័ន្ធជាមួយរដ្ឋាភិបាលចិនដែលបង្កជាជម្លោះចាក់ទឹកមិនលិចមកទល់ពេលនេះ។លោកថាអង្គការនេះធ្វើតាមរបាយការណ៍មិនពិតតាមតែចិនប្រហែលជាមានការ ដាក់សម្ពាធពីលោកស៊ីជីងពីងដោយមិនប្រកាសអាសន្នឱ្យទាន់ពេលវេលាលើរឿងនេះ។ត្រាំបានផ្សាភ្ជាប់រឿងរ៉ាវរបស់តៃវ៉ាន់មកជាមួយថាការព្រមានរបស់តៃវ៉ាន់ពីហានិភ័យឆ្លងពីមនុស្សទៅមនុស្សរបស់កូវីដត្រូវបានផាត់ចោលលុះត្រាតែចិនធ្វើសេចក្ដីរាយការណ៍ពីនោះវិញ។លោកថាទៀតថាទោះឥលូវនេះក៏ដោយចិននៅតែបដិសេធមិនផ្ដល់ព័ត៌មានពិតប្រាកដនិងទាន់ពេលវេលាមកខាងក្រៅនោះទេ សូម្បីគម្រូហ្សែនវីរុសដំបូងដើម្បីឱ្យដឹងពីប្រភពមេរោគនេះក៏ដូចជាការនិទានពីមេរោគនេះទៅវិញដែលលោកថាស្មើនឹងលាក់បាំងការពិតបើមិនដូច្នេះទេជីវិតជាច្រើនអាចត្រូវសង្គ្រោះទាន់ពេលវេលា។សេតវិមានបានគូសបញ្ជាក់ថាវេជ្ជបណ្ឌិតចិនផ្ទាល់គឺរងការវាយប្រហារពីអាជ្ញាធរកុម្មុយនីស្ដចិនត្បិតបំភ្លៃថាគាត់ញុះញង់ព័ត៌មានកូវីដតាំងពីថ្ងៃទី៥មករា២០២០មកម្ល៉េះ។លោកត្រាំបានអារម្មន៍ខឹងសម្បារស្ដែងតាមសារលិខិតថា អង្គការនេះសរសើរចិនថាទប់ស្កាត់បានល្អកូវីដមានការរឹតបន្ដឹងជើងហោះហើរប៉ុន្ដែអាមេរិកធ្វើបែបនោះដែរបែរជាទទួលយកមិនបានខណៈដែលដល់ខែកុម្ភៈចិនបានបញ្ចេញអ្នកស្រុកអ៊ូហាន៥លាននាក់ដើរហើរពេញពិភពលោកទៅហើយ ដែរក្នុងខែដដែលនោះអង្គការលោកថេដ្រូសក៏ថាការឆ្លងគឺស្ថិតក្នុងកម្រិតទាបទេនិងដើមខែមីនាថាជំងឺនេះមិនងាយឆ្លងដូចផ្ដាសាយឡើយ។មេដឹកនាំអាមេរិកនេះថាប្រទេសរបស់លោកនិងប្រទេសដទៃក្នុងកាលៈទេសៈនេះរង់ចាំតែការឆ្លើយតបថាធ្វើយ៉ាងណានឹងជំងឺនេះទេតាមដានការចោទប្រកាន់ទាំងចិននិងអង្គការមួយនេះត្រូវបានដុតបញ្ឆេះដោយលោកប្រធាំនាធិបតីខ្លួនឯងនិងមេដឹកនាំក្រោមចំនុះរបស់ខ្លួនមួយចំនួននិងប្រទេសចង់ពាក់ព័ន្ទទៀតផង។តួយ៉ាងលោករដ្ឋមន្រ្ដីការទេសម៉ៃប៉ុមពីអូបានលើកឡើងពីការមិនបញ្ចូលសមាជិកភាពតៃវ៉ាន់ពី សំណាក់អង្គការ នេះមកពីរងសម្ពាធពីរដ្ឋាភិបាលកុម្មុយនីស្ដចិន បែបនេះទើបលោកថាអាមេរិកមើលមិនឃើញពីប្រសិទ្ធភាពនិងភាទទុកចិត្តបានរបស់អង្គការនេះពេលដែលពិភពលោក ត្រូវការបំផុតនោះទេ។

កន្លងមកអង្គការមួយនេះនិយាយមិនច្រើនដងទេថា ការឆ្លើយតបនឹងការរាតត្បាត ជាសកលនេះគឺទាន់ពេលហើយត្រឹមត្រូវហើយ។ក្នុងចំណោមប្រទេសជាសមាជិកទាំង១៩៤ មហាអំណាចអាមេរិកជាប្រទេស ដែលផ្ដល់ជំនួយសប្បុរសធម៌និងកាតព្វកិច្ចច្រើនជាងគេដល់ប្រទេសនេះគឺស្មើនឹង15ភាគរយនៃថវិកាសរុប។អង្គការសុខភាពពីភពលោកបានបង្កើតក្រោយសង្គ្រាមលោកលើកទី២បច្ចុប្បន្នមានបុគ្គលិក៧ពាន់នាក់មានការិយាល័យ ១៥០ទូទាំងពិភពលោក ធ្វើការប្រយុត្ធសកម្មនឹងជំងឺឆ្លងដូចជាផ្ដាសាយ អេដស៍ក៏ដូចជាជំងឺ មិនឆ្លងមហារីក បញ្ហបេះដូងដល់គ្រួសារ ពលរដ្ឋក្នុងប្រទេស ក្រីក្រជាពិសេស។ថវិការបស់ អង្គការនេះបានរួមចំណែកក្នុងការបង្កើតថ្នាំពេទ្យវ៉ាក់សាំង ទឹក ម្ហូបអាហារស្អាត។សម្រាប់ ឆ្នាំ២០២០ ២០០២១ អង្គការនេះមានកញ្ចប់ថវិកាជិត៥ពាន់ដុល្លារ បានមកពីជំនួយប្រចាំឆ្នាំប្រមាណ៥១ភាគរយ។ ឯប្រាក់វិភាគទានកាតព្វកិច្ចគឺផ្អែកលើភាពមានបាននិងចំនួនប្រជាជនប្រទេសជាសមាជិក។អាមេរិកសរុបទាំងពីរផ្នែកនៃវិភាគទានគឺនៅ ឆ្នាំ២០១៨ ទៅ២០១៩ បានចូលរួមថវិកាអង្គការនេះ៩០០លានដុល្លារ ខណៈចិនជំនួយឱ្យអង្គការនេះប្រមាណជា៤៥លានដុល្លារផ្នែកសប្បុរសធម៌។តែអាមេរិកកាលពីខែមេសាបានយកទៅវិញនូវថវិកាសប្បុរសប្រមាណជាង៤០០លានដុល្លារនិងនៅពេលនេះអាមេរិកដាក់កំហិតបម្រុងបង្កកវិភាគទានទាំងអស់ស្មើនឹងការដើរចេញពីអង្គការនេះតែម្ដងដោយលោកត្រាំថាមិនចង់បន្ដខ្ជះខ្ជាយថវិកាបានពីពន្ធរបស់ពលរដ្ឋច្រើនសន្ធឹកសន្ធាប់មកផ្គត់ផ្គង់អង្គការដែលស្ដែងយ៉ាងច្បាស់មិនបម្រើប្រយោជន៍អាមេរិកបន្ដិចសោះ៕

ប្រែសម្រួល៖ពៅនិកា

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អតីតមេបក្សសង្រ្គោះជាតិរិះគន់ភាពយឹត​យ៉ាង​របស់រដ្ឋាភិបាលករណីជួយពលរដ្ឋនិងវិស័យ​ឯកជន​ខណៈ​រដ្ឋាភិបាល​អន្តរាគមន៍ជាថ្មីទៀត

(ភ្នំពេញ)៖ បន្ទាប់ពីមានការចេញនូវសេចក្តីថ្លែងក[...]

រដ្ឋមន្រ្ដីយុត្តិធម៌ប្រកាសជំហរម៉ឺងម៉ាត់ចាត់នីតិវិធីលើមន្រ្ដីតុលាការពុករលួយ

រដ្ឋមន្រ្ដីយុត្តិធម៌ប្រកាសជំហរម៉ឺងម៉ាត់ចាត់នី[...]

អ្នកវិភាគ៖ជំនួបលោកកឹមសុខានិងអ្នកការទូតពង្រឹងជំហររបស់​លោក​កឹម​​​សុខាជាមួយ​លោក​សមរង្ស៊ី​

ក្រោយពីលោកកឹមសុខា បានទៅជួបលោកនាយករដ្ឋមន្ត្រី [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត