loader

វេណេហ្សូអេឡាត្រូវបានទាញ ទម្លាក់ក្នុងស្ថានភាពដណ្ដើមអំណាចដ៏ខ្លាំងក្លា

កាលពីថ្ងៃទី៥កក្កដា កម្លាំងនយោបាយធំពីរនៅក្នុងប្រទេសវេណេហ្សូអេឡា គឺកម្លាំងនយោបាយរបស់ប្រធានាធិបតីនីកូឡាសម៉ាឌូរ៉ូ និង កម្លាំងបក្សប្រឆាំងដឹកនាំ ដោយលោកជួនហ្គៃដូបានចេញដើរនៅតាមដងផ្លូវនានានៅពាសពេញរដ្ឋធានីការាកាស ដើម្បីអបអរសាទរខួបឯករាជ្យរបស់ប្រទេសនេះពីអាណានិគមអេស្ប៉ាញ។ប៉ុន្ដែព្រឹត្តិការណ៍នេះ បាននាំឱ្យមានការចាប់អារម្មណ៍ជាថ្មីម្ដងទៀតដល់ប្រព័ន្ ធផ្សព្វផ្សាយ អ្នកសង្កេតការណ៍អន្តរជាតិ ជាពិសេសគឺសហរដ្ឋអាមេរិក។ សារព័ត៌មានរុស្ស៊ី ស្ពុតនីក បានចុះផ្សាយថា ប៉ូលនយោបាយដ៏ធំពីរនេះបានកំពុង បង្ហាញឥទ្ធិពលរៀងៗខ្លួនពីការច្បាមយកអំណាចរដ្ឋនៅក្នុងស្ថានភាពណាមួយដែលអាចធ្លាក់មកដល់។ ព្រឹត្តិការណ៍នេះគឺជាការរំលឹកឡើងវិញ បន្ទាប់ពីការធ្វើរដ្ឋប្រហារមិនបានសម្រចក្នុងការទម្លាក់លោកម៉ាឌរ៉ូពីអំណាចកាលពីថ្ងៃទី៣០មេសា។ ប្រធានាធិបតីនីកូឡាស ម៉ាឌូរ៉ូដែលនៅសល់ប្រជាប្រិយភាព ពីប្រជាជនខ្លួនឯង ប្រមាណ១៦ភាគរយនោះ បានថ្លែងទៅកាន់អ្នកគាំទ្រ លោករាប់ពាន់នាក់ ដោយនិយាយអំពីឆន្ទៈរបស់លោកចង់បានកា របង្រួបបង្រួម ជាតិជាមួយក្រុមប្រឆាំង។ លោកម៉ាឌូរ៉ូ បានអំពាវនាវប៉ះព្រឆាំងវិលមករកតុចរចាវិញ។ លោកសន្យាថា នឹងជម្រុះចោលភាពមានៈរបស់លោកចេញ ដើម្បីឱ្យមានដំណោះ ស្រាយកើតឡើង តែនៅជាមួយគ្នានេះ លោកម៉ាឌូរ៉ូនៅតែបង្ហាញពីសាច់ដុំ កម្លាំងទ័ពរបស់លោកដើម្បីបន្ដកាន់អំណាចទៅមុខទៀត។ លោកបានប្រកាសថា នៅថ្ងៃទី១៤​កក្កដា កងទ័ពវេណេហ្សូអេឡាត្រូវធ្វើសមយុទ្ធយោធា ទ្រង់ទ្រាយធំម្ដងទៀតដើម្បីការពារប្រទេសជាតិ។ សុន្ទរកថារបស់លោកម៉ាឌូរ៉ូជាមេដឹកនាំដែលសហរដ្ឋអាមេរិកនិង ប្រទេសប្រជាធិបតេយ្យជឿនលឿនចាត់ទុកថា ជាមេដឹកនាំផ្ដាច់ការនោះហាក់ដូចជា បន្ទន់ឥរិយាបថជាខ្លាំងនៅពេលនេះគឺចង់បានការចរចាកាន់តែខ្លាំងឡើងៗ។ យ៉ាងណាក៏ដោយ លោកម៉ាឌូរ៉ូដែលបន្ទប់ឥរិយាបថនេះ គឺដោយសារតែសេដ្ឋកិច្ចប្រទេសរបស់លោកបានក្រឡាប់ទៅហើយ។ ពលរដ្ឋជាងបួនលាននាក់បានរត់ទៅនៅប្រទេសជិតខាងដើម្បីស្វែងរកការងារនិងទទួលបានស្បៀនងាហារដើម្បីទទួលទានប្រចាំថ្ងៃ ភ្នាក់ងារសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានព្រមានថារយៈពេលមួយឆ្នាំទៀតបើសេដ្ឋកិច្ចប្រទេសនេះ នៅតែគ្រោះថ្នាក់គឺប្រជាជននឹងបន្ដរត់ចេញប្រទេសគឺអាចមានដល់ទៅ៨លាននាក់។ ដោយឡែក មេបក្សប្រឆាំងជួនហ្គៃដូ ក៏បានដឹកនាំបាតុកម្មនៅទូទាំងទីក្រុងការ៉ាកាស ដោយមានអ្នកគាំទ្រច្រើនលើសលុបមកចូលរួមស្ដាប់វោហាស័ព្ទនយោបាយរបស់លោក។ លោកជួនហ្គៃដូ បានអំពាវនាវឱ្យប្រជាជនដែលស្រឡាញ់យុត្តិធម៌នាំគ្នា បន្ដងើបឡើងទៅមុខទៀតប្រឆាំងនឹងរបបផ្ដាច់ការដោយលោកសន្យាថានឹងរកយុត្តិធម៌ចំពោះជនរងគ្រោះ ដែលរបបលោកម៉ាឌូរ៉ូបានសម្លាប់ក្រៅប្រព័ន្ធ ជាពិសេសមរណភាព របស់ អនុសេនីយ៍ឯកទ័ពជើងទឹកម្នាក់ដែលត្រូវបានធ្វើ ទារុណកម្មរហូតដល់ស្លាប់។ របាយការណ៍របស់អង្គការសិទ្ធិមនុស្សអន្ដរជាតិបានបង្ហាញឱ្យឃើញថា  ករណី​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ​ ពី​សំណាក់​កងកម្លាំងពិសេសរបស់លោកម៉ាឌូរ៉ូកើតមាន​ យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ណាស់ ក្នុង​ក្របខ័ណ្ឌ​នៃ​ប្រតិបត្តិការរក្សា​សន្តិសុខជាតិ ។ របាយការណ៍​នោះទៀតសោតបាន​បញ្ជាក់​​​ថា នៅ​ឆ្នាំ​ ២០១៨ បើតាម​តួលេខ​ផ្តល់​ដោយ​រដ្ឋាភិបាល​ មាន​មនុស្ស​ ៥២៨៧​នាក់ ​បាន​ស្លាប់ ដោយ​ក្រាញ​នឹង​អាជ្ញាធរ ពេល​កំពុង​ធ្វើ​ប្រតិបត្តិការ​សន្តិសុខជាតិ និង​១៥៦៩​នាក់ផ្សេង​ទៀត ត្រូវ​បាន​សម្លាប់​ នៅ​រវាង​ពី​ថ្ងៃ​ទី ១​មករា​ដល់​ថ្ងៃទី ១៩​ឧសភា ឆ្នាំ​២០១៩នេះ។ នេះគឺ​ជា​ចំនួន​ដ៏​ច្រើន ហើយ​បើ​តាម​ព័ត៌មាន​ដែល​លោកស្រី​ឧត្តម​ស្នងការ​ទទួល​បាន​ គឺ​ជា​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​ ​ដោយ​​ស្នាដៃ​របស់​កងកម្លាំង​ពិសេស ឬ​ក្រុមស៊ីវិល​ប្រដាប់​អាវុធ​គាំទ្រ​រដ្ឋាភិបាល។ក្នុងព្រឹតិ្តការណ៍នេះលោកជួនហ្គៃដូបានរំលឹកឱ្យពលរដ្ឋវេណេហ្សូអេឡាដឹងពីការសម្លាប់មនុស្សយ៉ាងរង្គាលនេះ លោកអំពាវនាវឱ្យពលរដ្ឋកុំចុះចាញ់នឹងរបបផ្ដាច់ការលោកម៉ាឌូរ៉ូនៅតែជាប្រធានរដ្ឋសភាប្រមុខរដ្ឋស្ដីទីរបស់ប្រជាជនវេណេហ្សូអេឡាជានិច្ច។នៅពេលដែលអំណាចធំពីរកំពុងប្រទាញប្រទង់ដណ្ដើមអំណាចរដ្ឋមកគ្រប់គ្រងនឹងចប់ពេលដែរ ក្រុមគណបក្សប្រឆាំងមានសន្ទុះកម្លាំងចិត្តឡើងវិញគឺ ថ្នាក់ដឹកនាំជាន់ខ្ពស់សហរដ្ឋអាមេរិកក្នុងនោះមានទាំងអនុប្រធានាធិបតីម៉ៃ ផេន រដ្ឋមន្រ្ដីការបរទេស ម៉ៃ ប៉ុមពីអូ និង ទីប្រឹក្សាសន្ដិសុខជាតិ ចន ប៊ូតុង បានផ្ញើសារភ្លាមៗជូនទៅប្រធានាធិបតីវេណហ្សូអេឡា។ សាររបស់លោកអនុប្រធានាធិបតីម៉ៃ ផេន បានប្រាកសថា អាមេរិកនៅតែបន្ដគាំទ្រលោកជួនហ្គៃដូនិងប្រជាជនវេណហ្សូអេឡា ដើម្បីធ្វើការផ្លាស់ប្ដូរមេដឹកនាំប្រទេសនេះ។ សាររបស់រដ្ឋមន្រ្ដីការបរទេស ម៉ៃប៉ុមពីអូបានអបអរសារទរទិវាជ័យជម្នះប្រជាជនវេណហ្សូអេឡា ហើយថា សម្រាប់អាមេរិកនៅតែស្វេងរកសេរីភាពរបស់ប្រជាជនហើយឈរជាមួយនឹងលោកជួនហ្គៃដូជានិច្ច ធ្វើយ៉ាងណាឱ្យរបបប្រជាធិបតេយ្យនៅប្រទេនេះវិលមកវិញ។ ដោយឡែក សាររបស់លោកចនប៊ូតុង ដែលជាទីប្រឹក្សាដ៏មានឥទ្ធិពលរបស់សេតវិមានបាន និយាយថា សហរដ្ឋអាមេរិកកមានមោទនភាពណាស់ដែលប្រធានាធិបតី ស្ដីទីនៃប្រទេសវេណេហ្សូអេឡាជួនហ្គៃដូនៅតែក្លាហានតស៊ូដើម្បីសេរីភាព។ លោកថា ប្រជាជនវេណេហ្សូអេឡា ឈឺចាប់ខ្លាំងណាស់នៅពេលនេះដោយសារតែសេដ្ឋកិច្ ចបានក្រឡាប់ទៅហើយ។ មកដល់ពេលនេះថ្វីត្បិតតែលោកម៉ាឌូរ៉ូនៅតែក្រាញអំណាចបានដោយជោគជ័យតែមើលទៅបុរសនេះធ្លាក់ក្នុងភាពឯកោលើឆាកអន្ដរជាតិកាន់តែធ្ងន់ធ្ងរ។ ប្រទេសរុស្ស៊ីចិន ដែលជាខ្នងបង្អេកនៃរបបមលោកម៉ាំឌូរ៉ូក៏ស្ថិតក្នុងស្ថានភាពអស់សង្ឃឹមផងដែរក្នុងាការពាំរលោកម៉ាឌូរ៉ូបន្ដកាន់អំណាចទៅមុខទៀតគឺដោយសារតែការហ៊ុមព័ទ្ធសេដ្ឋកិច្របស់អាមេរិក សហភាពអឺរ៉ុប កាណាដាបាននាំឱ្យសេដ្ឋកិច្ចប្រទេសនេះក្រឡាប់។ ក្នុងន័យនេះចិន និង រុស្ស៊ីក៏បានទទូចឱ្យក្រុមគណបក្សប្រឆាំងវិលទៅរកតុ ចរចាវិញផងដែរតែយ៉ាងណាលោកជួនហ្គៃដូបានទាត់ចោលហើយថាមានតែការប្រជុំដាក់របៀបវារៈលោកម៉ាឌូរ់ូចុះចេញពីអំណាចប៉ុណ្ណោះទើបអាចធ្វើទៅបាន។  

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

Bolivia៖អាមេរិកស្វាគមន៍ស្រ្ដីជើងខ្លាំងមកពីបក្សប្រឆាំងប្រកាសខ្លួនឯងជាប្រធានាធិបតីក្រោយរដ្ឋប្រហារ

ទីបំផុតភាពចម្រូងចម្រាស់ក្នុងការជ្រើសរើសប្រធាន[...]

ម៉ាឡេស៊ី៖លោកអាន់វ៉ានឹងក្លាយជានាយករដ្ឋមន្រ្ដីហើយលោកណាជីពនឹងក្លាយជាអ្នកទោសវិញម្ដង

នាយករដ្ឋមន្រ្ដីនៃប្រទេសម៉ាឡេស៊ី បណ្ឌិតមហាធាមហ[...]

បាងកកប៉ុស្ដិ៍ចេញវិចារណកថាឱ្យសម្ដេចហ៊ុនសែនសម្របសម្រួលនយោបាយនឹងលោកសមរង្ស៊ី

កាសែតបាងកកប៉ុស្ដិ៍ដែលមានឈ្មោះបោះសំឡេងនិងឥទ្ធិ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត