loader

បទវិភាគ៖ តើកម្ពុជាស្វែ​ងរកការគាំទ្រខ្លួនលើវេទិកាអន្តរជាតិដើម្បីទប់ការបាត់EBA អាច​ជោគ​ជ័យ​ឬទេ?

ភ្នំពេញ៖ សម្តេច ហ៊ុន សែន បានហៅចំណាត់ការរបស់ EU សំដៅព្យួរ EBA សម្រាប់កម្ពុជាគឺ ជាការអនុវត្តនូវស្តង់ដារច្រើនយ៉ាងលើកម្ពុជា។
សម្ដេចហ៊ុនសែនបានមានប្រសាសន៍ដូចនេះ នៅចំពោះមុខលោក រ៉ូប៊ែរតូ អាហ្សវ៉េដូ (Roberto Azevedo) អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក WTOនៅប្រទេសស្វិសគឺនៅលើវេទិកាអន្តរ​ជាតិ​​នៅអឺរ៉ុប ។
បើទោះបីជាយ៉ាងណានៅក្នុងជំនួបពិភាក្សាជាមួយលោក រ៉ូប៊ែរតូ អាហ្សវ៉េដូ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេច នាយករដ្ឋមន្ត្រីនៅរក្សាជំហរមួយច្បាស់លាស់ដដែលពាក់ព័ន្ធនឹងបញ្ហា EBA ។ សម្តេច បានអះអាងថា ទោះបីទទួលបាន EBA កម្ពុជាមិនអាចក្លាយជាអ្នកមាន ហើយបើបាត់បង់ EBA ក៏កម្ពុជាមិនស្លាប់នោះដែរ ។
តែបែបក្ដីនេះ សក​ម្ម​ភាព ថ្នាក់ដឹកនាំកម្ពុជា នៅលើឆាកអន្តរជាតិ ជាពិសេស នៅវេទិកាមួយ​នៅ​អង្គ​ការ​​​ពា​ណិ​ជ្ជកម្ម​ពិភព​លោក ថាតើ កម្ពុជា ស្វែងរកការគាំទ្រ​ខ្លួនដើម្បី​ទប់ស្កាត់​ការ​បាត់​ប្រព័ន្ធ​អនុគ្រោះពន្ធEBA អាចជោគជ័យឬទេ ។

Everything but arms ឬEBA បានដើរតួយ៉ាងសំខាន់សម្រាប់ការពន្លឿន ក៏ដូចធ្វើឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាអាចរក្សាបានក្នុងអត្រារង្វង់ ៧ % ។ ការណ៍នេះ កម្ពុជាអាចនាំចូលទំនិញទាំងអស់លើកលែងតែអាវុធទៅសហភាពអឺរ៉ុបដោយមិនចាំបាច់បង់ពន្ធលើទំនិញទាំងនោះ ។
ខណៈដែលកម្ពុជាទើបតែ​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធក្រោមប្រខ័ណ្ឌប្រភេទទនេះ មិនទាន់បាន ១០ ឆ្នាំផង កម្ពុជាកំពុងប្រឈមមុខទៅនឹងការរបូតបាត់ការអនុគ្រោះពន្ធនេះវិញ ។
ប្រសិនបើកម្ពុជាបាត់បង់ការអនុគ្រោះពន្ធនេះទៅវិញ កម្ពុជានឹងបាត់បង់ផល​ចំណេញ​ពី​ការនាំចេញនេះ ក្នុងចន្លោះពី៦រយទៅ ៧រយ​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ ។
បើទោះបីជា EBA ដើរតួសំខាន់សម្រាប់សេដ្ឋកិច្ចក្តី ក៏រាជរដ្ឋាភិបាលកម្ពុជាហាក់មិនសូវខ្វល់ចំពោះវត្តមានរបស់វានោះទេ ដោយហេតុចាត់ទុកថា ការទាមទារដើម្បីដោះដូរនូវការបន្តEBA នេះ ជាលក្ខខ័ណ្ឌភ្ជាប់ទៅដោយនយោបាយ មិនមែនរឿងពាណិជ្ជកម្ម ។
សូមបញ្ជាក់ថា លក្ខខ័ណ្ឌរបស់សហភាពអឺរ៉ុបសម្រាប់កម្ពុជាអាចបន្តបន្សល់ទុកEBA គឺសហភាពនេះចាត់ទុកថាកម្ពុជាគ្មានការគោរពសិទ្ធិមនុស្ស មិនអនុវត្តន៍តាមលទ្ធិប្រជាធិបតេយ្យ និងគ្មាននីតិរដ្ឋ ដែលតម្រូវឱ្យកម្ពុជាធ្វើយ៉ាងណា ស្ដារឡើងវិញនូវការធ្លាក់ដុនដាបលើករណីនេះ ។
ដោយសន្មតថា កម្ពុជាបោះឆ្នោតដោយមិនមានភាពត្រឹមត្រូវ គ្មានតម្លាភាព គ្មានភាពយុត្តិធម៌ និងស្មើភាពគ្នានោះ សហភាពអឺរ៉ុបត្រូវបានថ្កោលទោសពីមន្ត្រីកម្ពុជា ថាលំអៀងផ្នែកនយោបាយ លំអៀងទៅគណបក្សប្រឆាំងដែលត្រូវបានតុលាការកំពូលរំលាយកាលពីឆ្នាំ ២០១៧ ។
បើទោះបីជាមានការបង្ហាញមិនទទួលស្គាល់នូវលទ្ធផលបោះឆ្នោតសភាជាតិកម្ពុជានីតិកាលទី៦ កាលពីឆ្នាំ ២០១៨ ពីប្រទេសប្រជាធិបតេយ្យជាច្រើនក៏ដោយ ហើយទទូចឱ្យមានការបោះឆ្នោតវិញ ក៏រាជរដ្ឋាភិបាលកម្ពុជា មិនខ្វល់ទៅនឹងការលើកឡើងនោះឡើយ ។ មន្ត្រីកម្ពុជា តែងតែអះអាងថា​ ការបោះឆ្នោតសភានីតិកាលទី ៦ ជាការបោះឆ្នោតត្រឹមត្រូវទៅតាមច្បាប់ មានការចូលរួមពីប្រជាពលរដ្ឋប្រមាណ ៨៣,២ % ។ លទ្ធផលនៃការបោះឆ្នោតនេះ គណបក្សប្រជាជនកម្ពុជាជាបក្សមានអាសន្នៈតែមួយគត់ក្នុងរដ្ឋសភា ដែលមន្ត្រីគណបក្សនេះចាត់ទុកថា ជាជ័យជំនះដ៏មហិមា ខណៈព្រឹត្តិការណ៍នៃការបោះឆ្នោតគ្មានវត្តមានគណបក្សប្រឆាំងធំជាងគេ ដែលមានប្រជាពលរដ្ឋគាំទ្រជាង ៣ លាននាក់ ។
ការរំលាយគណបក្សសង្គ្រោះជាតិ ការហាមឃាត់សិទ្ធិធ្វើនយោបាយដល់មន្ត្រីបក្សនេះ ការចាប់ប្រធានបក្សប្រឆាំងដាក់ពន្ធនាគារ និងសកម្មជនផ្សេងទៀត ការបិទសំឡេងផ្សព្វផ្សាយ​ឯករាជ្យ ការរិតត្បិតសំឡេងសង្គមស៊ីវិល ត្រូវបានសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកជាដើម យកមកធ្វើជាលក្ខខ័ណ្ឌដើម្បីទទួលបានការអនុគ្រោះពន្ធ មានEBA និងGSP ។
ពន្ធប្រភេទទាំងពីរនេះ ផ្ដល់ឱ្យកម្ពុជាចំណេញប្រមាណជា ១០០០ លានដុល្លារក្នុងមួយឆ្នាំ ។
តែជារឿយៗ មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសនាយករដ្ឋមន្ត្រីកម្ពុជា តែងតែអះអាងថា កម្ពុជាមានEBA ក៏មិនក្លាយជាប្រទេសអ្នកមាន ហើយបើគ្មានវិញ ក៏កម្ពុជាមិនស្លាប់ដែរ ។ ហេតុផលធំៗ ដែលប្រមុខកម្ពុជាយកមកអះអាងមិនធ្វើតាមសហភាពអឺរ៉ុបដើម្បីបន្តទទួលបាន EBAនោះ គឺដោយមិនអនុញ្ញាតឱ្យកម្ពុជាយកអធិបតេយ្យ និងឯករាជ្យភាពរបស់រដ្ឋទៅដូរជាមួយនឹងជំនួយនោះទេ ។
រាជរដ្ឋាភិបាលកម្ពុជា តែងតែចេញមុខជាញឹកញាប់លើឆាកអន្តរជាតិ ក្នុងការបង្ហាញជំហរតាមរយៈការអនុវត្តគោនយោបាយរបស់ខ្លួនដែលមានស្រាប់ ដែលបញ្ជាក់ថា កម្ពុជាបានគោរព និងអនុវត្តន៍តាមគោលការណ៍ប្រជាធិបតេយ្យយ៉ាងខ្ជាប់ខ្ជួន ហើយរាល់ចំណាត់ការទាំងអស់ គឺធ្វើឡើងទៅតាមច្បាប់ដែលមានជាធរមាន ។
ជាងនេះ សមាជិករាជរដ្ឋាភិបាលបានចេញជាបញ្ជា ឬសេចក្ដីប្រកាសផ្សេងៗ ដែលជាការបន្ធូរបន្ថយបន្ទុករបស់ខ្លួន តាមរយៈការធ្វើវិសោធនកម្មច្បាប់ ការឱ្យអង្គការសង្គមស៊ីវិលធ្វើសកម្មភាពដោយមិនសុំការអនុញ្ញាតពីអាជ្ញាធរជាដើម ។
បើទោះបីជាកន្លងមក មានការអះអាងបែបនេះក្ដី​ កាលពីថ្ងៃទី ៣ កក្កដាម្សិលមិញ សម្ដេច ហ៊ុន សែន ថ្លែងក្នុងឱកាសចូលរួមកិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសកលសើជំនួយសម្រាប់ពាណិជ្ជកម្មឆ្នាំ ២០១៩ ដោយអំពាវនាវឱ្យប្រទេសជាសមាជិកWTO ដៃគូរអភិវឌ្ឍន៍ផ្សេងទៀត បន្តផ្ដល់ជំនួយឧបត្ថម្ភ និងពិវារណាឱ្យបានហ្មត់ចត់មុនដឹងដក ឬព្យួរប្រព័ន្ធអនុគ្រោះពន្ធពីប្រទេសអភវិឌ្ឍតិចតួចរួមមានកម្ពុជាផង ។
ជាងនេះ សម្ដេច ហ៊ុន សែន ក៏បានថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លើកទី ៤១ នៅពេលបិទបញ្ចប់សន្ទរកថាថា កម្ពុជានៅតែពង្រឹងនូវកិច្ចសហប្រតិបត្តិការណ៍យ៉ាងជិតស្និតក្នុងភាពជាដៃគូដែលមានលក្ខណៈស្ថាបនា ជាមួយនឹងយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីជម្រុញការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សឱ្យកាន់តែប្រសើរបន្ថែមទៀត ។
នាយករដ្ឋមន្ត្រីក៏មិនភ្លេចទេ អំពីស្ថានភាពនៃការគោរពចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដី មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសនានា​ មិនលំអៀង មិនរើសអើងជាដើម ។
សម្ដេចនាយករដ្ឋមន្ត្រីបន្ថែមទៅអន្តរជាតិថា បញ្ហាសិទ្ធិមនុស្សត្រូវតែដោះស្រាយដោយឈរលើអភិក្រមស្ថាបនា ប្រើប្រាស់ស្ដង់ដារតែមួយ គ្មានការប្រឈមមុខដាក់គ្នា មិនពាក់ព័ន្ធនឹងរបៀបវារៈនយោបាយ និងផ្អែកលើកិច្ចសន្ទនា ។
បើទោះបីជាបែបណាក្ដី មកទល់ពេលនេះសហភាពអឺរ៉ុប កំពុងដំណើរការបណ្ដោះអាសន្នលើការដកប្រព័ន្ធអនុគ្រោះពន្ធដដែល ដោយចាត់ទុកថាស្ថានភាពប្រជាធិបតេយ្យនៅកម្ពុជានៅតែមានភាពមិនល្អប្រសើរនោះទេ ។
លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ ថាខ្លួននិងថ្នាក់ដឹកនាំអតីតបក្សនេះ នឹងធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញដើម្បីដោះស្រាយបញ្ហា រក្សាEBA ។ លោកតែងតែអះអាងថា គន្លឹះក្នុងការដោះស្រាយបញ្ហានេះ គឺមានតែសម្ដេចនាយករដ្ឋមន្ត្រីតែប៉ុណ្ណោះ ។
យ៉ាងណា ការដែលអាចបន្តមានការអនុគ្រោះពន្ធEBAបាន លុះត្រាតែកម្ពុជាមានការបន្ទន់ឥរិយាបទនយោបាយ, បញ្ចេញ ឬបង្ហាញជាឥរិយាបទ និងសកម្មភាពស្ដីពីការគោរពសិទ្ធិមនុស្ស អនុវត្តតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ធ្វើតាមសំណើរ និងការទទួចរបស់សហភាពនេះ ខណៈដែលគេនៅតែបង្ហាញពីគោលជំហរដដែលស្ដីពីលក្ខខ័ណ្ឌអនុគ្រោះពន្ធ ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អ្នកជំនាញភូមិសាស្រ្ដនយោបាយអន្ដរជាតិ៖យុវជនកម្ពុជាស្ថិតលើវិថីនៃការផ្លាស់ប្ដូរផ្នត់គំនិតខណៈពួកគេសម្លឹងមើលការវិលមកវិញរបស់លោកសមរង្ស៊ី

កញ្ញា ពៅនិកាជូនសេចក្ដីប្រែសម្រួល៖ ក្នុងដំណើរម[...]

វិភាគ៖អាស៊ានក្លាយជាសមរភូមិការទូតដ៏ស្វិតស្វាញចុងក្រោយរវាងក្រុមលោកសមរង្ស៊ីនិងបក្សកាន់អំណាច

ក្រុមលោកសមរង្ស៊ី ដែលត្រូវបានពណ៌នាថា ជាក្រុមប្[...]

តើមានអ្វីកើតឡើងចំពោះអ៊ីរ៉ងបើអ៊ីស្រាអែលវាយប្រហារដោយអាវុធនុយក្លេអ៊ែរ?

សារព័ត៌មានស៊ើបអង្កេតអាមេរិក The national inte[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត