loader

វិភាគ៖អតីតមេបក្សប្រឆាំងម៉ាឡេស៊ីAnwarIbrahimចូលកាន់តំណែងនាយករដ្ឋមន្រ្ដីក្នុងឆ្នាំ២០២០អាចធ្វើឱ្យប្រជាធិបតេយ្យនៅអាស៊ានកាន់តែរឹងមាំ

តំបន់អាស៊ីអាគ្នេយ៌ គឺជាប្លុកធំមួយ មាន១០ប្រទេស។ ក្នុង​ចំណោមនេះ គឺមានប្រទេសចំនួន២នៅបន្ត​អនុវត្តគោលនយោបាយឯកបក្សដែលបក្សកំពុងកាន់អំណាចតែមួយគឺបក្សកុម្មុយនិស្ត។ប្រទេសនោះ គឺសាធារណរដ្ឋសង្គមនិយមវៀតណាម និងសាធារណរដ្ឋប្រជាមានិតឡាវ ហើយប្រទេសខ្លះទៀត ទោះ​ជាអនុវត្តនូវរបបពហុបក្សក្ដី ប៉ុន្តែប្រទេសនោះ ពុំមានប្រជាធិបតេយ្យរឹងមាំនោះទេ ហើយត្រូវបាន​មើលឃើញថាមេដឹកនាំប្រទេសនោះ ត្រូវលើកខ្លួនឯងជាបុរសរដ្ឋខ្ពស់បំផុត សឹងតែមិនអាច​ប៉ះ​បាន​ឡើយ។

សម្រាប់ម៉ាឡេស៊ី  នាយករដ្ឋមន្ត្រីធ្លាក់ពីអំណាចណាជីបរ៉ាហ្សាក់ ក៏បានតាំងខ្លួនជា​មេដឹកនាំ​បែរ​អញនិយមដែរ គឺមានតែខ្លួនម្នាក់គត់ជាសរសរទ្រូងនៃប្រទេសជាតិគឺកាលខ្លួមានអំណាច។ តែ​ពេលនេះ ម៉ាឡេស៊ីដោះដូរមេដឹកនាំបែបនេះហើយ ។ សម្រាប់លោកអាន់វ៉ាអ៊ីប្រាហ៊ិមដែលនឹង​ឡើង​ជំនួស​​នាយករដ្ឋមន្ត្រីលោកមហាធា ម៉ាហាម៉ាត់ គឺកាន់តែជាមេដឹកនាំជើងឯកខាងប្រជាធិបតេយ្យ។

បើ​ដូច​នេះ ប្រជាធិបតេយ្យអាស៊ានអាចកាន់តែរឹងមាំថែមទៀត ជាពិសេសប្រជាធិបតេយ្យ​សម្រាប់​ម៉ា​ឡេស៊ី។

កញ្ញា ឆោម ពៅនិកា ជូនសេចក្ដីប្រែសម្រួល៖

នាពេលបច្ចុប្បន្ននេះ  ប្រទេសម៉ាឡេស៊ី ត្រូវបានមើលឃើញថា ជាអ្នកឈានមុខគេ ក្នុងការប្រកាន់​យកគោលការណ៍​ប្រជាធិបតេយ្យពហុបក្ស ដែលមេដឹកនាំប្រទេសនេះ គឺជារដ្ឋបុរសគំរូគេ​នៃ​ប្រទេស​ក្នុងតំបន់ គឺនាយករដ្ឋមន្ត្រីជាប់ឆ្នោតរម្ដងទៀត មហាធាមហាម៉ាត់។ អ្នកនយោបាយជើង​ចាស់​រូបនេះ  បច្ចុប្បន្នមានអាយុ ៩៤ឆ្នាំ ដែលជាវ័យចាស់ខ្លាំងណាស់ ។ លោកបានឡើងកាន់តំណែងនេះ តាម​រយៈជ័យជម្នះរបស់លោក ដែលច្របាច់លទ្ធផលបោះឆ្នោតចូលគ្នា ជាមួយ គណបក្សប្រឆាំង​ធំទី​មួយ ដឹកនាំដោយលោកអាន់វ៉ាអ៊ីប្រាហ៊ិម។ បុរសនេះហើយដែលបានសុំអោយព្រះមហាក្សត្រ​ផ្ដល់​យុត្តិធម៌​ជូន លោកអាន់វ៉ា​ ដោយការប្រទានការលើកលែងទោស ព្រោះអាន់វ៉ាជាអ្នកទោសនយោបាយ របស់អតីត​នាយករដ្ឋមន្ត្រីមានរឿងអាស្រូវពុករលួយរាប់រយលានដុល្លារ ចាប់លោកដាក់គុក ក្រោមហេតុផល ដែល​អ្នកការពារសិទ្ធិមនុស្សថា មិនសមស្របឡើយ។    នៅពេលលោកអាន់វ៉ាកំពុងនៅក្នុងគុក គឺលោកមហាធា ជា​អ្នកខ្ចីប្រជាប្រិយ៍ភាពរបស់អតីតអ្នកទោសនយោបាយរូបនេះ មកបង្កើតរណសិរ្យរួមមួយ ដើម្បី​ដណ្ដើម អំណាចពីលោកណាជីបបានដោយជោគជ័យនៅក្នុងការបោះឆ្នោតសភានីតិទី១៤កាលពី ថ្ងៃទី​២០ឧសភាឆ្នាំ២០១៨។ ដោយដឹកគុណ ដល់លោកអាន់វ៉ា  ដែលអនុញ្ញាតិបញ្ជូលកម្លាំងនយោបាយរួម គ្នា លោកមហាធាបានសន្យាថានឹងផ្ទេរតំណែង នាយករដ្ឋមន្ត្រីជូនទៅលោកអាន់វ៉ា នៅក្នុងឆ្នាំ២០២០ ដែល គេរំពឹងថា ការផ្ទេរតំណែងនេះ ទំនងធ្វើឡើង នៅខែឧសភា ឆ្នាំ២០២០។

សារព័ត៌មាន ហុងកុង South Morning Post បានចុះផ្សាយនៅថ្ងៃពុធទី១៨កញ្ញានេះថា លោកអាន់វ៉ា នឹង​ទទួល​ការផ្ទេរតំណែង នាយករដ្ឋមន្ត្រី មហាធាអាចចាប់ពីខែឧសភាឆ្នាំ២០២០ ។ ប្រភពដដែល​នេះថា លោកមហាធានិងអាន់វ៉ា បានជួបពិភាក្សាគ្នារូចហើយ អំពីការរៀបចំព្រឹត្តិការណ៍នេះហើយ សូម្បី លោកអាន់វ៉ាក៏បាន អះអាងដូចនេះដែរ។​

តើលោកអាន់វ៉ាអ៊ីប្រាហ៊ិមជានរណា?

លោក អាន់វ៉ាអ៊ីប្រាហ៊ីម ឆ្នាំនេះ មានអាយុ៧២ឆ្នាំ ។ លោក គឺជា ប្រធានគណបក្ស យុត្តិធម៌ពលរដ្ឋ ។ លោកជាអតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលនៅក្រោម ការដឹកនាំរបស់​លោកមហាធា។ លោក​បានបែកពី​លោក​មហាធាមកបង្កើតបក្សនេះឡើង ដែលពេលនោះ លោកគឺ​ជាមេដឹកនាំបក្សប្រឆាំងធំជាងគេ នៅ​ក្នុង​ប្រទេសម៉ាឡេស៊ី។ លោកបានដឹកនាំបក្សនេះ ដោយបាន​ដណ្ដើមអាសនៈភាកាន់តែកើន​ឡើងៗពីមួយអាណត្តិទៅមួយអាណត្តិតែ ជាចៃដន្យ លោក ត្រូវបានកាត់​អោយមាន​ទោស​ដល់ទៅ​២ដង គឺម្ដងក្នុងរដ្ឋអំណាចរបស់លោកមហាធា ហើយម្ដងទៀត នៅក្នុងសម័យ​កាលរបស់ អតីត​នាយក​រដ្ឋន្ត្រី​ណាជីប គឺសំនុំរឿងចាស់ ពាក់ព័ន្ធនឹងការស្រឡាញភេទដូចគ្នា។ តែសាលក្រមលើកទី២ ត្រូវ​បានអ្នកឃ្លាំមើល ថា ជារឿងនយោបាយសុទ្ធសាធ ប្រឆាំងមេដឹកនាំបក្ស​ប្រឆាំងរូបនេះ ព្រោះ​លោក​ណា​ជីប ក្នុងនាមមេបក្សកាន់អំណាចបារិសាន់ មានការព្រួយបារម្ភ​ពីប្រជា​ប្រិយ៍​​ភាពរបស់លោកអាន់វ៉ា ដែល​មានការកើនឡើង ជាខ្លាំងនៅមុនការបោះឆ្នោតខែឧសភាឆ្នាំ​២០១៨ ហើយក៏រៀបចំល្បិចចាស់​ឃា​ឃាំង មេបក្សប្រឆាំងមិនអោយដឹកនាំបក្ស​ចូលរួមបោះឆ្នោត  គឺ​បានដូច​បំណងរបស់លោក គឺលោក​អាន់​វ៉ា​មានទោស ប្រាំឆ្នាំគឺបទចោទដដែលនេះ ព្រោះ ពេលនោះ ពួករាជ​អាជ្ញា​ធរ​មួយចំនួនជាមនុស្សក្រោមឥទ្ធិពលរបស់លោកណាជីពបរ៉ាហ្សាក់ ។ គេនៅចាំបានថាមុនពេលកាត់ទោស លោកអាន់វ៉ាគឺលោកណាជីបមានរឿងអាស្រូវជាខ្លះពីការបំពានអំណារដ្ឋ រៀបចំការដឹកនាំមួយ ដែល​លោក​អាន់វ៉ាចេញមុខប្រឆាំងខ្លាំងក្លា គឺការដឹកនាំបែបអត្តាធិបតេយ្យ។ រឿងនេះហើយ ដែលមើលទៅ បាន​ក្លាយ ការចងចាំរបស់លោកអាន់វ៉ា ហើយរុញអោយលោក ចង់ក្លាយជានាយករដ្ឋមន្ត្រីមានអំណាច ដឹកនាំការបោសំអាត ក្រុមបង្កអំពើអយុត្តិធមសង្គម និងពង្រឹងនីតិរដ្ឋ ក្រោមគោលការណ៍ ប្រជាធិ​បតេយ្យ ស្អាតស្អំ និងមានគណនេយ្យភាពក្នុងការកានើអំណាច។

តើនាយករដ្ឋអាន់វ៉ាអ៊ីប្រាហ៊ិម ដឹកនាំទៅរកប្រជាធិបតេយ្យ និងតម្លាភាពសង្គមកាន់តែរឹងមាំឬទេ?

លោកអាន់វ៉ានេះ ហើយគឺមិត្តរបស់អ្នកប្រជាធិបតេយ្យ នៃក្រុមគណបក្សប្រឆាំង ក្នុងតំបន់​អាស៊ីអា​គ្នេយ៌។ ​បុរសនេះ គឺជាមិត្តរបស់លោកស្រីអ៊ុងសានសូជី ជើងប្រជាធិបតេយ្យ ប្រទេសភូមា ដែល​បច្ចុប្បន្ន ជា ប្រឹក្សារដ្ឋរបស់ប្រទេសទើបងើបពីរបបសឹក កាលពីឆ្នាំ២០១៥។ លោកជាមិត្តរបស់ មេបក្ស​ប្រឆាំងនៅថៃ គឺលោកអាប់ភីស៊ីត វាចាជីវ៉ា និង លោកសមរង្ស៊ី បច្ចុប្បន្ន ជា ប្រធានស្ដីទីនៃអតីត​គណ​បក្ស​​សង្រ្គោះជាតិ  ​ដែលបក្សរបស់ពួកគាត់​ស្ថិត នៅក្នុង ចលនាអ្នកសេរីនិយម ដែលមានជាង​១០០​ប្រទេសទូទាំងពិពភលោក។ តាមប្រភព មិនផ្លូវការ មើលទៅ បុរសនេះហើយ ជាអ្នក​រៀប​ចំអោយ​លោក​សមរង្ស៊ីធ្វើ​ដំណើរ​ជាន់​ដី​អាស៊ីអាគ្នេយ៌ គឺប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី១៦-១៧ សីហា​ខណៈសមាជិក​សភា របស់ប្រទេសម៉ាឡេស៊ីមកពីបក្សយុត្តិធម៌ពលរដ្ឋ របស់លោកអាន់វ៉ា ក៏ជា​សមាជិក​សភា​ ដើម្បី​សិទ្ធិ​មនុស្សនៃសមាគមអាស៊ានផងដែរ។  សម្រាប់លោកអាន់វ៉ា គឺប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព​នយោ​បាយ របស់ពលរដ្ឋគឺជាអាទិភាព នៃគាំរដឹកនាំរបស់លោក។ នៅក្នុងបទសម្ភាសជាមួយ បណ្ដាញ​ផ្សាយព័ត៌មានអាមេរិក Bloomberg លោកអាន់វ៉ា និយាយថា ពលរដ្ឋរាប់លាននាក់នៃប្រជាជនម៉ឡេស៊ី នៅតែរងនៅអំពើទាំងនេះ ។ ប៉ុន្តែ មានការចោទសួរថាតើលោកអាន់វ៉ា នឹងសងសឹងទៅលើ អ្នក​ប្រជែង​នឹងលោកដែរទេ ដែលបានចោទលោកនាំអោយលោកមានទោស៥ឆ្នាំ គឺលោក ណាជីប​រ៉ា​ហ្សាក់ ដែល​កំពុងរងការផ្ដន្ទាទោស ២១ករណី ក្នុងនោះ អំពើពុករលួយ ជិត៧រយលានដុល្លារ​និងការ​បំពាន​អំណាចរដ្ឋ ឋានៈលោកជានាយករដ្ឋមន្ត្រី រយៈពេល១០ឆ្នាំ។ លោកអាន់វ៉ា តែងតែអះអាងថា លោក​មិនសងសឹង អ្នកនយោបាយណាមួយឡើយ ប៉ុន្តែ អ្នកនយោបាយណាបង្កការឈឺចាប់ដល់ ពលរដ្ឋ  បង្កអំពើអយុត្តិធម៌ គឺត្រូវមានទោសចំពោះទង្វើរបស់ខ្លួន៕   

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

រុស្ស៊ីវាយលុកចូលតំបន់អារ៉ាប់ ក្រោយពីអាមេរិកស្ទាក់ស្ទើរមិនហ៊ានធ្វើសង្គ្រាមនឹងអ៊ីរ៉ង់

តាំងពីអាមេរិកបញ្ចូនទ័ពមកដាក់នៅមជ្ឈឹមបូព៌ាមកលទ[...]

តើNATOនឹងចាត់ការយ៉ាងណាចំពោះទង្វើឈ្លានពានស៊ីរីរបស់ទួគីជាសមាជិកខ្លួន?

ក្នុងចំណោមប្រទេសខ្លាំងៗបណ្ដាទ្វីបអឺរ៉ុប និង អ[...]

វិភាគ៖ចិនព្យាយាមធ្វើឱ្យតៃវ៉ាន់ឯកាបំផុត តើទៅរួចឬអត់?

ឯកា មិនមានអ្នករាប់រកគឺស្មើនឹងការមិនទទួលស្គាល់[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត