loader

បក្សប្រឆាំងនៅកុងហ្គោឈ្នះឆ្នោតតែបក្សកាន់អំណាច​ទាត់ចោលលទ្ធផលបោះឆ្នោត

គណៈកម្មការបោះឆ្នោតនៃសាធារណរដ្ឋកុងហ្គោ កាលពីថ្ងៃព្រហស្បតិ៍ទី៩មករា បាន​ប្រកាស​ថា បេក្ខជនមកពីគណបក្សប្រឆាំង គឺលោក Felix Tshisekedi បានឈ្នះឆ្នោត​នៅ​ក្នុងការ​បោះ​ឆ្នោ​ត ប្រធានាធិបតីកាលពីខែមុន តែបេក្ខជន Joseph Kabilaមកពីបក្សកាន់អំណាច បានទាត់ចោលលទ្ធផល​បោះឆ្នោត ដោយចាត់ទុកថាជារដ្ឋប្រហារ បោះឆ្នោត។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានកត់សម្គាល់ថា នេះជា លើកដំបូងហើយដែល ក្រុម​ប្រឆាំង បានឈ្នះក្នុងការបោះឆ្នោត ក្នុងស្ថានភាពតានតឹងសង្គមចលាចល ខាង​នយោបាយបណ្ដាលឱ្យមនុស្ស យ៉ាងតិចស្លាប់បួននាក់ ។

ប្រភពបញ្ជាក់ថាបេក្ខជនបានសន្លឹកឆ្នោត លំដាប់ទី២ ក៏បានទៅលើមេដឹកនាំបក្សប្រឆាំងម្នាក់​ទៀតគឺលោក Martin Fayulu

តាមលទ្ធផល បញ្ជាក់ថា លោក Felix Tshisekedi បាន សំឡេងឆ្នោត ៥៧ភាគរយ នៃចំនួន​ប្រជាជនដែលចេញទៅបោះឆ្នោត ១៨លាននាក់។

ប្រធានគណៈកម្មការបោះឆ្នោត Corneille Nangaa,  បានថ្លែងទៅកានអ្នកសារព័ត៌មានថា លោក Felix Tshisekedi បានឈ្នះក្នុងការបោះឆ្នោតនេះហើយ។

ប្រជាជន គាំទ្រ បក្សប្រឆាំងបាន សម្ដែងការសាទរភ្លាមៗ ដោយពួកគេបានរាំច្រៀងនៅ​តាម​ដងផ្លូ​វនានា នៅក្នុងរដ្ឋធានីរបស់ប្រទេសនេះ។ ជ័យជម្នះរបស់លោក Felix Tshisekedi  ត្រូវបានកត់សម្គាល់ថាជាលើកដំបូងហើ់យ ដែល​ សាធារណរដ្ឋកុងហ្គោមានមេដឹកនាំកើតចេញពីសន្លឹកឆ្នោតនៃឆន្ទៈរបស់ប្រជាជនគឺចាប់តាំងពីឆ្នាំ១៩៦០ ដែលប្រទេសនេះបានឯករាជ្យពីប្រទេសប៊ែលហ្សិក៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

វេណេហ្សូអេឡា៖ កងទ័ពប្រហែលជាលែងស្មោះត្រង់នឹងម៉ាឌូរ៉ូទៀតហើយ

ប្រទេសវេណេហ្សូអេឡា ទំនងនឹងធ្លាក់ក្នុងចលាចលម្ដ[...]

ចិនទទូចឱ្យអាមេរិកទម្លាក់ចោលការធ្វើបត្យាប័នករណីអគ្គនាយកហិរញ្ញវត្ថុក្រុមហ៊ុនHuawei

ចិនទទូចឱ្យអាមេរិកទម្លាក់នូវការធ្វើបត្យាប័នដោះ[...]

ចិនគំរាមសងសឹកអាមេរិក​ដោយចង់ដាក់ទណ្ឌកម្មលើអ៊ីស្រាអ៊ែលសម្ព័ន្ធមិត្តរបស់អាមេរិក

ចិនបានធ្វើការទិតៀនយ៉ាងខ្លាំង​ទៅលើសហរដ្ឋអាមេរិ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត