loader

ភូមាយល់ព្រមទទូលយកជនភៀសខ្លួនរ៉ូហ៊ីងយ៉ាមកវិញក្រោមសម្ពាធ ​ICC និង EU

នៅទីបំផុតពួកយោធាភូមាយល់ព្រមទទួលយកជនភៀសខ្លួនភូមាមកវិញ ក្រោមសម្ពាធរបស់សហគមន៍អន្តរជាតិ ជាពិសេសសហភាពអឺរ៉ុបគំរាមបិទប្រព័ន្ធអនុគ្រោះពន្ធ EBA និងសម្ពាធរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។

តាមសារព័ត៌មានភូមា Mizzima.com ជំហររបស់រដ្ឋាភិបាលភូមា បានធ្វើឡើង ដោយមានកិច្ចព្រមព្រៀងជាមួយប្រទេសបង់ក្លាដេស នៅថ្ងៃអង្គារ ទី៦ វិច្ឆិកានេះ គឺបន្ទាប់ពីក្រុមស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ និងគណៈបេសកកម្មរបស់សហភាពអឺរ៉ុបបានចុះពិនិត្យផ្ទាល់ស្ថានភាពសិទ្ធិមនុស្សរបស់សហគមន៍ម៉ូស្លីមរ៉ូហ៊ីងយ៉ានៅរដ្ឋរ៉ាខាញនៃប្រទេសភូមាដើម្បីវាយតម្លៃចុងក្រោយមុននឹងមានវិធានការជាក់ស្ដែងនៃការដកការអនុពន្ធ EBA ពីភូមាមកវិញ និងការកសាងសំណុំរឿងបន្ថែមទៀតរបស់អ្នកស៊ើបអង្កេតនៃអង្គការសហប្រជាជាតិ ដាក់ទៅតុលាការឧក្រិដ្ឋម្មអន្តរជាតិ ICC។ 

សហគមន៍រ៉ូហ៊ីងយ៉ា ដែលជនអន្តោប្រវេសន្តនៃប្រទេសបង់ក្លាដេស និងឥណ្ឌា មករស់នៅរដ្ឋរ៉ាក់ខាញប្រទេសភូមា គឺពួកគេចូលមកតាំងពីសម័យអាណានិគមអង់គ្លេស។

បើតាមរបាយការណ៍ សហគមន៍នេះ មានចំនួន ជាង ១លាននាក់។ សហគមន៍នេះ ត្រូវបានរដ្ឋធម្មនុញ្ញភូមាចាត់ទុកជាជនជាតិមួយចូលមកភូមាដោយខុសច្បាប់។ សហគមន៍នេះ តែងរងការធ្វើទុក្ខបុកម្នេញ ក្រោមរូបភាពនៃការរើសអើងជាតិសាសន៍។

ករណីនេះ បានបណ្ដាលឱ្យមានការសម្លាប់រង្គាល សហគមន៍នេះ ជាច្រើនរយនាក់​ហើយ បង្ខំពួកគេភៀសខ្លួនទៅប្រទេសបង់ក្លាដេសជាច្រើនពាន់នាក់។ អង្គការសិទ្ធិមនុស្ស អន្តរជាតិ រួមទាំងក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានដាក់មេដឹកនាំយោធាភូមា ក្នុងសំណុំរឿងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ករណីនេះ សហភាសពអឺរ៉ុប សម្រេច ដំណើរការនីតិវិធីដកការអនុគ្រោះពន្ធពីប្រទេសនេះ ហើយដោយចាប់ពីខែ វិច្ឆិកានេះតទៅ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ម៉ាឡេស៊ី៖អតីតមេបក្សប្រឆាំងប្រកាសទ្រព្យសម្ប​ត្តិមុនចូលកាន់តំណែងនាយករដ្ឋមន្រ្ដី

អតីតមេបក្សប្រឆាំងនៃប្រទេសម៉ាឡេស៊ី អាន់វ៉ា អ៊ី[...]

ពួកយោធាថៃបើកឱ្យបក្សនយោបាយទាំងអស់ធ្វើសកម្មភាពឡើងវិញចាប់ថ្ងៃទី១១ធ្នូដើម្បីត្រៀមបោះឆ្នោត

ក្រុមប្រឹក្សាយោធាថៃដែលជាអ្នកកាន់ចង្កូតរាជរដ្ឋ[...]

មេដឹកនាំវេណេហ្សូអេឡាថា អាមេរិកនឹងធ្វើរដ្ឋប្រហាទំលាក់លោកនៅពេលឆាប់ៗនេះ

វេណេហ្ស៊ូអេឡា៖ប្រធានាធិបតីវេណេហ្សូអេឡា លោក នី[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត