loader

មេដឹកនាំបក្សប្រឆាំងនៅរុស្ស៊ីត្រូវបានដោះលែង

មេបក្សប្រឆាំងល្បីល្បាញជាងគេនៃប្រទេសរុស្ស៊ី ដែលប្រធានាធិបតី ប្លាឌីមៀពូទីន ចាត់ទុកជាសត្រូវស្លាប់រស់របស់លោក ត្រូវបានដោះលែងអោយមានសេរីភាពនៅថ្ងៃព្រហស្បតិ៍ទី ១៤ មិថុនានេះ។

                                                                                                    លោក Alexei Navalny

 

តាមទីភ្នាកងារសារព័ត៌មានAP លោក Alexei Navalny បានជាប់ឃុំរយៈពេល ៣០ថ្ងៃ ក្រោមបទចោទករណី ដឹកនាំធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ដែលគ្មាន ការអនុញ្ញាតិ។ លោក បានដឹកនាំការតវ៉ាមួយប្រឆាំង លោកប្រធានាធិបតីពូទីន ខណៈ លោកពូទីន កំពុងស្បថចូលកាន់តំណែងជាប្រធានាធិបតីជាប់ឆ្នោតនៅក្នុងការបោះឆ្នោតខែមីនា ។

លោក Alexei Navalny ត្រូវបានពណ៌នាថា ជាសកម្មជនប្រឆាំងអំពើពុករលួយ ប្រឆាំងនឹងការគ្រប់គ្រងរបស់លោកពូទីន។

ការដោះលែងពីមេបក្សប្រឆាំងនេះ ចំពេលប្រទេសរុស្ស៊ី បើកព្រឹត្តិការណ៍អន្តរជាតិ នៃការប្រកួតបាល់ទាត់ពិភពលោកនៅថ្ងៃនេះ។

ទីភ្នាកងារសារព័ត៌មានAPរាយការណ៍ថា ប៉ូលិស នៅតែតាមឃ្លាំមើលNavalny ជាប់ជានិច្ចព្រោះខ្លាចលោកដឹកនាំការតវ៉ារំខាន់ដល់ ព្រឹត្តិការណ៍អន្តរជាតិនេះ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

សម្តេច ហ៊ុន សែន អំពាវនាវកុំឲ្យមានការរើសអើងអ្នកមិនទៅបោះឆ្នោត

ក្រុងភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី[...]

ខួបពីរឆ្នាំ ! ក្រុមនិយមកែមឡី រំលឹកថ្ងៃឃាតកម្ម(មានសំឡេង)

ភ្នំពេញ៖ថ្ងៃទី១០កក្កដា ឆ្នាំ២០១៨នេះ គឺជា ខួបព[...]

រដ្ឋមន្រ្ដីក្រសួងដែនដីស្នើពលរដ្ឋបញ្ឈប់ការបង្ហូរទឹកកខ្វក់ចូលទន្លេ និងទឹកសមុទ្រ(មានសំឡេង)

ភ្នំពេញ៖ រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត