loader

មេបក្សប្រឆាំងហ្សិមបាវ៉េនឹងប្រកាសខ្លួនឯងជាប្រធានាធិបតីដោយធ្វើពិធីស្បថតាមផ្លូវ

នៅទីបំផុត លោក នេសុន ឆាមីសា ប្រធានគណបក្សប្រឆាំងដ៏ល្បីល្បាញនៃប្រទេសហ្សិមបាវ៉េ បានជ្រើសរើសពិធីស្បថធ្វើជាប្រធានាធិបតី បន្ទាប់ពីលោក មិនទទួលយកសាលដីការបស់តុលាការរដ្ឋធម្មនុញ្ញដែលអោយលោកម៉ាណាន់ហ្គាវ៉ា ជាបេក្ខជនប្រធានាធិបតីឈ្នះលើរូបលោក។

តាមប្រភពព័ត៌មានរបស់គេហទំព័រ News 24.com   ចលនា ប្រជាធិបតេយ្យដើម្បីផ្លាស់ប្ដូរ MDC បានសម្រេចជ្រើសរើសទីតាំងតាមដងផ្លូនៅរដ្ឋធានីហារ៉ារេ ដើម្បីអោយលោកឆាមីសាស្បថចូលកាន់តំណែងជាប្រធានាធិបតីជាប់ឆ្នោតនៃគណបក្សប្រឆាំងបើទោះជាមេបក្សប្រឆាំងនេះរងការជាប់ខ្លួនក៏ដោយ។

អ្នកនាំពាក្យអោយគណបក្ សMDC បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា លោក ឆាមីសា នឹងត្រូវស្បថចូលកាន់តំណែងនេះ នៅថ្ងៃសៅរិ៍ចុងសប្ដាហ៍នេះ ឋានៈជាប្រធានាធិបតីនៃប្រជាជនហ្សិមបាវ៉េ។

នៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី៣០កក្កដា  បេក្ខជនពីររូបប៉ុណ្ណោះ ទទួលបានសន្លឹកឆ្នោតប្រកៀកគ្នា។ លោកម៉ាណាន់ហ្គាវ៉ា មកពីគណបក្សកាន់អំណាច Zanu-PF បានឈ្នះឆ្នោត ដោយសំឡេង ៥០,៨ភាគរយ ដែលគ្រប់គ្រាន់លោកធ្វើជាប្រធានាធិបតីស្របតាមរដ្ឋធម្មមនុញ្ញ។ ចំណែកមេបក្សប្រឆាំង គឺលោកឆាមីសា ទទួលបានសំឡេងឆ្នោត ៤៤,៣ភាគរយ។

តាមរយៈលទ្ធផលនេះ នាំអោយគណបក្សនៃចលនាប្រជាធិបតេយ្យដើម្បីផ្លាស់ប្ដូរ បានផ្ទុះការតវ៉ាអោយរាប់សន្លឹកឆ្នោតឡើងវិញ តែក្រុមប្រឹក្សាបោះឆ្នោត មិនធ្វើតាម ទើបនាំអោយមានការកាត់សេចក្ដីដោយតុលាការរដ្ឋធម្មនុញ្ញ។

ពាក់ព័ន្ធសណ្ដាប់ធ្នាប់សន្តិសុខវិញ អាជ្ញារដ្ឋធានីហារ៉ារេ បានព្រមានចាប់ខ្លួន លោកឆាមីសា បើធ្វើពិធីស្បថធ្វើជាប្រធានាធិបតីនៅតាមទីដងផ្លូវ។ តែបែបនេះក្ដី គណបក្សកាន់អំណាច មិនទាន់ឃើញប្រតិកម្មចំពោះការប្រកាសរបស់លោកឆាមីសានោះនៅឡើយទេ ៕ 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

គីមជុងអ៊ុនចង់ជួបត្រាំខណៈអាបេចង់ជួបត្រាំនៅឯមហាសន្និបាតUN

ប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូនចាវអ៊ីន បានអោយដ[...]

អាមេរិកដាក់ឱសានវាទអោយក្រុងព្យុងយ៉ាងចាប់ផ្ដើមរំលាយអាវុធនុយក្លេអ៊ែរនៅឆ្នាំ ២០២១អោយអស់

រដ្ឋមន្រ្ដីការបរទេសអាមេរិក លោក Mike Pompeo  ប[...]

អតីតនាយករដ្ឋមន្រ្ដីម៉ាឡេស៊ីត្រូវបានចាប់ខ្លួនក្នុងសំណុំរឿងលួចលុយរដ្ឋរាប់រយលានដុល្លារ(មានសំឡេង)

កូឡាឡាំពួរ៖ សំណុំរឿងរបស់អតីតនាយករដ្ឋមន្ត្រីម៉[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត