loader

បុរសម្នាក់ត្រូវបានផ្ដន្ទាទោស ៣ ឆ្នាំពីបទប្រមាថព្រះមហាក្សត្រ

ភ្នំពេញ៖ តុលាការរាជធានីភ្នំពេញ កាលពីថ្ងៃពុធទី៩មករាឆ្នាំ២០១៩បានផ្ដន្ទាទោសបុរសម្នាក់ អោយ​មានទោស ៣ឆ្នាំ ករណីប្រមាថព្រះមហាក្សត្រ លើបណ្ដាញសង្គម។ ការកាត់ទោស បុរសនេះ​បាននាំអោយមនុស្ស២នាក់ហើយ ត្រូវបានដាក់ពន្ធនាគារករណីដូចគ្នានេះ។

បុរសដែលត្រូវតុលាការបានផ្ដន្ទាទោស មានឈ្មោះ អៀង ជលសារ។ ក្រៅពីមានទោសដូចនេះ តុលាការក៏បានបង្គាប់អោយ បុរសនេះ បង់ប្រាក់៥លានរៀលជាប្រាក់ពិន័យ។​នេះបើតាមអ្នក​នាំពាក្យ​សាលាដំបូងរាជធានីភ្នំពេញដែលស្រង់សម្ដីមកចុះផ្សាយ​ដោយទីភ្នាក់ងា​រសារព័ត៌​មាន New York Post ។

តាមអ្នកនាំពាក្យរូបនេះ គេបានចាប់កំហុសបុរសនេះ ដែលបង្ហោះសារប្រមាថព្រះមហាក្ស​ត្រ​គាំតាំង​ពីខែមិថុនា ​ឆ្នាំ២០១៨។ ច្បាប់ប្រឆាំងការប្រមាថព្រះមហាក្សត្រ ត្រូវបានតាក់តែងឡើង កាលពីខែកុម្ភៈឆ្នាំ២០១៨ បន្ទាប់ពីគណបក្សសង្រ្គោះជាតិត្រូវបានរំលាយ​ដោយអំណាច​តុលា​ការកំពូលដែលក្រុមសិទិ្ធមនុស្ស សម្ដែងការព្រួយបារម្ភអំពីការរឹតបន្តឹងសេរីភាពបញ្ចេញ​មតិ​នៅ​​​កម្ពុជា។

កាលពីខែតុលាការ ឆ្នាំទៅមិញ តុលាការខេត្តសៀមរាប បានកាត់ទោស សមាជិកបក្ស​សង្រ្គោះ​​ជាតិ​ម្នាក់ ករណីប្រមាថព្រះមហាក្សត្រ៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អ្នកវិភាគ៖រដ្ឋាភិបាលយោងលើអំណាចតុលាការរារាំងលោកសមរង្ស៊ីវិលចូលកម្ពុជាវិញគឺមិនត្រឹមត្រូវតែជារឿងនយោបាយ

កាលពីយប់ថ្ងៃទី២២មករា ការិយាល័យអ្នកនាំពាក្យរាជ[...]

លោកគង់គាំអះអាងថា មានតែលោក សម រង្ស៊ី ទេដឹងរឿងលោកកឹមសុខាច្រើនជាងលោក

លោក គង់ គាំ អតីតទីប្រឹក្សាគណបក្សសង្រ្គោះជាតិ [...]

សម្ដេច ហ៊ុន សែន ស្នើចិនឱ្យជួយកម្ពុជាស្ទើគ្រប់វិស័យឱ្យកាន់តែខ្លាំងថែមទៀត

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បង្ហាញ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត