loader

ពន្ធដារ​ប្រមូល​ពន្ធ​អាករ​គ្រប់​ប្រភេទ​រក​ចំណូល​ជាង​ ១​ ពាន់​ ៨​ រយ​លាន​ដុល្លារ​អា​មេ​រិ​ក​

​ភ្នំពេញ​៖​ ក្នុង​រយៈពេល​ ១០​ ខែ​ ឆ្នាំ​ ២០១៨​នេះ​ អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​ពន្ធ​អាករ​គ្រប់​ប្រភេទ​រក​ចំណូល​បាន​ជាង​១​ ពាន់​ ៨​ រយ​លាន​ដុល្លារ​អា​មេ​រិ​ក​។​


​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​ ៧​ វិច្ឆិកា​ ម្សិលមិញ​ ឱ្យ​ដឹង​ថា​ ក្នុង​រយៈពេល​ ១០​ ខែ​ ឆ្នាំ​ ២០១៨​នេះ​ អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​ពន្ធ​បាន​សរុប​ចំនួន​ ៧៤៩៤,៨៥​ ប៊ី​លាន​រៀល​ ឬ​ប្រមាណ​ ១៨៧៣,៧១​ លាន​ដុល្លារ​អា​មេ​រិ​ក​ ស្មើនឹង​ ៩៧,​ ៤២​ ភាគរយ​។

បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ កើនឡើង​ ជិត​ ៣០០​ លាន​ដុល្លារ​អា​មេ​រិ​ក​ ស្មើនឹង​ ១៨,​ ៨៣​ ភាគរយ​។​

​អគ្គនាយកដ្ឋាន​ពន្ធដារ​ រំពឹង​ថា​ ចំណូល​ពន្ធ​អាករ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​ ២០១៨​ អាច​ប្រមូល​បាន​គ្រប់​តាម​ផែនការ​កំណត់​ដោយ​ច្បាប់​គឺ​ ១៩២៣,៣៨​ លាន​ដុល្លារ​អា​មេ​រិ​ក​៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

UNDPនិងរដ្ឋាភិបាលពិនិត្យទស្សនទានសេដ្ឋកិច្ចចក្រាពាក់ព័ន្ធនឹងកាកសំណល់រឹងកែច្នៃជាធនធានមានតម្លៃ

ក្រុងភ្នំពេញ៖ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UN[...]

កម្ពុជានាំចេញអង្ករធ្លាក់ចុះ ១៣% ក្នុងរយៈពេល១០ខែឆ្នាំនេះ តែក្រសួងកសិកម្មថាជារឿងធម្មតា

ភ្នំពេញ៖ ក្នុងរយៈពេល ១០ ខែដំបូងក្នុងឆ្នាំ២០១៨[...]

ការនាំចេញអង្ករធ្លាក់ចុះ ១៣%ក្នុងរយៈពេល ១០ខែនៅឆ្នាំនេះ

ភ្នំពេញ៖ កម្ពុជាបាននាំចេញអង្ករ ៤៣៤ ៨០៧ តោន ក្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត