loader

យុវសិស្សពិការអវយវៈជាប់និទ្ទេសDប្រាថ្នាក្លាយជាអ្នកបច្ចេកទេសព័ត៌មានវិទ្យា

ក្រោយពីការប្រកាសលទ្ធផលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០១៩ បញ្ចប់ដោយជោគជ័យ សង្កេតឃើញមានបេក្ខជនបេក្ខនារី ដែលបានដឹងថាខ្លួនបាន​ជាប់​​ជាសា្ថពរ គឺពួកគេ សប្បាយរីករាយជាខ្លាំង។ តែសម្រាប់បេក្ខជនដែលមិនបាន​ប្រឡង​ជាប់​មើលទៅមានទឹកស្រងូតស្រងាត់ នឹងខ្លះទៀតស្រក់ទឹកភ្នែកដោយ អស់សង្ឃឹម ព្រោះ​តែ​ពុំ​មាន​ឱកាសបានចួលទៅកាន់សាកលវិទ្យាល័យដូចបំណង។យ៉ាងណា​ក្នុងចំណោម បេក្ខ​ជន​ជាប់ទាំងជិត៨ម៉ឺននាក់នោះក៏មានយុវជនម្នាក់ពិការ ទាំងដៃទាំងជើងបាន​ប្រឡង​ជាប់​ដោយ​បាននិទ្ទេសD។ យុវសិស្សម្នាក់គឺ ទុយ សុខដុង ។ដោយរំភើបជួសទុយសុខដុង​រដ្ឋ​​មន្ត្រីក្រសួងអប់រំ សម្ដែងការកោតសរសើរ យុវសិស្សរូបនេះជាខ្លាំង។

កញ្ញ អ៊ុំ ច័ន្ទលក្ខិណា ជូនសេចក្ដី លំអិត៖

ទុយ សុខដុង គឺជាយុវសិស្សពិការដែលកើតនៅក្នុងគ្រួសារកសិករមានជីវភាព ក្រីក្រមួយ នៅខេត្តកំពង់ធំ ហើយសិក្សាថ្នាក់វិទ្យាល័យនៅ វិទ្យាល័យស្ទឹងសែន ។ មណ្ឌលប្រឡងរបស់បេក្ខជនរូបនេះ គឺស្ថិតនៅសាលាបឋមសិក្សា   ហ៊ុន សែន អាចារ្យលាក់ ខេត្តកំពង់ធំ សម្រាប់លទ្ធផលនៃ​ការប្រឡងរបស់យុវសិស្សរូបនេះ គឺគាត់ទទួលនិទ្ទេសD ផ្នែកវិទ្យាសាស្រ្តសង្គម។

ជាការកត់សម្គាល់របៀបនៃការសរសេរនៅពេលប្រឡង យុវសិស្សរូបនេះ បានយកចង្ការគៀបប៊ិច នឹងដៃហើយសរសេរ ក៏ប៉ុន្តែយុវសិស្សរូបនេះមិនអាចសរសេរ លើសពី២ម៉ោងបាននោះទេ ព្រោះអាច នឹងមានការឈឺចាប់ផ្នែកក។

យុវជនរូបនេះបាននិយាយប្រាប់ BTV ថា ទោះបីជាពិការភាពក៏ពិតមែន ក៏ប៉ុន្តែវាមិនមែនជាឧបសគ្គសម្រាប់គាត់ឡើយនៅក្នុងការសិក្សារៀនសូត្រ ផ្ទុយទៅវិញ អ្វីដែលជាការលំបាកសម្រាប់យុវសិស្សនេះ គឺជាការធ្វើដំណើរទៅទីកន្លែងសិក្សា ឬកន្លែងសំខាន់ផ្សេងៗ ដោយត្រូវមានអ្នកជូនទៅជាមួយ។ នេះគឺជាការរំលេចឲ្យឃើញថា ទោះបីជាយុវជនរូបនេះពិការភាពពីកំណើតមែន ក៏ប៉ុន្តែមិនបានពិការចិត្តគំនិត នឹងអស់សង្ឃឹមនៅក្នុងការសិក្សានោះទេ។

យុវសិស្សរូប នេះបាន បន្តថា មុនការប្រកាសលទ្ធផល គឺមួយថ្ងៃ  យុវសិស្ស ទុយ សុខដុង គេងសឹងមិនលក់ ប៉ុន្តែមានអារម្មណ៍និងជំនឿក្នុងចិត្តថា រូបគេពិតជាជាប់ ព្រោះបានធ្វើកិច្ចការប្រឡង បានច្រើន ហើយ ត្រូវច្រើនទៀតផង។ យ៉ាងណា យុវសិស្ស ទុយ សុខដុង ពិតជាបាន ជាប់ដោយ ការខិតខំ និងភាពប៉ិនប្រសប់របស់ខ្លួនយ៉ាងពិតប្រាកដ។

ដោយឡែកកាលពីសម័យប្រឡងសញ្ញាមធ្យមសិក្សាទុតិយភូមិ ឆ្នាំ ២០១៦វិញ គឺឃើញមានយុវតីពិការដៃជើងទាំងសងខាងពីកំណើតដូចគ្នាទៅនឹង យុវជន ទុយ សុខដុងដែរនោះ គឺយុវតី​ អ៊ិត សំណប់ ជាយុវសិស្សទទួលបាននិទ្ទេសA​ នៅក្នុងសម័យប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ ២០១៦ផងដែរ។

ជាការកត់សម្គាល់តាំងពីពេលដែលក្រសួងអប់រំ យុវជន និងកីឡាបានធ្វើនូវកំណែទម្រង់ការប្រឡង ដោយមានការរឹតបន្តឹងហើយការ ប្រឡងត្រូវពឹងផ្អែកទៅលើសមត្ថភាពផ្ទាល់ខ្លួនរបស់បេក្ខជនគឺមិនឲ្យយកសំណៅឯកសារចូលមណ្ឌលប្រឡង ឬលួចចម្លងនៅក្នុងពេលប្រឡងបានឡើយ។ ក្នុងន័យគោរពទៅតាម សុភាសិត« អ្នកចេះ​គឺជាប់» របស់ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីនៃក្រសួងអប់រំ យុវជន និងកីឡា។ តាំងពីពេលនោះមកសង្កេតឃើញថា សិស្សានុសិស្សភាគច្រើនគឺមានការខិតខំប្រឹងប្រែងច្រើនជាងមុន ដែលជាចំណុចវិជ្ជមានមួយនៅក្នុងការកើនឡើងនៃកំណើនធនធានមនុស្សនៅកម្ពុជា។

ទន្ទឹមនឹងនេះក៏មានការយល់ច្រឡំពីសំណាក់យុវសិស្សមួយចំនួនតូច ដែលបានចាត់ទុកថា​​ការប្រឡងនេះគឺជាព្រឹត្តិការណ៍មួយដ៏សំខាន់នៅក្នុងជីវិតគេ មិនអាចរំលងឬ​បរាជ័យ​បាន​​ឡើយ។ផ្នត់គំនិតនៃការយល់ច្រឡំនេះបានធ្វើឲ្យយុវជនមួយចំនួនគិតខុសលែងចង់បន្តការ​​សិក្សា ។

តែយ៉ាងណា លោក ហង់ ជួនណារុន រដ្ឋមន្រ្តីនៃក្រសួងអប់រំយុវជននឹង កីឡា ក៏បានចេញនូវសារដាស់តឿន សម្រាប់យុវជន និង យុវសិស្សកម្ពុជាយ៉ាងដូច្នេះថា៖ ««លទ្ធផលនៃការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្រោយឆ្លងកាត់ការសិក្សារយៈពេល១២ឆ្នាំនេះ មិនមែនជាការកំណត់ជោគវាសនារបស់បេក្ខជននោះទេ ពោលគឺគ្រាន់តែជាការវាស់ស្ទង់សមត្ថភាពរបស់បេក្ខជនប្រឡងតែប៉ុណ្ណោះ»។

ជាការកត់សំគាល់បន្ទាប់ពីមានការរឹតបន្តឹងនៅក្នុងពេលប្រឡង និងការកែវិញ្ញាសាប្រឡងរួចមកសិស្សមានការភ្ងាក់រលឹក នឹងខិតខំប្រឹងប្រែងរៀនសូត្រច្រើន ឲ្យតម្លៃទៅលើការសិក្សាតួយាងសូម្បីតែជនពិការនៅកម្ពុជាក៏មានការខិតខំប្រឹងប្រែងមិនចាញ់យុវសិស្សធម្មតាដែរដែលការខិតខំប្រឹងប្រែងនេះបានក្លាយទៅជាគំរូសម្រាប់យុវជន យុវនារីដ៏ទៃទៀត សម្រាប់ត្រៀមខ្លួនប្រឡងនៅឆ្នាំក្រោយៗ ជាពិសេសជាគំរូដ៏ល្អសម្រាប់យុវជនពិការដ៏ទៃទៀត កុំឲ្យមានការអស់សង្ឃឹម ហើយបោះបង់ចោលនូវការសិក្សារបស់ខ្លួន។

សម្រាប់យុវសិស្ស ទុយ សុខដុង ចង់ក្លាយជាអ្នកបច្ចេកទេសផ្នែកព័ត៌មានវិទ្យា ហើយ រៀន មុខ​វិជ្ជានេះ នៅសាកលវិទ្យាល័យណាមួយ​៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អ្នកជំនាញជំរុញឱ្យអ្នកសារព័ត៌មានត្រូវបិទបាំងអត្តសញ្ញាណកុមារមុនចេញផ្សាយ

(ភ្នំពេញ)៖ អ្នកជំនាញផ្នែកសារព័ត៌មានមកពីស្ថាប័[...]

ក្រសួងការបរទេសកម្ពុជាបារម្ភថាបើបាត់EBAគឺកម្មករជិតមួយលាននាក់រងផលប៉ះពាល់​តែផ្ទុយជំហរ​សម្ដេច​ហ៊ុនសែន

ក្រសួងការបរទេសកម្ពុជាដែលតំណាងឲ្យរាជរដ្ឋាភិបាល[...]

កំពង់ឆ្នាំង៖ ពលរដ្ឋក្រីក្រ ៩០៦ គ្រួសារទទួលបានប័ណ្ណកម្មសិទ្ធិលើដីសម្បទានសង្គមកិច្ច

កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋក្រីក្រ គ្រួសារយោធិន [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត