loader

ប៉ាគិស្ថានស្ថិតក្រោមការផ្ទុះការតវ៉ាករណីហិង្សាលើក្មេងស្រី

បាតុកម្មបានផ្ទុះឡើងពាស់ពេញទីក្រុងឡាហ័រនៃប្រទេសប៉ាគិស្ថានដោយទាមទាររកយុត្តិធម៌ដល់ក្មេងស្រីម្នាក់ដែលរងគ្រោះដោយសារការហិង្សាកើតចេញពីការចាប់រំលោភនិង សម្លាប់ ។

តាមសេចក្ដីរាយការណ៍របស់បណ្ដាញផ្សាយព័ត៌មាន CNA កេ្មងស្រីម្នាក់ អាយុ៧ឆ្នាំ ត្រូវបានរកឃើញក្នុងគំនរសំរាមដោយនាងបានស្លាប់ដោយសារចាប់រំលោភ។ នៅថ្ងៃនេះ បាតុករ ជាច្រើនពាន់នាក់បានដើរក្បួនតវ៉ាពាសពេញក្រុងឡាហ័រ ដោយទាមទារឱ្យប៉ូលិសយុត្តិធម៌រក អោយឃើញ ជនដៃដល់ហើយយកមកផ្ដន្ទាទោស។

ក្មេងស្រីនេះ មានឈ្មោះ Zainab Ansari ។ នាងបានបាត់ខ្លួនរយៈពេល ៤ថ្ងៃ ទើបរកឃើញដោយស្លាប់តែម្ដង។ ពួកបាតុករបានឡើងព័ន្ធស្ថានីយប៉ូលិស ដោយបានប៉ះទង្កិចជាមួយប៉ូលិសបានបណ្ដាលឱ្យមនុស្ស ២ស្លាប់។

នេះជាការរំលោភសម្លាប់លើក្មេងស្រីលើកទី ១២ កើតឡើងរយៈពេលជាងមួយឆ្នាំមកនេះ  ក្រោមរូបភាពហិង្សា ចាប់ពង្រត់និងរំលោភ។អ្នកនាំពាក្យ ខេត្តប៉ុនចាប និយាយថា បាតុករ បង្កហិង្សាដាក់ប៉ូលីសដោយ បង្ខំឱ្យរកឃើញហើយត្រូវនាំខ្លួនមកផ្តន្ទាទោស។ ប្រភពៈ Reuters

បញ្ចេញមតិ

Be the First to Comment!

avatar

ព័ត៌មានទាក់ទង

អាមេរិកព្យូរជំនួយទៅឱ្យប៉ាឡេស្ទីនដោយសារផ្គើនអាមេរិក

អាមេរិកព្យូរជំនួយទៅឱ្យប៉ាឡេស្ទីនដោយសារផ្គើនអាមេរិក

ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០១៨

ពួកមន្ត្រីអាមេរិកនិយាយថា សេតវិមានបានសម្រេច ព្[...]

ប្រធានាធិបតីវេណេហ្សួអេឡា ប្រកាសផ្ដល់លុយដល់ស្ត្រីដែលមានផ្ទៃពោះ

ប្រធានាធិបតីនៃប្រទេសវេណេហ្សូអេឡា លោកនីកូឡាម៉ា[...]

អាមេរិកប្រាប់កូរ៉េខាងជើងឱ្យរំលាយអាវុធនុយក្លេអ៊ែរ បើពុំនោះទេនឹងមានសង្រ្គាម

មិនមានអ្វីប្រែប្រួលទេ សម្រាប់អាមេរិក បើកូរ៉េខ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត