loader

នាយករដ្ឋមន្ត្រីថៃមិនចង់ឃើញលោកសមរង្សីប្រើទឹកដីថៃប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា

លោកសមរង្ស៊ីបានផ្ញើលិខិតទៅកាន់លោកប្រាយុទ្ធចាន់អ៊ូចានាយករដ្ឋមន្ត្រីថៃផ្ទាល់ដោយសុំឱ្យបើកផ្លូវអន្ដរាគមន៍ឱ្យលោកឆ្លងកាត់ចូលទឹកដីកម្ពុជាដោយសន្ដិវិធី។

តែរសៀលថ្ងៃពុធទី៦វិច្ឆិកានេះ លោកប្រាយុទ្ធបានតបដោយលើកឡើង តាមគោលការណ៍អាស៊ានគឺមិនព្រមឱ្យលោកសមរង្ស៊ីនិងក្រុមមាតុភូមិនិវត្តន៍យកទៅដីថៃធ្វើជាកន្លែងដើម្បី ឆ្លងកាត់ព្រំដែនថៃចូលទឹកដីកម្ពុជានោះទេ។ យ៉ាងណា លោកសមរង្ស៊ីបានប្រកាសថា លោកនឹងរកគ្រប់មធ្យោបាយ មកកម្ពុជាវិញអោយទាល់តែបាន។  ដោយអាជ្ញាធរកម្ពុជាបានដាក់ពង្រាយកងទ័ពតាមព្រំដែនថៃ-កម្ពុជាដើម្បីទប់ស្កាត់និងបង្គាប់មិនអោយយន្តហោះដឹកលោកសមរង្ស៊ី មកកម្ពុជាឡើយ។

កញ្ញាពៅនិកា រាយការណ៍

នេះជាការថ្លែងរបស់ លោកប្រាយុទ្ធចាន់អ៊ូចានាយករដ្ឋមន្ត្រីថៃក្នុងសនិ្នសីទ ព័ត៌មានមួយនៅទីក្រុងបាងកកអំពីចំណងមិត្តភាពកម្ពុជានឹងថៃក្នុងនាមជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។

លោកប្រាយុទ្ធបាននិយាយថា ដោយយោងលើការប្ដេជ្ញាចិត្តរបស់ពួកយើងនឹងអាស៊ាន យើងមិនលូកដៃចូលកិច្ចការផ្ទៃក្នុងគ្នាទៅវិញទៅមកនោះទេ ហើយយើងក៏មិនអនុញ្ញាតឱ្យមនុស្សប្រឆាំងនឹងរដ្ឋាភិបាលប្រើប្រាស់ទឹកដីថៃធ្វើជាទីសកម្មនិយមនោះដែរ។លោកថែមទាំងបញ្ជាក់ថាលោកបានបញ្ជាដូចនេះហើយ ដូច្នេះលោកសមរង្ស៊ីប្រហែលនឹងមិនមកនោះទេ។ តែបែបនេះ ក្ដី ទីភ្នាក់ងារសារព័ត៌មាន Reuters ពុំ មានឃើញ បញ្ជាក់សម្ដីរបស់ប្រាយុទ្ធថាតើ មានការចាប់ខ្លួនលោកសមរង្ស៊ីមកអោយអាជ្ញាធរកម្ពុជា តាមការស្នើសុំរបស់ កម្ពុជានោះទេ។តែបើតាម លោកសមរង្ស៊ី ដែលប្ដេជ្ញាចូលកម្ពុជា វិញទោះជាកាលៈទេសៈណាក៏ដោយ  ក៏លោកប្ដេជ្ញាមកកាន់ប្រទេសថៃតាមការគ្រោងទុកគឺមកដល់នៅពេលព្រឹកនៅថ្ងៃទី៨ វិច្ឆិកាមុនមួយថ្ងៃនៃការសន្យាចូលកម្ពុជា ៩វិច្ឆិកា។

កាលពីថ្ងៃទី៣១តុលា លោកសមរង្ស៊ីបានសរសេរលិខិតផ្ញើចំពោះលោកប្រយុទ្ធចាន់អ៊ូចា ដោយរៀបរាប់ អំពីការស្នើសុំឱ្យថៃបើកផ្លូវឱ្យលោកប្រើប្រាស់ទឹកដីឆ្លងចូលកម្ពុជា ទោះបីជាថៃទទួលបានដីការបស់តុលាការកម្ពុជាក្នុងការធ្វើបត្យាប័នក៏ដោយក្ដី។

ក្នុងអត្ថបទនោះលោកសរសេរដោយលើកយកគំរូកាលពីឆ្នាំ២០១៣ដែលលោកផ្ទេរជើងហោះហើរពីថៃមកព្រលានយន្ដហោះកម្ពុជា។

លោកសមរង្ស៊ីបានជម្រាបទៅកាន់លោកប្រាយុទ្ធថា លោកគ្មានជម្រើសនោះទេក៏ប៉ុន្ដែវាជាសេចក្ដីអត់ធ្មត់ស៊ូទ្រាំចង់ឃើញការវិលមកវិញរបស់លោកពីសំណាក់អ្នកគាំទ្រគណបក្សរបស់លោកទោះប្រឈមនឹងការរារាំងយ៉ាងណាក្ដី។

លោកសង្ឃឹមថាលោកនឹងទទួលបានការធ្វើដំណើរដោយសុវត្ថិភាពឆ្លងប្រទេសថៃហើយដូចនេះហើយគឺទទួលខុសត្រូវរបស់លោកចំពោះអ្នកគាំទ្រដែលជួបបញ្ហា និប្រជាពលរដ្ឋខ្មែរដែលសមនឹងទទួលបានឱកាសតស៊ូប្រជាធិបតេយ្យនៃអនាគតសង្គមនេះ។

ដោយចាត់ទុកថាជាសិទ្ធិក្នុងការចុះចតលើទឹកដីថៃនៅថ្ងៃទី៨វិច្ឆិកា លោកសមរង្ស៊ី ប្រាប់លោកប្រាយុទ្ធថា លោកចូលកម្ពុជាតាមច្រកព្រំដែនប៉ោយប៉ែតកម្ពុជាថៃ។

លោកក៏បានកត់សម្គាល់ថាមាតុភូមិនិវត្តន៍របស់លោកគឺជាព្រឹត្តិការណ៍សន្ដិវិធីដែលនឹងផ្ដល់ឱកាសឱ្យមានការសម្រុះសម្រួលនយោបាយនិងភាពរីកចម្រើនដល់ពលរដ្ឋកម្ពុជាទាំអអស់។ក្នុងន័យនោះដែរលោកក៏ជម្រាបនាយករដ្ឋមន្រ្ដីនៃរាជាណាចក្រថៃថាលោកបានរៀបចំហោះទៅកាន់ថៃដល់ព្រលានយន្ដហោះអន្ដរជាតិសុវណ្ណភូមិនៅថ្ងៃទី៨វិច្ឆិកាតាមជើងហោះហើរTG931

ក្នុងព្រឹត្តិការណ៍ជាមួយគ្នានេះសកម្មជនដែលបង្ហាញឆន្ទៈគាំទ្រការវិលមកវិញរបស់លោកសមរង្ស៊ីក្នុងស្រុកកាលពីថ្ងៃម្សិលមិញនេះត្រូវបានចាប់ខ្លួនសរុបប្រមាណ១១នាក់ ដែលនាំអោយ សកម្មជនរបស់ លោកជាង៦០ ហើយត្រូវបានចាប់ខ្លួន។

ខណៈនៅព្រំដែនកម្ពុជា-ថៃ កងទ័ពកម្ពុជាដាក់ពង្រាយត្រៀមចាប់ខ្លួនលោក សមរង្ស៊ីនិងថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិថែមមានការបិទរូបថតមនុស្សសំខាន់ក្នុងបក្សចំនួន១៨រូបទៀត។ យ៉ាងណា ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ជាច្រើន សិបនាក់ ត្រូវរាយការណ៍មកថា កំពុង រង់ចាំទទួលលោក​សមរង្ស៊ី ដែល អ្នកនយោបាយ ខ្មែរសញ្ជាតិបារាំងរូបនេះ នឹងមកប្រទេសថៃដល់ព្រឹកថ្ងៃទី៨វិច្ឆិកា តាមយន្តហោះ នៃក្រុមហ៊ុន Thai Air Way ហើយចុះចតនៅ ព្រមានយន្តហោះ ថៃ សុវណ្ណាភូមិ។

អាជ្ញាធរនៅតែប្រកាស ប្រឆាំងដាច់ខាត ការវិលមកវិញរបស់លោកសមរង្ស៊ី និងថ្នាក់ដឹកនាំ របស់ លោក ដោយចាត់ទុកថាជាផែនការ រដ្ឋប្រហារ តែអ្នកវិភាគខ្លះ មិនយល់ស្របនឹងការចោទប្រកាន់នេះទេ ប៉ុន្តែ ពួកគាត់មិនបានចាត់ទុករដ្ឋាភិបាល សព្វថ្ងៃមិនស្របនឹងឆន្ទៈពលរដ្ឋម្ចាស់ឆ្នោត និង លទ្ធិប្រជាធិបតេយ្យ ឡើយ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

នាយករដ្ឋមន្ត្រីបញ្ជាឱ្យដោះលែងអ្នកគាំទ្រលោក​សម រង្ស៊ីឱ្យនៅក្រៅឃុំ ខណៈការដកEBA ជិតមកដល់

ភ្នំពេញ៖ សម្តេច ហ៊ុន សែន បានបង្គាប់ឱ្យរដ្ឋមន្[...]

កម្ពុជាសល់ពេលតែមួយខែទៀតប៉ុណ្ណោះថាតើត្រូវការEBAឬមិនត្រូវការ

គណៈកម្មការនៃសហភាពអឺរ៉ុបបានបញ្ចេញរបាយការណ៍របស់[...]

លោកកឹមសុខាត្រូវបានផ្ដល់សេរីភាពដំណាក់កាលទី២តែហាមធ្វើសកម្មភាពនយោបាយ

នៅទីបំផុតសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឱ្យល[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត