loader

បទសម្ភាស៖ស្រ្តីអ្នកនិពន្ធខ្មែរមួយរូបទទួលពានរង្វាន់​អក្សរសិល្ប៍​នៅមីយ៉ាន់ម៉ា

លោកស្រីបណ្ឌិត ប៉ែន សេដ្ឋារិន ​បានទទួលជ័យលាភី​ពានរង្វាន់​អក្សរសិល្ប៍​ទន្លេមេគង្គ​លើក​ទី​១០ ក្រោម​ប្រធានបទ «​ជីវិត និង​និរន្តរភាព​ទន្លេមេគង្គ​» ប្រចាំ​ឆ្នាំ​ ២០១៩ ដែលនឹងត្រូវទៅទទួលពានរង្វាន់នៅ​ថ្ងៃទី​ ១១-១៤ ខែ​ តុលា ឆ្នាំ​ ២០១៩ នៅ​ប្រទេស ​មីយ៉ាន់ម៉ា​ ជាមួយជ័យលាភីមួយរូបទៀត​គឺលោក មឿន សំណាង។

លោកស្រីបណ្ឌិត​ ប៉ែន សេដ្ឋារិន ថតជាមួយអ្នកនិពន្ធខ្មែរ។រូបភាពហ្វេសប៊ុក ប៉ែន សេដ្ឋារិន

លោកស្រីបណ្ឌិត ប៉ែន សេដ្ឋារិន បច្ចុប្បន្នជាសាស្ត្រាចារ្យ​​អក្សរសាស្ត្រ​ខ្មែរ​នៅ​សាកលវិទ្យា ល័យ​ភូមិន្ទភ្នំពេញ​ និងធ្លាប់ជាសាស្រ្តាចារ្យបង្រៀននៅសាកលវិទ្យាល័យក្នុងក្រុង​តូឃ្យូ ប្រទេស​ជប៉ុនផងដែរ។

លោកស្រីបណ្ឌិតបានប្រមូលទិដ្ឋភាពនៃការចងចាំរបស់ខ្លួន ដែលធ្លាប់ទៅប្រទេស វៀតណាម ថៃ និងក្នុងប្រទេសកម្ពុជា មកតែងជារឿង​​ខ្លីមួយ​មាន​ចំណងជើង​ថា«​គង្គា​ជីវិត​»។ ស្នាដៃដែលមានកម្រាស់ ១២ទំព័រ និងចំណាយពេលសរសេរត្រឹមតែ ៣សប្តាហ៍នេះ បានឆ្លុះបញ្ចាំងការតស៊ូជម្នះនូវទុក្ខលំបាកក្នុងឆាកជីវិតស្នេហារបស់បុរសនារីមួយគូរស់នៅលើដងទន្លេមេគង្គ។

អ្នកនិពន្ធខ្មែរល្បី។រូបភាពហ្វេសប៊ុក ប៉ែន សេដ្ឋារិន

ដើម្បីជ្រាបកាន់តែច្បាស់សូមនាងកញ្ញា លោក លោកស្រី អញ្ជើញស្តាប់បទសម្ភាសរវាងលោក កែវ សុខា អ្នកសារព័ត៌មាននៃមណ្ឌលព័ត៌មានស្រ្តីកម្ពុជា និងលោកស្រីបណ្ឌិត ប៉ែន សេដ្ឋារិន ដូចតទៅ!។

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

លទ្ធផលបាក់ឌុបឆ្នាំនេះ៖ សិស្សស្រីប្រឡងជាប់ជាង ៧០% ច្រើនជាងបុរស

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងអប់រំ ប្រាប់វិទ្[...]

ទឹកដោះម្តាយមានសារធាតុចិញ្ចឹមខ្ពស់តែម្តាយភាគច្រើននិយមបំបៅកូនដោយម្សៅទឹកដោះគោ

ស្វាយរៀង៖ ការបំបៅកូនដោយទឹកដោះម្តាយមានសារៈសំខា[...]

សម្ព័ន្ធអង្គការរកឃើញថាការផ្សព្វផ្សាយផលិតផលជំនួយទឹកដោះម្តាយខ្លះបំពានច្បាប់

សៀមរាប៖ ការស្រា​វជ្រាវរបស់សម្ព័ន្ធអង្គការសង្គ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត