loader

ទស្សនៈហូជីមិញ៖ស៊ូទ្រាំរស់នឹងបារាំងប្រសើរជាងជាមួយជនជាតិចិន

ណាមវៀត បានធ្វើដំណើរចាកចេញពីភូមិភាគខាងត្បូងសៀងហៃនៃស្រុកចិន តាមទំនាបនៃទន្លេ យ៉ង់សេ (YANG TSE)។ តរៀងមក មេកុលសម្ព័ន្ធជនជាតិណាមវៀត ឬ​ យូវ៉េ បានដណ្ដើមយកនគរចាម្ប៉ា ពីចាម បានក្នុងកំឡុង ពី គ.ស. ៦០៥ រហូតដល់ គ.ស. ១៤៧០ គេប្រែឈ្មោះហៅថា អណ្ណាម ឬ ដែលវៀតណាមនិយមហៅថា “ទ្រុងគី”, ពួកកុម្មុយនីស្ត ហៅថា “ទ្រុងបូ” ដែលមានធានី ឈ្មោះ ក្រុងវ៉េ ។ កាលណាជឃនជាតិនេះចូលតាំងទីបានហើយ គេនាំគ្នាធ្វើឲ្យអំណាចកណ្ដាល ឲ្យខ្សោយ ។ រហូតដល់សតវត្ស ទី១៧ នគរចម្ប៉ាបានបាត់ខ្លួនទាំងស្រុង ហើយ ក្នុងអំឡុងពេល ជាង២.០០០ឆ្នាំជនជាតិវៀតណាមបានដណ្ដើមយកដីគេឯងជាច្រើន គឺប្រមាណ ៣៣៤០០០ គីឡូម៉ែតការ៉េ ។

នាងខ្ញុំ ពៅ និកា ជូនសេចក្ដីអត្ថាធិប្បាយ ដូចតទៅ៖

 

                                                                  ​​ប្រជាជនវៀតណាមថតរូបនៅថ្ងៃបុណ្យឯករាជ្យជាតិ។

 

ក្នុងភូមិភាគអាស៊ី វៀតណាម ស្រលាញ់ជាងគេគឺ សេរីភាពក្នុងឯករាជ្យភាព និង អធិបតេយ្យ។ មនុស្សជាច្រើនយល់ថា វាជាពាក្យពីរដែលសូរសម្លេងផ្សេងគ្នា តែអត្ថន័យស្រដៀងគ្នា។ ខុសត្រង់ថា អធិបតេយ្យភាពសំដៅទៅលើអំណាចកំពូលផ្ដាច់មុខក្នុងការគ្រប់គ្រងសង្គមមួយ និង ជៀសផុតពីភាពរណបត្រសោបរបស់រដ្ឋដទៃ។ ហូជីមិញ សម្លឹងថា ប្រទេសមួយមានឯករាជ្យ (Independent) តែមិនប្រាកដថាមានឬគ្មានអធិបតេយ្យ (Sovereignty) នោះទេ។

តែទោះបីជាយ៉ាងណា វីរបុរសរបស់វៀតណាម ហូជីមិញ នៅតែយល់ថា  ការមានឬគ្មានអធិបតេយ្យរបស់ប្រទេសមួយ វាមិនមែនជារនាំងបិទជិត (Barrier) ទេ ដ្បិតមិនថាជាឆ្មាសឬជាឆ្មាខ្មៅ សំខាន់ឱ្យតែចាប់កណ្តុរបាន គឺសុទ្ធតែហៅថាជាឆ្មាទាំងអស់ ពោលគឺត្រូវតែរកប្រយោជន៍ឱ្យឃើញ។ តែគេសួរថា តើវៀតណាមមិនដែលព្រួយបារម្ភលើអធិបតេយ្យភាពរបស់ខ្លួនទេឬ? មិនដូច្នេះទេ តាំងតែពីវៀតណាមកកើតខ្លួនមក អ្វីដែលវៀតណាមស្រវាប្រទាញជាងគេ គឺទឹកដីសម្រាប់ប្រជាជនខ្លួនរស់នៅ។ រហូតដល់វៀតណាមផ្ទាល់មានការព្រួយបារម្ភទៅលើវត្តមាននៃជនជាតិចិន ជាជាងជនជាតិបារាំងច្រើនដងទៅទៀត។

ការស្រាវជ្រាវ បានបង្ហាញទៀតថា ហូ ជីមិញតែងរម្លឹកដល់ប្រជាជនខ្លួនពីកង្វល់របស់ខ្លួនចំពោះជនជាតិចិនដោយចោទជាសំណួរថា“តើអ្នកឆោតឬ? តើអ្នកដឹងទេថា វានឹងមានរឿងអ្វីកើតឡើង ប្រសិនជាជនជាតិចិនរស់នៅលើទឹកដីវៀតណាម? តើអ្នកមិនចងចាំប្រវត្តិសាស្រ្តទេ? ពេលជនជាតិចិនចូលមកវៀតណាម ពួកគេរស់នៅរាប់ពាន់ឆ្នាំលើទឹកដីវៀតណាម។

ជនជាតិបារាំងជាជនបរទេស ហើយពួកបារាំងមិនខ្លាំងទេ។ អាណានិគមត្រូវបានបញ្ចប់ហើយ ហើយជនជាតិស្បែកសលែងមានលើទឹកដីអាស៊ីទៀតហើយ។ ប៉ុន្តែជនជាតិចិនវិញ រស់នៅមកដល់ពេលនេះ ហើយមិនចាកចេញទៅណាទេ។ សម្រាប់ខ្ញុំ ខ្ញុំ (ហូជីមិញ) សុខចិត្តទ្រាំហិតក្លិនលាមកជនជាតិបារាំង៥ឆ្នាំ ប្រសើរជាងទ្រាំលេបលាមកជនជាតិចិនពេញមួយជីវិត។

                                           សពលោក ហូ ជីមីង ត្រូវបានរក្សាទុកជានិមិត្តរូបរបស់ជនជាតិវៀតណាម។

 

តាមប្រវត្តិសាស្រ្ដវៀតណាម វៀតណាមធ្លាប់ធ្លាក់ទៅក្រោមការត្រួតត្រារបស់ចិន ដល់ទៅបួនលើក ដែល ពូជសាសន៍នេះដំបូងឡើយនា១១១ដល់ ៣៩ មុនគ្រឹស្ដសករាជ ៤៣ដល់៥៤៤នៃគ្រឹស្ដសករាជ ឆ្នាំ ៦០២ ដល់៩០៥នៃគ្រឹស្តសករាជ និង សតវត្សទី១៥ ចាញ់ឥទ្ធិពលចិន ហើយត្រូវបានអាណាចក្រពត្តិចិនវាយលុកកាន់កាប់បានទាំងស្រុង។ ប្រវត្តិសាស្រ្ដនេះបានបង្រៀន និង ពង្រឹងស្មារតីឱ្យជនជាតិវៀតណាម មិនតក់ស្លុតនឹងហេតុការណ៍ របស់វត្តមានចិន ទេ តែត្រូវតែរក្សាសុវត្ថិភាពជាតិខ្ពស់ដោយត្រូវតែបង្កើននូវលទ្ធភាពជាតិនិយមឱ្យបាន។

ម្ល៉ោះហើយគេសម្លឹងឃើញថា ឈាមរបស់ជនជាតិវៀតណាម នៅតែមានកិច្ចប្រកាន់ជំហរជាតិនិយមខ្ពស់ដូចអ្វីដែលវីរជន វៀត ណាមរូបនោះបាន គូសបញ្ជាក់ថា តាំងពីជំនាន់ស្ដេចបៅ​ដាយ មកជនជាតិវៀតណាមពោរពេញដោយការស្រលាញ់ជាតិខ្លាំងក្លា និង សេរីភាពដែលមិនអាចបង្កឱ្យអ្នកខាងក្រៅមកគម្រាមកំហែងបានឡើយ។

រហូតមកទល់នឹងសម័យប្រកួតប្រជែងមនោគមវិជ្ជារវាងប្លុកសេរីនិងប្លុកកុម្មុយនីស្ត ឬសង្គ្រាមត្រជាក់ វៀតណាមបានលង់ធ្លាក់ក្នុងឥទ្ធិពលហែកហួរគ្នារាប់ឆ្នាំ តែហូ ជីមិញនៅតែប្រកាន់នូវចរិតមួយជាអ្នកដឹកនាំគឺ ត្រូវតែធ្វើឱ្យប្រជាជនវៀតណាមស្រឡាញ់ឯករាជ្យ សេរីភាព និងសន្តិភាពយ៉ាងជ្រាលជ្រៅ ហើយ មិនមែនដោយសារតែមនោគមវិជ្ជាកុម្មុយនីស្តទេដែលជំរុញរូបលោក ដឹកនាំមនុស្សរាប់លាននាក់ឱ្យប្រឆាំងនឹងពួកសេរី តែដោយសារតែការស្រឡាញ់ជាតិជាធំ។

                                                រូបសំណាក់របស់ ហូ ជីមីង ត្រូវបានដាក់តាំងនៅតាមស្ថាប័នរដ្ឋរបស់វៀតណាម។

 

មកដល់និយាយពីកុម្មុយនីស្ដ និង​ សេរី មនោគមន៍វិជ្ជានយោបាយបានធ្វើឱ្យវៀតណាមដាក់ទិសដៅខ្លួនខ្ពស់ថា វាមិនមែនជាបញ្ហាទៀតនោះទេ យុគស.វទី២១ គឺជាយុគអាណានិគមសេដ្ឋកិច្ច តែមិនមែនជាយុគសម័យមនោគមវិជ្ជាដូចជំនាន់ស្តាលីន, លេនីន, ម៉ៅសេទុង…ទៀតឡើយ។ ប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនថេរ បើទោះបីជានយោបាយរង្គើរ ក៏ប្រជាជននៅតែរស់ស្រួលដែរ។ មជ្ឈដ្ឋានក្នុងស្រុកវៀតណាមបានធ្វើការអបអរជាខ្លាំង ហើយរដ្ឋាភិបាលក្រុងហាណូយក៏បានទទួលស្គាល់នូវកំណើនសេដ្ឋកិច្ចវៀតណាមដែលលើកកម្ពស់មុខមាត់ និង ជីវភាពប្រជាជននេះដែរ តែលោកមិនចង់ឃើញជនជាតិនេះមោទនភាពជ្រុលនោះទេ ព្រោះត្រូវតែត្រៀមខ្លួននូវបញ្ហាប្រឈមនានា នឹងវឌ្ឍមាននៃសង្រ្គាមពាណិជ្ជកម្ម។

ទាក់ទងទៅនឹងការព្រួយបារម្ភពីអធិបតេយ្យភាពរបស់វៀតណាម គេគួរតែរំលេចពីអតីតកាលដែលរដ្ឋមួយលេបរដ្ឋមួយទៀតដោយចម្រាញ់យកទ្រឹស្ដីរបស់អាឌុល​អ៊ីត្លែ មេសឹកសង្គ្រាមពិភពលោកថាដើម្បីលេបយកប្រទេសមួយ គឺគេត្រូវធ្វើឱ្យប្រជាពលរដ្ឋក្នុងសង្គមនោះ លែងស្គាល់តួនាទីខ្លួនឯងក្នុងនាមជាជនសង្គម ដោយឡែក ចន អាដាម  មេដឹកនាំឈ្លាសវៃមួយរូបដែលធ្វើ ឱ្យអាមេរិចមានកិត្យានុភាពលើសកលលោក យល់ថា “ដើម្បីលេបយកប្រទេសមួយ គេត្រូវប្រើវិធីពីរយ៉ាង៖

ទី១. តាមរយៈការធ្វើសង្គ្រាមវាយទឹកដី,និងយុទ្ធសាស្រ្ដទី២ឈ្លាសវៃ. តាមរយៈការបង្កើតបំណុល ឬធ្វើយ៉ាងណាឱ្យមេដឹកនាំ ឬប្រជាជនជំពាក់បំណុលកាន់តែច្រើន”។

                                                                                              វិមាននៅវៀតណាម។

 

រុញបញ្ជាក់ផងដែរថា តើមនោគមន៍របស់ហូជីមិញនៅតែសាបព្រោះលើពលរដ្ឋវៀតណាមដល់បច្ចុប្បន្ននេះទេ។ នោះគេឃើញថា នៅក្នុងសារព័ត៌មាន “South China Morning Post” ដែលបានចុះផ្សាយកាលពី ថ្ងៃសៅរ៍ ទី២៣ ខែមិថុនា ឆ្នាំ២០១៨ នាវេលាម៉ោង ៩នាទីយប់ បានសរសេរអំពីបដាពាក្យស្លោកប៉ុន្មានឃ្លាយ៉ាងខ្លឹមត្រង់ “យើងមិនចង់ចែករំលែកទឹកដីសូម្បីតែបន្តិចទៅកាន់ជនជាតិចិនណាម្នាក់ឡើយ សូម្បីតែមួយថ្ងៃ។ ខ្ញុំស្រឡាញ់ទឹកដីរបស់ខ្ញុំ ហើយកុំឱ្យជនជាតិចិនជួលដីរបស់យើង”។

បាតុកម្មកាលពីពាក់កណ្ដាលឆ្នាំមុននេះ ជាការសាកល្បងនូវកម្លាំងជាតិនិយមរបស់ជនជាតិមួយនេះ ដែលវាជាមេរៀនស្រួចស្រាលស្របនឹងប្រទេសជាច្រើនបានលង់ខ្លួនលង់នឹងបំណុលរបស់វៀតណាមតួយ៉ាងស្រីលង្កាបានលក់កំពង់ផែខ្លួនទៅចិន  ប្រធានាធិបតីម៉ាល់ឌីលដែលមាននិន្នាការរកចិនត្រូវបានប្រជាជនមិនពេញចិត្តផ្ដល់សម្លេងឆ្នោតឱ្យសម្រាប់សង្គ្រោះប្រទេស ខ្លាចាស់ម៉ាឡេស៊ី លោក ម៉ាហាម៉ាតមហាធៀ​ កំពុងសើរើចំណងពាណិជ្ជកម្មមានខ្លឹមសារនយោបាយរបស់រដ្ឋាភិបាលសង្គមចាស់ជាមួយនឹងចិន។

ជាទ្រឹស្ដីសេដ្ឋកិច្ច ជាកាយ នយោបាយជារូប សង្គមជាជីវិត ពោលសង្គមរីកចម្រើនទៅមុខបាន គឺដោយពឹងអាស្រ័យលើវិស័យ ៤សំខាន់ៗ៖ ១. វិស័យសាធារណៈ ឬរដ្ឋាភិបាល (Public sector), ២. វិស័យឯកជន ឬពាណិជ្ជកម្ម (Private sector), ៣. វិស័យសង្គម (Social sector) ឬការចូលរួមចំណែករបស់អង្គការក្រៅរដ្ឋាភិបាល ឬជាការចូលរួមរបស់វិស័យឯកជនទៅលើការងារសង្គម ។ បើទោះបីជា ការអភិវឌ្ឍន៍សង្គមពិតជាត្រូវការខ្លាំងណាស់នូវវិនិយោគិនបរទេស មិនថាប្រទេសណាទេ តែចំណាត់ការរបស់រដ្ឋាភិបាលគួរតែថ្លឹងថ្លែងឱ្យបានច្បាស់លាស់ និងចៀសវាងការហូរចូលនៃជនបរទេសរហូតដល់បង្កភាពអនាធិបតេយ្យដល់សង្គម៕

កត់សម្គាល់៖ សូមជម្រាបថា សម្រង់ទស្សនៈរបស់ហូជីមិញបានស្រង់ចេញពីប្រភព Wikipedia South China Morning Post 

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អ្នកវិភាគ៖ ឆ្នាំ២០១៩អាចនឹងមានការផ្លាស់ប្ដូរអំណាចរបស់លោក ម៉ាឌូរ៉ូ នៅវេណេហ្សូអេឡា

ភ្លាមៗបន្ទាប់ពី លោក នីកូឡាម៉ាឌូរ៉ូ ស្បថចូលកាន[...]

នាទីច្បាប់៖ ការការពារស្របច្បាប់

នាទីច្បាប់៖ ការការពារស្របច្បាប់

ថ្ងៃចន្ទ ទី២១ ខែមករា ឆ្នាំ២០១៩

ច្បាប់បង្កើតឡើងដើម្បីគ្រប់គ្រងទំនាក់ទំនង រួមទ[...]

បទល្មើសអកម្ម

បទល្មើសអកម្ម

ថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៩

សង្គមកម្ពុជា តែងតែកើតមានបទល្មើសជាច្រើនពីមួយថ្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត