loader

រុស្ស៊ីបញ្ជូនយន្ដហោះចម្បាំង៩គ្រឿងដឹកអ្នកជំនាញសុខាភិបាលនិងសម្ភារៈពេទ្យទៅជួយអ៊ីតាលី

រុស្ស៊ីដែលជាប្រទេសមិនរងគ្រោះធ្ងន់ធ្ងរដោយសារមេរោគកូរ៉ូណាបានបញ្ចូនយន្ដហោះយោធា៩គ្រឿងដែលដឹកសម្ភារៈពេទ្យសន្ធឹកសន្ធាប់និងអ្នកជំនាញសុខាភិបាល១០០នាក់ចេញពីម៉ូស្គូទៅកាន់អ៊ីតាលីកាលពីថ្ងៃទី២៣មីនានេះ។ សម្រាប់ថ្ងៃទី២៤មីនានេះ អ្នកជំនាញសុខាភិបាលទាំងនោះបានចែកគ្នាធ្វើការ ជាពិសេសទៅកាន់តំបន់Lombardyដែលផ្ទុះជំងឺនេះខ្លាំង។

ភ្លាមៗក្រោយទម្លាក់ទូរស័ព្ទចុះបានប៉ុន្មានម៉ោងលោកពូទីនបានបញ្ជាឱ្យយន្ដហោះ៩គ្រឿងដែលបានចាកចេញពីរដ្ឋធានីម៉ូស្គូដោយមានការត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់នឹងសង្គ្រាមប្រយុទ្ធមេរោគកំណាចដែលកំពុងរាតត្បាតប្រទេសអ៊ីតាលី។បើតាមក្រសួងការពារជាតិគឺម៉ូស្គូបានយកយន្ដហោះប្រាំបួនពីកងកម្លាំងអាកាសរុស្ស៊ីដាក់នៅព្រលានយន្ដហោះដោយផ្ទុកនូវសម្ភារៈពេទ្យ ឱសថព្យាបាល ជាដើម​ទៅកាន់មូលដ្ឋានទ័ពអាកាសអ៊ីតាលីដែលមានឈ្មោះថាPratica di Mare Air Base ។

បើយោងតាមសារព័ត៌មានរុស្ស៊ីស្ពុតនីកការបញ្ចូននេះគឺក្រោយពីអ្នកជំនាញរុស្ស៊ីដែលការដឹកនាំលោកពូទីនបានបញ្ចូនទៅនោះសុទ្ធតែជាអ្នកស្ម័គ្រចិត្តហើយជាបុគ្គលឆ្នើមប្រយុទ្ធនឹងជំងឺអេបូឡារួមទាំងបានបង្កើតវ៉ាក់សាំងជំងឺនោះផងដែរ។ពេលទៅដល់ភ្លាមលោករដ្ឋមន្រ្ដីក្រសួងសុខាភិបាលង៊ីតាលីបានទទួលរាក់ទាក់អ្នកវីរុសវីទូនិងអ្នកជំនាញសុខាភិបាលទាំងនោះ។លោកវ្លាឌីមៀពូទីនិងលោកនាយករដ្ឋមន្រ្ដីអ៊ីតាលីកុងតេ បានពិភាក្សាគ្នាយ៉ាងយូរតាមរលកទូរស័ព្ទពីការប្រយុទ្ធនឹងមេរោគនេះ។លោកពូទីនបានបញ្ជាក់ពីការរួចរាល់របស់រស្ស៊ីក្នុងការផ្ដល់ជូនជំនួយតាមដែលងាចធ្វើទៅបានដល់អ៊ីតាលីក្នុងការប្រយុទ្ធនឹងជំងឺនេះ។រដ្ឋមន្រ្ដីក្រសួងការពារជាតិរុស្ស៊ីថាការបណ្ដុះបណ្ដាលដ៏ខ្ពស់ គឺក្រោយពេលតែ២៤ម៉ោងលោកប្រធានាធិបតីបាននិយាយទូរស័ព្ទនឹងលោកនាយករដ្ឋមន្រ្ដីអ៊ីតាលីគឺយន្ដហោះដឹកសម្ភារៈមួយគ្រឿងមួយហោះភ្លាមទៅកាន់ក្រុងរ៉ូម។លោកនាយករដ្ឋមន្រ្ដីអ៊ីតាលីបានអង្គុយសន្ដានចិត្តមួយនេះរបស់រុស្ស៊ីចំពេលដែលអ៊ីតាលីមានទុក្ខមហាលំបាកដេលពលរដ្ឋខ្លួនជាង៦ពាន់នាក់ស្លាប់ហើយឆ្លងប្រមាណ៦ម៉ឺនករណីហើយនៃជំងឺនេះ។អ៊ីតាលីបានក្លាយជាប្រទេសទីមួយក្នុងលោកដែលមានចំនួនអ្នកស្លាប់លើសប្រទេសចិន។ ។

វិមានក្រឹមឡាំងថាជំនួយពេទ្យនេះគឺផ្ដល់អោយអ៊ីតាលីដោយសុទ្ធចិត្តដោយគ្មានជាប់ចំណងឱ្យអ៊ីតាលីជួយនិយាយអឺរ៉ុបឱ្យលើកទណ្ឌកម្មខ្លួននោះទេ។ការប៉ុនប៉ងបន្ដិចក៏រុស្ស៊ីថាគ្មាននោះដែរ។

នៅលើប្រអប់សម្ភារៈពេទ្យទាំងអស់នោះរុស្ស៊ីបានបិទស្លាកថា ពីរុស្ស៊ីដោយ​ក្ដីស្រលាញ់។​អ្នកនាំពាក្យ​Dmitry Peskov នៃវិមានក្រឹមឡាំងបាននិយាយថាអ៊ិតាលីគឺត្រូវការការជួយយ៉ាងចាំបាច់ពេលនេះ​ហើយយើងរុស្ស៊ី​គ្រប់គ្រងបានមេរោគនេះហើយរឿងទណ្ឌកម្មអីគឺគ្មានពាក់ព័ន្ធនោះដាច់ខាត។

តែបើតាមចាកាតាផុស ម៉ុស្គូបានព្យាយាមរឹតចំណងនឹងណាតូនិងសមាជិក​អង្គការនេះគឺអ៊ីតាលី​ដោយប៉ុន្មានឆ្មាំមកនេះហាក់បានលួចលោមអ៊ីតាលីឱ្យអឺរ៉ុបជួយលើកទណ្ឌកម្មតាំងពីរុស្ស៊ីបានបញ្ជាឱ្យប្រជាជននៅរុស្ស៊ីនៅគ្រីមមៀបោះឆ្នោតផ្ដាច់ខ្លួនពីអ៊ុយក្រែន។

របាយការណ៍រុស្ស៊ិបញ្ជូនទៅកាន់អង្គការសុខភាពពិភពលោកគឺនៅប្រទេសនេះចំនួនអ្នកផ្ទុកមេរោគនេះមាន៣០៦ករណីគិតត្រឹមថ្ងៃទី២៣មីនាដែលភាគច្រើនអ្នកជំងឺគឺអ្នករស់នៅរដ្ឋធានីម៉ូស្គូរួមនឹងមួយករណីស្លាប់ដែលទាក់ទងនឹងកូវីដ១៩នេះ។

ចំណែក​នៅ​អេ​ស្ប៉ា​ញ​វិញ ក៏​ធ្ងន់​មិន​ចាញ់​អ៊ីតាលី​ដែរ​។ ក្នុង​ថ្ងៃ​ដដែល​នេះ អេ​ស្ប៉ា​ញ​មាន​អ្នក​ឆ្លង​ថ្មី​រហូតដល់ ជាង៦៣៦៨​ករណី និង​អ្នកស្លាប់​រហូតដល់ ៥៣៩​នាក់​ឯណោះ​។ ការណ៍​នេះ បានធ្វើ​ឲ្យ​ការឆ្លង COVID-19 ​នៅ​អេ​ស្ប៉ា​ញ​មាន​រហូតដល់ ៣៥១៣៦​ករណី និង​អ្នកស្លាប់ ២៣១១​នាក់​។ ចំណែក​អ្នកជា​សះស្បើយ​វិញ​មាន​ចំនួន ៣៣៥៥​ករណី​។​
 

​ឯបារាំង​ឯណោះ​វិញ ក៏មាន​តួលេខ​អ្នក​ឆ្លង និង​អ្នកស្លាប់ ក៏​ច្រើន​ដែរ ប៉ុន្តែ​តិចជាង​អេ​ស្ប៉ា​ញ​ជាង​ពីរដង​។ កាល​ថ្ងៃទី​២៣ ខែមីនា បារាំង​មាន​អ្នក​ឆ្លង ៣៨៣៨​ករណី និង​អ្នកស្លាប់ ១៨៦​ករណី​។ សរុប​COVID-19 នៅ​បារាំង​មាន​ចំនួន ជាង ១៩៨៥៦​ករណី និង​អ្នកស្លាប់ ៨៦០​នាក់ ខណៈ​អ្នកជា​សះស្បើយ​មាន​ចំនួន ២២០០​នាក់​។ 
 

​ដោយឡែកប្រទេស ​អាល្លឺម៉ង់ មាន​អ្នក​ឆ្លង COVID-19 ក៏​ច្រើន​ដែរ តែ​អ្នកស្លាប់​តិច​។ អាល្លឺម៉ង់​មាន​អ្នក​ឆ្លង​រហូតដល់ ៤១៨៣​ករណី ខណៈ​អ្នក​ស្លាប់មាន​ត្រឹមតែ ២៨​ករណី​ប៉ុណ្ណោះ​។ សរុប​នៅ​អាល្លឺម៉ង់​មាន ២៩០៤៩​ករណី ខណៈ​អ្នកស្លាប់ ១២៣​នាក់​ហើយអ្នកជា​សះស្បើយ​វិញ អាល្លឺម៉ង់​មាន ៤៥៣​ករណី​។ 

សូមជម្រាបថាទន្ទឹមនងឹរុស្ស៊ិចេញមុខជួយអ៊ិតាលីនេះ ចិនដែលទើបស្រាកស្រាន្ដពីជំងឺបាននាំ​យក​សម្ភារៈពេទ្យជាច្រើនគ្រឿងមានម៉ាសបំពង់ហឹតទៅដល់ប្រទេសនេះផងដែឬ។តែនៅថ្ងៃនេះសេចក្ដីរាយការណ៍ថាអ៊ីតាលីមានសញ្ញាណនៃក្ដីសង្ឃឹមនៃក្រោយការធ្លាក់ចុះចំនួនអ្នកស្លាប់ពី៧០០មក៦០០ជាងហើយ។ពលរដ្ឋអ៊ីតាលីនៅក្នុងបណ្ដាញសង្គមបានចូលមកបញ្ចេញមតិថាមិត្តដែលជួយយើងក្នុងគ្រាចាំបាច់ជាមិត្តពិតប្រាកដស្របពេលដែលសហភាពអឺរ៉ុបនិងប្រទេសនៃសហភាពក៏ដូចជាសមាជិកនៃអង្គការមហាអំណាចយោធាណាតូកំពុងតែប្រយុទ្ធនឹងបញ្ហានេះរៀងៗ។

ដោយ៖ពៅនិកា

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

UNបារម្ភករណីកូវីដ១៩ទាញទម្លាក់មនុស្ស២៦០លាននាក់ចុងឆ្នាំ២០២០នេះឱ្យចូលវិបត្តិទុរ្ភិក្ស

(UN)៖ វិបត្តិកូវីត១៩ គឺជាបញ្ហាប្រឈមមួយនៅលើសកល[...]

ចិនព្រមានអាមេរិកកុំរុញចិនប្រលូកសង្គ្រាមត្រជាក់សម័យថ្មីជាមួយខ្លួនឱ្យសោះ

សង្គ្រាមត្រជាក់អាចត្រឡប់មកវិញព្រោះអាមេរិកនឹងជ[...]

អាមេរិកស្ថិតក្នុងស្ថានភាពរង់ចាំ ចម្លើយពីមេបក្សប្រឆាំងវេណេហ្សូ​អេឡា​ដើម្បីរឹប​អូស​នាវា​​របស់អ៊ីរ៉ង់

នៅទីបំផុតសហរដ្ឋអាមេរិកកំពុងជ្រើសរើស​លើផ្លូវមួ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត