loader

វេណេហ្សូអេឡានិងអ៊ីរ៉ង់មិនទទួលបានកម្ចីរាប់ពាន់លានដុល្លារពីIMFទប់ទល់កូរ៉ូណា

របបផ្ដាច់ការពីរមួយនៅអាមេរិកឡាទីន​និង មួយទៀតនៅមជ្ឈឹមបូព៌ាដែលព្យាយាមខ្ចីប្រាក់ពីIMFម្នាក់៥ពាន់លានដុល្លារត្រូវបានស្ថាប័នហិរញ្ញវត្ថុពិភពលោកនេះបដិសេធ។សេចក្ដីរាយការណ៍របស់គេហទំព័រJamaica Observer បានចុះផ្សាយកាលពីថ្ងៃទី២១មីនានេះថារបបផ្ដាច់ការនៃប្រទេសពីរនេះបានដាក់សំណើមកកាន់ស្ថាប័នហិរញ្ញវត្ថុអន្ដរជាតិនេះដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនដើម្បីសុំប្រាក់កម្ចីជាបន្ទាន់មកស្រោចស្រង់សេដ្ឋកិច្ចសង្គមកិច្ចខណៈដែលប្រទេសពីរនេះរងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរពិសហគមន៍អន្តរជាតិជាពិសេសពីសំណាក់សហរដ្ឋអាមេរិក។ស្របពេលជាមួយគ្នានេះដែរសារព័ត៌មានអាមេរិកBloombergបានចុះផ្សាយថាក្រោយពី៥ពាន់លានដុល្លារត្រូវបានគឺរបបលោកប្រធានាធិបតីនីកូឡាសម៉ាឌូរ៉ូបានសម្រេចបញ្ចូនសំណើលើកទីពីរដោយខ្ចីមកត្រឹមតែ១ពាន់លានដុល្លារពីIMFនេះវិញ។យ៉ាងណាក៏ដោយមកដល់ពេលនេះមូលនិធិរូបិយវត្ថុអន្ដរជាតិIMFបានកំពុងពិចារណាថាតើសំណើលើកទីពីរនេះគួរធ្វើតាមរបបលោកម៉ាឌូរ៉ូដែរឬទេ។នៅខណៈដែរស្ថាប័ននេះមើលឃើញថារបបលោកម៉ាឌូរ៉ូគឺសេដ្ឋកិច្ចរបស់ប្រទេសនេះបានក្រឡាប់ទៅហើយ។តាមប្រភពដដែលទំនងIMFប្រាក់កម្ចីទោះបីពាន់លានដុល្លារក៏ដោយ។របបផ្ដាច់ការរបស់លោកម៉ាឌូរ៉ូបានបញ្ជាក់ប្រាប់ថាប្រាក់កម្ចីនេះគឺត្រូវយកមកដោះស្រាយជាបន្តាន់ដើម្បីផ្គត់ផ្គង់វិស័យសុខាភិបាលនិងសង្គមកិច្ចព្រោះតែប្រទេសដែលហ៊ុមព័ទ្ធដោយទណ្ឌកម្មសេដ្ខកិច្ចមួយនេះនៅអាមេរិកខាងត្បូងកំពុងផ្ទុះជំងឺផ្លូវដង្ហើមដូចសកលលោកដែរដែលមាន៤២ករណីហើយ។អ្នកសង្កេតការណ៍និងអ្នកវិភាគព្រមានរបបលោកម៉ាឌូរ៉ូប្រឈមមុខនឹងផលវិបាកខ្លាំងក្លាប្រសិនបើស្ថានភាពនៃការផ្ទុះមេរោគផ្លូវដង្ហើមសកលនេះវាយលុកធ្ងន់ធ្ងរមែននោះ។តាមរបាយការណ៍របស់ក្រុមសិទ្ធិមនុស្សអន្ដរជាតិជាពិសេសគឺភ្នាក់ងារស្បៀងរបស់អង្គការសហប្រជាជាតិបានរាយការណ៍ថាប្រជាជនវេណេហ្សូអេឡាម្នាក់ក្នុងចំណោមបីនាក់កំពុងធ្លាក់ក្នុងស្ថានភាពអត់ឃ្លានហើយបើផ្ទុះមេរោគដ៏កំណាចទៀតនេះគឺប្រជាជនរបស់ប្រទេសនេះគ្រោះថ្នាក់ធ្ងន់ធ្ងរណាស់ព្រោះប្រព័ន្ធសុខុមាលភាពសង្គម និងប្រព័ន្ធសេដ្ឋកិច្ចបានក្រឡាប់មុនផ្ទុះមេរោគនេះទៅទៀតនោះ។ប្រទេសវេណេហ្សូអេឡាកំពុងតែជួបវិបត្តិទឹកប្រើប្រាស់និងអនាម័យនៅពាសពេញប្រទេសហើយផលិតផលប្រេងរបស់ប្រទេសនេះធ្លាក់ចុះរហូតដល់ទៅ៧០ភាគរយនៅរយៈពេលពីរឆ្នាំមកនេះក្រោមសម្ពាធទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។មានការព្រមានថាប្រជាជនប្រទេសនេះបានចាកចេញពីប្រទេសជាង៤លាននាក់ទៅហើយដោយសារតែជម្លោះនយោបាយនិងវិបត្តិសេដ្ឋកិច្ចហើយចំនួននេះអាចនឹងកើនឡើងភ្លាមៗនៅពេលដែលរបបលោកម៉ាឌូរ៉ូបង្ខាំងមនុស្សមិនឱ្យចាកចេញពីផ្ទះរយៈពេល១៤ថ្ងៃដើម្បីទប់ស្កាត់ការឆ្លងមេរោគផ្លូវដង្ហើមដ៏គ្រោះថ្នាក់នេះ។កាលពីចុងឆ្នាំ២០១៩IMFដែលជាស្ថាប័នហិរញ្ញវត្ថុអន្ដរជាតិដ៏ធំនេះបានជួបប្រជុមគ្នាជាមួយនឹងប្រទេសទៀតក្នុងតំបន់អាមេរិកខាងត្បូងដើម្បីចូលជួយស្រោចស្រង់សេដ្ឋកិច្ចប្រទេសនេះឡើងវិញប៉ុន្ដែមិនទទួលបានការអនុម័តអ្វីឡើយដោយសារតែសហរដ្ឋអាមេរិកជំទាស់រួមនឹងប្រទេសកាណាដាប្រេស៊ីលកូឡំប៊ីមិនគាំទ្រផងដែរ។សហរដ្ឋអាមេរិកនិងប្រទេសសម្ព័ន្ធភាពលីម៉ាបានកំពុងរុញរបបលោកម៉ាឌូរ៉ូឱ្យក្រឡាប់ដោយសារតែការហ៊ុមព័ទ្ធសេដ្ឋកិច្ចហើយរុញឱ្យមានការបោះឆ្នោតប្រធានាធិបតីឡើងវិញដែលរំពឹងថាក្រុមគណបក្សប្រឆាំងដឹកនាំដោយលោកជួនហ្គៃដូគឺនឹងអាចដឹកនាំប្រទេសវេណេហ្សូអេឡាព្រោះបុរសនេះទទួលបានការគាំទ្រពីសហគមន៍អន្ដរជាតិជាពិសេសពីប្រទេសជឿនលឿនផ្នែកប្រជាធិបតេយ្យជិត៦០ប្រទេស។

ចុះមូលហេតុអ្វីបានជាIMFមិនព្រមឱ្យរបបផ្ដាច់ការនៅប្រទេសអ៊ីរ៉ង់ខ្ចីប្រាក់៥ពាន់លានដុល្លារដែរ។កាលពីថ្ងៃទី១២មីនាធនាគារកណ្ដាលនៃប្រទេសអ៊ីរ៉ង់បានដាក់សំណើខ្ចីប្រាក់ពីមូលនិធិរូបិយវត្ថុអន្ដរជាតិIMFនៅមូលនិធិ៥ពាន់លានដុល្លារដើម្បីយកមកជួយប្រទេសនេះផ្នែកវិស័យសុខាភិបាលនិងសង្គមកិច្ចសំដៅប្រយុទ្ធប្រឆាំងនឹងការផ្ទុះជំងឺផ្លូវដង្ហើមដ៏ធ្ងន់ធ្ងរចេញពិប្រទេសចិន។សាធារណៈរដ្ឋឥស្លាមបានសម្រេចធ្វើសំណើខ្ចីប្រាក់ពីIMFគឺបន្ទាប់ពីIMFប្រកាសថាខ្លួននឹងផ្ដល់ប្រាក់កម្ចីទៅឱ្យប្រទេសទាំងឡាយណានៅលើពិភពលោកដែលកំពុងរងគ្រោះធ្ងន់ធ្ងរដោយសារតែការរាតត្បាតនៃជំងឺផ្លូវដង្ហើមស្រួចស្រាលនេះ។ក្នុងនោះIMFរាប់ថាប្រទេសមួយចំនួនដែលស្ថិតនៅក្រោមសម្ពាធនៃការដាក់ទណ្ឌកម្មពីសហគមន៍អន្ដរជាតិក៏ត្រូវពិចារណាដើម្បីផ្ដល់ប្រាក់កម្ចីផងដែរ។ដើម្បីឱ្យប្រទេសទាំងនោះយកមកប្រើប្រាស់ក្នុងការជួយស្រោចស្រង់វិស័យសង្គមកិច្ចនិងរដ្ឋាភិបាលប្រទេសប៉ុន្ដែសម្រាប់សាធាណរដ្ឋឥស្លាមមួនេះមកដល់ពេលនេះគឺIMFពុំបានឆ្លើយថាយល់ព្រមតាមសំណើនោះទេ។ប៉ុន្ដែប្រភពព័ត៌មានខ្លះបានបញ្ជាក់ថាទំនងមិនបានសម្រេចទេសំណើនេះត្រូវបានសហរដ្ឋអាមេរិកដែលជាសមាជិកមួយរបស់IMFរាំងខ្ទប់។សូមជម្រាបថារបបនៅសាធារណរដ្ឋអ៊ិរ៉ង់ក៏កំពុងរងទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរពីសំណាក់សហគមន៍អន្ដរជាតិជាពិសេសគឺសហរដ្ឋអាមេរិកបន្ទាប់ពីលោកដូណាល់ត្រាំដកខ្លួនចេញពីកតិកាសញ្ញាអន្ដរជាតិស្ដីពីកម្មវិធីអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់។មកដល់ពេលនេះអាមេរិកបានឈានមុខគេយ៉ាងខ្លាំងដឹកនាំការដាក់ទណ្ឌកម្មគឺរហូតដល់មានការចុះសន្ធិសញ្ញាថ្មីឡើងវិញជាមួយនឹងការលុបចោលកម្មវិធីអាវុធនុយក្លេអ៊ែរអ៊ីរ៉ង់ ឥលូវនេះប្រទេសអ៊ីរ៉ង់បានធ្លាក់ក្នុងគ្រោះថ្នាក់ទៅហើយនៃវិស័យសុខាភិបាលដែលលំបាកក្នុងការទប់ស្កាត់ឱ្យបាននៅឥទ្ធិពលការផ្ទុះជំងឺផ្លូវដង្ហើមសកលដ៏ធ្ងន់ធ្ងរនេះដែលបណ្ដាលជាច្រើនពាន់នាក់បានស្លាប់និងរាប់ម៉ឺននាក់បានកំពុងធ្លាក់ខ្លួនឈឺនៅទូទាំងប្រទេស។កាលពីសប្ដាហ៍មុនទាំងប្រទេសចិននិងរុស្ស៊ីបានសុំឱ្យក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិផ្អាកជាបន្ទាន់ដោយការដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់គឺដោយសារតែប្រទេសនេះប្រឈមមុខនឹងគ្រោះថ្នាក់ករណីជំងឺរាតត្បាតដ៏សាហាវនេះ។យ៉ាងណាក៏ដោយកាលពីថ្ងៃក៏ដោយកាលពីថ្ងៃ២០មីនា ប្រធានាធិបតីអ៊ីរ៉ង់ហាសានរ៉ូហានីបានសរសេរលិខិតជូនទៅប្រជាជនអាមេរិកក្នុងឱកាសដែលប្រជាជនអាមេរិកក៏កំពុងផ្ទុះជំងឺផ្លុវដង្ហើមដ៏ធ្ងន់ធ្ងរនេះផងដែរ។សារលិខិតរបស់លោករ៉ូហានីអំពាវនាវឱ្យប្រជាជនអាមេរិកខិតខំប្រយុទ្ធប្រឆាំងការរាតត្បាតនៃជំងឺនេះហើយជូនពរឱ្យជៀសឱ្យផុតនៃមេរោគដ៏កាចសាហាវនេះប៉ុន្ដែសម្រាប់អ៊ីរ៉ង់ខ្លួនឯងផ្ទាល់ដែលមេរោគនៃជំងឺផ្លូវដង្ហើមដ៏ធ្ងន់នេះបានផ្ទុះឡើងទូទាំងប្រទេសហើយនោះបានសម្រេចដោះលែងអ្នកទោសស្ថានទម្ងន់ទោសស្រាលនិងអ្នកនយោបាយប្រមាណ១៣ម៉ឺននាក់ដើម្បីឱ្យពួកគាត់គេចចេញពីការឆ្លងនៅពន្ធនាគារ។ទោះបែបនេះក្ដីអ៊ិរ៉ង់ដោះលែងអ្នកទោសមហាសម្បើមនេះគឺធ្វើឡើងតាមការទាមទាររបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអាចថាជាថ្នូរក្នុងការទទួលបានទំនុកទុកចិត្តពីសហគមន៍អន្ដរជាតិយ៉ាងណាសម្រាប់សហរដ្ឋអាមេរិកនៅតែតាមរយៈរដ្ឋមន្រ្ដីសហរដ្ឋអាមេរិកការបរទេសម៉ៃប៉ុមពីអូបានព្រមានថាគ្មានទេការលើកលែងទណ្ឌកម្មណាមួយលើប្រទេសអ៊ីរ៉ង់គឺមានតែបន្ថែមការដាក់ទណ្ឌកម្មថែមទៀត៕

ដោយ៖ពៅនិកា

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ម៉ាឌូរ៉ូប្រាប់ថា២ឆ្នាំទៀតចាំធ្វើប្រជាមតិទម្លាក់លោក ខណៈមានរុស្ស៊ីនៅពីក្រោយ

ទីបំផុតខ្នងបង្អែកដ៏រឹងមាំនៃរបបលោកម៉ាឌូរ៉ូបានច[...]

ចំពេលតានតឹងជម្លោះព្រំដែននឹងចិន ឥណ្ឌាទិញយន្ដហោះចម្បាំងពីរុស្ស៊ីរាប់សិបគ្រឿងដើម្បីអ្វី?

សំណើទិញយន្ដហោះចម្បាំងជាង៣០គ្រឿងពីរុស្ស៊ីត្រូវ[...]

វៀតណាមស្នើឱ្យអាស៊ានប្រកាន់ជំហររួមប្រឆាំងនឹងការវាតទីរបស់ចិនករណីសមុទ្រចិនខាងត្បូង

មេដឹកនាំសមាគមអាស៊ានបាននិយាយថាច្បាប់សមុទ្រឆ្នា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត