loader

ថៃស៊ើបអង្កេតករណីបាត់ខ្លួនអ្នកសារព័ត៌មានវៀតណាមខណៈសង្ស័យមានការចាប់ពង្រត់

អាជ្ញាធរថៃនិយាយថាខ្លួននឹងបើកការស៊ើបអង្កេតករណីបាត់ខ្លួនអ្នកកាសែតជនជាតិវៀតណាមម្នាក់ បន្ទាប់ពីក្រុមសិទ្ធិមនុស្សអន្ដរជាតិ អះអាងថាជនរូបនោះត្រូវបានគេនាំចេញពីក្រុងបាងកក នៅខណៈដែលគាត់បានដាក់ពាក្យសុំសិទ្ធជ្រកកោននៅ ស្នាក់ការអង្គការសហប្រជាជាតិផ្នែកជនភៀសខ្លួននៅក្រុងបាងកក។

ការបាត់ខ្លួនសារព័ត៌មានអាស៊ីសេរីប្រចាំក្រុងហាណូយ លោក Truong Duy Nhat កើតឡើយក្រោយពីការរិះគន់ទៅលើការឃុំឃាំងអ្នកស្វែងរកសិទ្ធិជ្រកកោននៅប្រទេសថៃកាលពីខែមករាគឺជនជាតិអារ៉ាប់ និងការចាប់ខ្លួនដាច់ដោយឡែកកីឡាករបាល់ទាត់ ប្រទេសបារ៉ែន ដែលមានឋានៈជនភៀសខ្លួននៅក្នុងប្រទេសអូស្ត្រាលីហើយឥឡូវនេះកំពុងដំណើរការធ្វើបត្យាប័នទៅប្រទេសបារ៉ែនវិញ។នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានReuters នៅថ្ងៃ​សុក្រទី៨កុម្ភៈនេះ។

អង្គការលើកលែងទោសអន្ដរជាតិថា ករណីលោក Truong Duy Nhat  គេជឿថាមានអ្នកចាប់ខ្លួនដទៃទៀតកាលពីថ្ងៃ២៦​ខែមករា បន្ទាប់ពីគាត់រត់គេចពីការចាប់ខ្លួនរបស់អាជ្ញាធរវៀតណាម ហើយមកសុំសិទ្ធិជ្រកកោនបន្ទាន់នៅប្រទេសថៃ។

តែយ៉ាងណាលោក ប្រធានអន្តោប្រវេសន៍ថៃ Surachate Hakparn បាននិយាយថាមិនមានកំណត់ត្រាផ្លូវការរបស់លោក Duy Nhat  ចូលប្រទេសថៃនោះទេ។ប៉ុន្តែការិយាល័យរបស់គាត់កំពុងពិនិត្យមើលថាតើគាត់បានចូលទៅក្នុងប្រទេសដោយខុសច្បាប់ហើយមានអ្វី កើតឡើងចំពោះគាត់។

ករណីលោក Duy Nhat  ត្រូវបានតុលាការវៀតណាមចាប់ដាក់ពន្ធនាគារម្ដងហើយកាលពីឆ្នាំ  ២០១៥ ពីបទ ឃោសនាប្រឆាំងនឹងរដ្ឋ។ អ្នកការពារសិទ្ធិមនុស្សអះអាងថា លោក Duy Nhat  បានរត់ភៀសខ្លួនទៅកាន់ប្រទេសថៃបន្ទាប់ពីទទួលបានព័ត៌មានមួយថាគាត់កំពុងស្ថិតនៅក្នុងស្ថានភាសពគ្រោះថ្នាក់នៃការចាប់ខ្លួនឡើងវិញ។

លោក Minar Pimple នាយកប្រតិបត្តិនៃ អង្គការលើកលែងទោសអន្តរជាតិបានប្រាប់ ទីភ្នាក់ងារព័ត៌មានReuters អាជ្ញាធរថៃនិងវៀតណាមត្រូវចេញជាបន្ទាន់នូវព័ត៌មានអំពីការបាត់ខ្លួនរបស់លោកទ្រឿងឌុញញ៉ាត។

ជាមួយគ្នានេះដែរ CPJ គណៈកម្មាធិការការពារអ្នកការសែតដែមានទីស្នាក់ការនៅញ៉ូយ៉ក បានអំពាវនាវឱ្យអាជ្ញាធរថៃស៊ើបអង្កេតការបាត់ខ្លួនអ្នកកាសែតវៀតណាមរូប និងចាត់វិធានការទាំងអស់ដើម្បីធានាថាអ្នកកាសែតមិនត្រូវបានគេចាប់ពង្រត់ឬឃុំឃាំងដោយខុសច្បាប់។

 លោក Nhat សរសេរអត្ថបទសារព័ត៌មានសំរាប់សេវាកម្មភាសាវៀតណាមរបស់វិទ្យុអាស៊ីសេរីដែល ការអត្ថាធិប្បាយថ្មីៗបំផុតរបស់គាត់ផ្តោតលើចលនាប្រឆាំង នៅវ៉េណេស៊ុយអេឡានិងទស្សនវិស័យសម្រាប់ការផ្លាស់ប្តូរនៅវៀតណាម។

ទន្ទឹមនឹងនេះគេឃើញថា ប្រទេសថៃដែលធ្លាប់ត្រូវបានគេចាត់ទុកថាជាកន្លែងសុវត្ថិភាពសម្រាប់អ្នកសារព័ត៌មាននិងអ្នកប្រឆាំងជាច្រើនប៉ុន្តែស្ថានការណ៍នេះបានធ្លាក់ចុះក្នុងរយៈពេលជិត 5 ឆ្នាំនៃការគ្រប់គ្រងរបស់ក្រុមយោធាដោយមានករណីអ្នកប្រឆាំងត្រូវបានចាប់ខ្លួនដោយភ្នាក់ងារបរទេសឬ ដោយអាជ្ញាធរថៃទៅកាន់ប្រទេសកំណើតរបស់ពួកគេដែលពួកគេ ប្រឈមមុខនឹងការសងសឹកយ៉ាងធ្ងន់ធ្ងរ៕

ព័ត៌មានទាក់ទង

វៀតណាមរៀបចំទទួលលោកគីមជុងអ៊ុនមុនលោកត្រាំ

វៀតណាមរៀបចំទទួលលោកគីមជុងអ៊ុនមុនលោកត្រាំ

ថ្ងៃព្រហស្បតិ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៩

វៀតណាមកំពុងតែរៀបចំទទួលប្រមុខដឹកនាំកូរ៉េខាងជើង[...]

ម៉ាឡេស៊ី-ចិន បង្ហាញជំហរត្រូវគ្នាវិញទាក់ទងនឹងគម្រោងរថភ្លើងល្បឿនលឿន

ម៉ាឡេស៊ីនៅថ្ងៃអង្គារ តាមរយៈរដ្ឋមន្រ្ដីក្រសួងក[...]

ទីបំផុត ! ជប៉ុនទទួលស្គាល់មេបក្សប្រឆាំងវេណេហ្សូអេឡាជាប្រធានាធិបតីដោយទាត់ចោល លោកម៉ាឌូរ៉ូ

ជប៉ុនជាប្រទេស ប្រជាធិបតេយ្យជឿនលឿន ចុងក្រោយគេហ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត