loader

ម្ចាស់​មេដាយមាស​ពិភពលោក​កីឡា​ប៉េតង់​កម្ពុជា​ចូលរួម​ប្រកួត​ដណ្តើម​ជើងឯក​ទ្វីបអាស៊ី​

ភ្នំពេញ​៖​ ម្ចាស់​មេដាយមាស​ពិភពលោក​៣​ជំនាន់​ផ្នែក​ប៉េតង់​កម្ពុជា​ និង​កីឡាករ​-​កីឡាការិនី​មួយ​ចំនួន​ទៀត​នឹង​ចូលរួម​ប្រកួត​ដណ្តើម​ពានរង្វាន់​ជ្រើសរើស​ជើងឯក​កីឡា​ប៉េតង​ទ្វីបអាស៊ី​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​នៅ​ស​ប្តា​ហ៍​ក្រោយ​នេះ។​

ម្ចាស់មេដាយមាសពិភពលោកផ្នែកកីឡាប៉េតង់កម្ពុជាកីឡាការិនី កែ ឡេង និង កីឡាការិនី អ៊ុក ស្រីមុំ នៅឆ្នំា ២០១៧។ រូបភាព៖ NOCC


​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​(NOCC)​នឹង​បញ្ជូន​កីឡាការិនី​-​កីឡាករ​ប៉េតង់​ចំនួន​៨​រូប​ ទៅ​ចូលរួម​ប្រកួត​ដណ្តើម​ពានរង្វាន់​ព្រឹត្តិការណ៍​ប្រកួត​ជ្រើសរើស​ជើងឯក​ប៉េតង់​ទ្វីបអាស៊ី​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​។​

ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​កីឡា​ប៉េតង់​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​ ១៣​ ដល់​ ថ្ងៃ​ទី​ ១៧​ ខែ​ កក្កដា​ ឆ្នាំ​ ២០១៨​។​

​សហព័ន្ធ​កីឡា​ប៊ូល​ និង​ប៉េតង់​កម្ពុជា​ ឲ្យ​ដឹង​ថា​ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បញ្ជូន​កីឡាការិនី​ប៉េតង់​ ៤​រូប​ និង​ កីឡាករ​ជា​ក្រុម​យុវជន​ ៤​ រូប​ ទៅ​ប្រកួត​ដណ្តើម​ជើងឯក​កីឡា​ប៉េតង់​ទ្វីបអាស៊ី​នេះ​។​

​លោក​ សុខ​ ម៉ុង​ គ្រូបង្វឹក​កីឡាការិនី​ផ្នែក​ប៉េតង់​ បញ្ជាក់​ថា​ ម្ចាស់​មេដាយមាស​ពិភពលោក​បី​ជំនាន់​ កីឡាការិនី​ កែ​ ឡេ​ង​ នឹង​ចូលរួម​ប្រកួត​កីឡា​ប៉េតង់​ជើងឯក​ទ្វីបអាស៊ី​នេះ​ ហើយ​ក៏​មាន​កីឡាការិនី​ ស្រ៊ា​ង​ សុ​រ៉ា​ឃី​ម​ កីឡាការិនី​ អ៊ុ​ន​ ស្រី​យ៉ា​ និង​កីឡាការិនី​ ឌួ​ង​ ឌី​ណា​។​

​លោក​ សុខ​ ម៉ុង​ បញ្ជាក់​ថា​ ក្រុមកីឡា​ការិនី​ផ្នែក​ប៉េតង់​កម្ពុជា​នឹង​ប្រកួត​លើ​វិញ្ញាសារ​ចំនួន​ពីរ​គឺ​ វិញ្ញាសារ​វាយ​យក​ពិន្ទុ​និង​វិញ្ញាសារ​វាយ​បី​នាក់​ទល់​បី​នាក់​។​ រីឯ​កីឡាករ​យុវជន​ផ្នែក​ប៉េតង់​នឹង​ ចូលរួម​ប្រកួត​មាន​កីឡាករ​ ឃួ​ន​ លី​ហ៊​ កីឡាករ​ កុយ​ សុភ​ក្ត្រា​ កីឡាករ​ ភាព​ វ៉ា​ ឃី​ម​ និង​ កីឡាករ​ កៅ​ ភ​ក្ត្រី​។​ ក្រុម​កីឡាករ​នេះ​ប្រកួត​លើ​វិញ្ញាសារ​វាយ​យក​ ពិន្ទុ​និង​វិញ្ញាសារ​វាយ​ បី​នាក់​ទល់​បី​នាក់​ផ្នែក​បុរស​។​ នេះ​បើ​តាម​ លោក​ អ៊ុ​ក​ យ៉ា​រី​ គ្រូបង្វឹក​យុវជន​។​

​យ៉ាងតិច​កីឡាករ​ ១០​ ប្រទេស​នៅ​តំបន់​អាស៊ី​ នឹង​ចូលរួម​ប្រកួត​ដណ្តើម​ជើងឯក​កីឡា​ប៉េតង់​ដែល​ប្រទេស​ម៉ា​ឡេ​ស៊ី​ជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​នេះ​។​

​លោក​ វ៉ា​ត់​ ចំរើន​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ប្រាប់​វិទ្យុ​ស្ត្រី​ថា​ ក្រុមកីឡា​ការិនី​-​កីឡាករ​ប៉េង​តង់​កម្ពុជា​នឹង​ចេញដំណើរ​ទៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​នៅ​ថ្ងៃ​ទី​ ១៤​ ដើម្បី​ចូលរួម​ការ​ប្រកួត​«​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​ទ្វីបអាស៊ី​»​។​ លោក​ថា​ កីឡាករ​-​កីឡាការិនី​កម្ពុជា​នឹង​ចាប់ផ្តើម​ប្រកួត​នៅ​ថ្ងៃ​ទី​ ១៥​ និង​ ១៦​ ខែ​ កក្កដា​នេះ​។​

​លោក​ វ៉ា​ន់​ ចំរើន​ មាន​ក្តី​សង្ឃឹមថា​ កីឡាករ​ប៉េតង់​កម្ពុជា​នឹង​ឈ្នះ​មេដាយមាស​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​នេះ​ ដើម្បី​ជូន​មាតុភូមិ​។​

​លោក​ វ៉ា​ន់​ចំរើន​៖«​យើង​មាន​សង្ឃឹម​ច្រើន​នៅ​ក្នុង​ការ​ដណ្តើម​មេដាយ​ហើយ​ ចំពោះ​កីឡា​ប៉េតង់​យើង​ធ្លាប់​មាន​សក្តានុពល​រួច​ហើយ​ អ​ញ្ចឹ​ង​យើង​ទៅ​ប្រកួត​នេះ​យើង​នឹង​សង្ឃឹមថា​អាច​ដណ្តើម​មេដាយ​ក្នុង​ការ​ចូលរួម​ប្រកួត​លើក​នេះ​ តើ​មេដាយ​បាន​ប៉ុន្មាន​ មាន​មេដាយ​អ្វីខ្លះ​ យើង​ចាំ​ប្រកួត​ហើយ​ ចាំ​យើង​រាប់​។​»

​ប្រទេស​ម៉ា​ឡេ​ស៊ី​ជា​ម្ចាស់ផ្ទះ​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ដណ្តើម​ពានរង្វាន់​ «​ជ្រើសរើស​ជើងឯក​កីឡា​ប៉េតង់​ទ្វីបអាស៊ី​លើក​ទី​២​ ឆ្នាំ​ ២០១៨»​។​ កាលពី​ឆ្នាំ​ ២០១៧​ ប្រទេស​ថៃ​ជា​ម្ចាស់ផ្ទះ​។​

​កីឡាការិនី​ កែ​ ឡេ​ង​ ជា​ម្ចាស់​មេ​ដា​មាស​ពិ​ព​ភ​លោក​បី​ជំនាន់​នៅ​ឆ្នាំ​ ២០១៣​ ២០១៥​ និង​ លើក​ចុង​ក្រោយ​ វី​រៈ​កីឡាការិនី​ កែ​ ឡេ​ង​ បាន​ចាប់​ដៃគូ​ជាមួយ​កីឡាការិនី​ អ៊ុ​ក​ ស្រី​មុំ​ វាយ​ឈ្នះ​កីឡាការិនី​ថៃ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើម​បាន​មេដាយ​ម​មាស​ពិ​ព​ភ​លោក​ក្នុង​ការ​ប្រកួត​ដណ្តើម​ជើង​«​កីឡា​ប៉េតង់​ស្ត្រី​ពិ​ព​ភ​លោក​»​ នៅ​ទីក្រុង​ ខា​យ​ហ៊រ​ (Kaihua)​ ប្រទេស​ចិន​ កាលពី​ថ្ងៃ​ទី​ ១០​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៧៕

ព័ត៌មានទាក់ទង

សង្គមស៊ីវិល និងសហជីព៖ បើEUបិទពន្ធអនុគ្រោះគឺកម្មការិនីច្រើនលើសលុបនឹងរងផលប៉ះពាល់

ភ្នំពេញ៖ បន្ទាប់ពីសភាអឺរ៉ុបបានចេញសេចក្ដីថ្លែង[...]

សហភាព​អឺរ៉ុប​ផ្តល់​ជំនួយ​ជាង​២៩​លាន​ដុល្លារ​ដើម្បី​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក​ជា​ស្ត្រី​

សហភាព​អឺរ៉ុប​បាន​ផ្តល់​ជំនួយ​ឥត​សំណង​ជាង​ ២៩​[...]

នាយិកា​អង្គការ​ សីល​ការ​ ៖​ ស្ដ្រី​ និង​កុមារី​ រង​អំពើ​រំលោភ​ផ្លូវភេទ​ច្រើន​ជាង​មួយ​ ករណី​ក្នុង​មួយ​ថ្ងៃ​

នាយិកា​ប្រតិបត្ដិ​ របស់​អង្គការ​ ដែល​ធ្វើ​ការ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត