loader

វេណេហ្សូអេឡា៖UNចាប់ផ្ដើមស៊ើបអង្កេតការរំលោភសិទិ្ធមនុស្សហើយអាសនៈនៅក្រុមប្រឹក្សាសិទ្ធិមនុស្សនឹងត្រូវដកហូត

ប្រទេសវេណេហ្សូអេឡា ដែលប្រឈមនឹងការបាត់ឱកាសអង្គុយក្នុង ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ហើយនោះ គឺ ខណៈនេះមេដឹកនាំប្រទេសនេះ ក៏កំពុងប្រឈមនឹងការស៊ើបអង្កេត ករណីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

លោកនីកូឡាស់ម៉ាឌូរ៉ូ គឺជាប្រធានាធិបតីត្រូវបានសហគមន៍អន្តរជាតិជាច្រើនមិនទទួលស្គាល់របបរបស់លោកស្របច្បាប់នោះទេដោយសារគាត់ឡើងកាន់អំណាច ដោយកំចាត់គូប្រកួត ។

ឥឡូវនេះ គឺរបបរបស់មេដឹកនាំ រូបនេះ កំពុងត្រូវបានអង្គការសហប្រជាជាតិស៊ើបអង្កេត ករណីរំលោភសិទ្ធិមនុស្ស ធ្ងន់ធ្ងរ ដោយសារចាប់ខ្លួនក្រុមប្រឆាំងជាង៧២០នាក់ដាក់គុក និង ការសម្លាប់ក្រៅប្រព័ន្ធ រួមនឹងការធ្វើទារុណកម្មមនុស្ស នាំអោយលោកម៉ាឌូរ៉អាចនឹងក្លាយជាជនឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ។

បន្ថែលើនេះ ប្រទេសនេះកំពុងបាត់បង់សិទ្ធិនៅឯក្រុមប្រឹក្សាសិទ្ធិមនុស្សនៃ អង្គការសហប្រជាជាតិដោយ ប្រឈមនឹងការដកហូតអាសនៈដោយការបោះឆ្នោត របស់មមហាសន្និបាតដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧តុលា។

ដើម្បីជ្រាប !សូមស្ដាប់ ការបកស្រាយ និងការវិភាគ របស់លោកនួន បូរិន តាមរយៈការចោទសួររបស់ កញ្ញអ៊ុំច័ន្ទលក្ខិណា ដូច តទៅ៖

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

លទ្ធផលEBA៖ដំណោះស្រាយសម្ដេចហ៊ុនសែន លោកកឹមសុខា អាចនឹងកើតមានតែCNRPទំនងមិនរស់ឡើងវិញទេ

សេចក្ដីសម្រេចរបស់គណៈកម្មាការអឺរ៉ុបបានឈានដល់ដំ[...]

មេបក្សប្រឆាំងនៅវេណេហ្សូអេឡា ប្រកាសចូលប្រទេសវិញទោះជាលោករងការចាប់ខ្លួនក៏ដោយ

មេដឹកនាំបក្សប្រឆាំងវេណេហ្សូអេឡាជួនហ្គៃដូបានបញ[...]

ទស្សនៈសូរសមយុទ្ធ៖កម្ពុជាគួរបញ្ចូនអ្នកជំនាញសុខាភិបាលទៅជួយនិងរៀនបច្ចេកទេសចិនប្រយុទ្ធវីរុសកូរ៉ូណា

ក្នុងកាលៈទេសៈដែលចិនមមាញឹកប្រៀបបានជាឱបគ្រាប់បែ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត