loader

បណ្ឌិតមហាធាប្រកាសថាគណៈរដ្ឋមន្ត្រីរបស់លោកគឺជាស្ថាប័នស្អាតស្អំ(មានសំឡេង)

បន្ទាប់ពីចាប់ខ្លួន អតីតនាយករដ្ឋមន្ត្រីណាជីពយកទៅ ឃុំខ្លួន ដើម្បីកាត់ទោសក្នុងសំណុំរឿងពុករលួយ​ ដែលមេដឹកនាំរូបនេះ ត្រូវបានចោទ ថាមានលុយ រាប់លានដុល្លារ បានមកពីការកឹបកេង ទ្រព្យសម្បត្តិជាតិ  លោក មហាធា នាយករដ្ឋមន្ត្រីវ័យ៩៣ ដែលទំនងមានម្នាក់គត់ នៅលើពិភពលោក បាន ប្រកាសអោយ គណៈរដ្ឋមន្ត្រីរបស់លោកជាមន្ត្រីសា្អតស្អំ កុំទទួលប្រាក់សំណូក និងកុំប្រព្រឹត្តអំពើពុករលួយ។

តើអាចទៅរួចទេ?​ លោក រឿន ឬទី្ធ ជូនសេចក្ដីប្រែសម្រួល !

 

នៅអំឡុងពេលឃោសនាបោះឆ្នោតសភា កាលពីថ្ងៃទី ៩ឧសភា  បណ្ឌិតមហាធាមហាម៉ាត អ្នកនយោបាយជើងចាស់នៃរាជាណាចក្រម៉ាឡេស៊ីដែលធ្លាប់កាន់តំណែងនាយករដ្ឋមន្ត្រី ២២ឆ្នាំ បានសន្យានៅចំពោះមុខអ្នកគាំទ្រលោកថា បើលោកឈ្នះនាយករដ្ឋមន្ត្រីណាជីពរ៉ាហ្សាក់ គឺលោកនឹងសុំដីកាពីរដ្ឋអាជ្ញាធរដើម្បីចាប់ខ្លួនណាជីព មកធ្វើការជំនុំជម្រះក្ដី ក្នុងសំណុំរឿងពុករលួយនូវមូលនិធិ ៦៨១លានដុល្លារពាក់ព័ន្ធការលួចលុយជាតិ។

ភ្លាមៗបន្ទាប់ពីចូលកាន់តំណែងបានមិនដល់មួយសប្ដាហ៍ ស្រាប់តែបណ្ដឹងប្ដឹងអតីតនាយករដ្ឋមន្ត្រីណាជីពបានធ្លាក់ដល់ការិយាល័យរដ្ឋអាជ្ញា ហើយក៏បានឈានដល់ការកោះហៅ និងចាប់ខ្លួនលោកណាជីពឡើងតុលាការ ហើយឃុំខ្លួនលោកមកដល់ពេលនេះ។

លោកមហាធាបាននិយាយថា លោកណាជីព គឺជាមេដឹកនាំអាក្រក់ជាងគេ បើធៀបនឹងមេដឹកនាំជាច្រើនជំនាន់មកនេះ។

លោកថា រដ្ឋអាជ្ញាបានបានកសាងសំណុំរឿងប្រឆាំងលោកណាជីពបានយ៉ាងរឹងមាំដោយសារតែមានភ័ស្តុតាងគ្រប់គ្រាន់។

បើតាមច្បាប់របស់ប្រទេសម៉ាឡេស៊ីលោកណាជីពនឹងមានទោសយ៉ាងតិច ២០ឆ្នាំ។

ក្នុងសំណុំរឿងនេះរដ្ឋមន្ត្រីរបស់លោកណាជីពយ៉ាងតិច ៣រូប រួមទាំងភរិយានិង កូនប្រសារបស់លោកក៏ស្ថិតក្នុងការស៊ើបអង្កេតដែរ។ 

គណៈរដ្ឋមន្ត្រីរបស់មហាធាគឺជាមន្ត្រីស្អាតស្អំ

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីការពីកាលពីថ្ងៃ អង្គារ ទី ១០កក្កដា ដែលផ្ដោតលើគំរោងអភិវឌ្ឍន៍មួយចំនួនពាក់ព័ន្ធនឹងក្រុមហ៊ុនចិនលោកមហាធាក្នុងនាមជានាយករដ្ឋមន្ត្រីបានដាក់ចុះគោលនយោបាយមួយអោយសមាជិកគណៈរដ្ឋមន្ត្រីរបស់លោកគោរព និងអនុវត្តអោយបានម៉ឺងម៉ាត់ គឺ ត្រូវជាមន្ត្រីស្អាតស្អំដោយមិនទទួលប្រាក់សំណូកឬ មិនសូកប៉ាន់គេឡើយ។ លោកថា ទោះជាអំណោយជាស្បៀង ឬបាច់ផ្កាក៏ដោយ គឺសុទ្ធតែជាការ ទាញអារម្មណ៍ទៅរកការប្រព្រឹត្តអ្វីមួយ មិនសមរម្យ ។ លោក​សុំអោយមន្ត្រីរបស់លោកទទួលយកគោលការណ៍ទៅអនុវត្តអោយមានប្រសិទ្ធភាព។

តាមសារព័ត៌មាន The Straits Times លោកមហាធាបានបញ្ជាក់បន្ថែមដូច​នេះថា៖«យើងមានលទ្ធភាពធ្វើអ្វីៗបានគ្រប់យ៉ាង ។ តែយើងកុំភ្លេច គឺយើងនៅក្រោមច្បាប់។ច្បាប់ជាអ្នកត្រួសត្រាយផ្លូវអោយយើងដើរ ។យើងត្រូវមើលរំលងអំពើពុករលួយ ទើ់បយើ់ងបោសសអំអាត វាបានពីប្រទេសយើង»។

លោកថា ខ្លួនលោកនិងគ្រួសារលោកត្រូវធ្វើគំរូវមុនគេ ហើយសមាជិកសភាក៏ត្រូវប្រកាសទ្រព្យសម្បត្តិដែរ។

លោកបន្តថា អំពើពុករលួយជាដើមហេតុនៃអំពើអយុត្តិធម៌សង្គមដែលមិនត្រូវរស់ដោយសាររឿងនេះទេ។ លោកទទូចថា រដ្ឋាភិបាល Pakatan Harapan ជារដ្ឋាភិបាលស្អាតស្អំ។ លោកបញ្ជាក់ថា បើមន្ត្រីស្អាតស្អំ ពលរដ្ឋក៏ស្អាតស្អំដែរ។

កាលពីសប្ដាហ៍មុន លោក ណាជីព អតីតនាយករដ្ឋមន្ត្រីដែលចាញ់ឆ្នោតត្រូវបានចោទប្រកាន់បីបទចោទក្នុងនោះករណីរំលោភសេចក្ដីទុកចិត្ត  ករណីបំពានអំណាចរដ្ឋ និងករណីពុករលួយ។

ខណៈ លោកណាជីពកំពុងនាំខ្លួនឡើងតុលាការ  រដ្ឋអាជ្ញា បានបង្ហាញភស្តុងតាងប្រាប់អ្នកសារព័ត៌មានដែលសម្ភារៈទាំងនោះមាន ទាំងខ្សែក ខ្សែដៃ កាបូបយួរ និងគ្រឿងអលង្ការជាច្រើនទៀត ដោយដាំត្បូងពេជ្រ មានតម្លៃសរុប ២៧៣លានដុល្លារ។

តែបែបនេះក្ដី ទាំងលោកណាជីព និងភរិយារបស់លោកបានបដិសេធដោយចាត់ទុកថា ជាការង្កើតរឿងទុច្ចរិតដើម្បីសងសឹកលោក។  

ដោយសន្យាធ្វើអោយគណៈរដ្ឋមន្ត្រី កាន់តែស្អាតស្អំ សម្រាប់លោក មហាធា បានបញ្ជាអោយអ្នកច្បាប់ធ្វើការសិក្សាហើយធ្វើពង្រាងច្បាប់ប្រឆាំងបក្សនយោបាយណាដែលទទួលជំនួយពីក្រុមហ៊ុន និងអ្នកមាន។ លោកថា ករណីនេះ ក៏ចូលរួមកាត់បន្ថយអំពើពុករលួយដែរ។

លោក មហាធា មហាម៉ាត គឺជាមេដឹកនាំមានវ័យចាស់ជាងគេបំផុត នៅលើពិភពលោកដែលកាលពីថ្ងៃ អង្គារ ទី១០ កក្កដា ម្សិលមិញនេះ គឺជាខួបកំណើតរបស់លោកចូលវ័យ ៩៣ឆ្នាំ។ ក្នុងពិធីខួបកំណើតដែលមិនមានអ្នកផ្ដល់ជំនួយ ឬ ជូនជំនួន លោកបានថ្លែងទៅកាន់អ្នកសារព័ត៌មានថាអ្នកសារព័ត៌មាន គឺជាស្ថាប័នមានអំណាចមួយដែរ ក្នុងការជួយកាត់បន្ថយអំពើពុករលួយ៕   

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

​តើ​ចិន​ផ្ដល់​ប្រាក់​កម្ចី​ជាង​ប្រាំ​ពាន់​លាន​ដុល្លារ​ ឲ្យ​វេ​ណេ​ហ្សូ​អេ​ឡា​ អាច​ធ្វើឱ្យរបប​មេដឹកនាំ​ ម៉ា​ឌូ​រ៉ូ​ ​រឹង​មាំ​ឬទេ​?​

ចិន​ប្រជាមានិត​ ជា​រដ្ឋ​ដ៏​ធំ​ជាងគេ​នៅ​លើ​ពិភ[...]

បទវិភាគ៖ ការដោះលែងលោក កឹម សុខា នាំឱ្យបក្សកាន់អំណាចមានស្នាដៃមួយទៀតគឺការអត់ឱន

ភ្នំពេញ៖ បន្ទាប់ពីមានការដោះលែងសកម្មជនដីធ្លី អ[...]

តើ​ ហ្សិ​ម​បា​វ៉េ​ អាច​ផ្សះផ្សា​ជាតិ​បាន​ទេ​ បើ​បក្ស​ប្រឆាំង​មិន​ទទួលយក​ការ​ចាញ់ឆ្នោត​?

ក្រោម​ការ​ដឹកនាំ​របស់​បុរស​វ័យ​ជិត​១០០​ឆ្នាំ​[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត