loader

សភាពាណិជ្ជកម្មEUព្រមានពីការបាត់បង់ការងារកម្មករ៩ម៉ឺននាក់ដោយសារដកEBA

ដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធទៅវិញរបស់សហភាពអឺរ៉ុបដែលហៅថា EBA នឹងមកដល់នៅដើមឆ្នាំ2019។ថ្វីបើរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងថា កម្ពុជាមិនដូរអធិបតេយ្យនិងជំនួយហៅបញ្ជាក់ថាពេលខាងមុខប្រព័ន្ធនេះក៏នឹងដកហូតក៏ប៉ុន្ដែសមាគមកាត់ដេរ GMAC ពិតជាបានព្រួយបារម្ភដូចសភាពាណិជ្ជកម្មអឺរ៉ុប បានអះអាងថាមនុស្សប្រមាណ៩ម៉ឺននាក់នឹងបាត់បង់ការងារធ្វើពេលអស់ពីប្រព័ន្ធអនុគ្រោះពន្ធនេះទៅ។នេះ​បើ​តាម​សេចក្តី​រាយការណ៍​មួយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ក្នុងសេចក្ដីរាយការណ៍នោះបានសរសេរថាសភា​ពាណិជ្ជកម្ម​អឺរ៉ុប​ បាន​សន្និដ្ឋានចំពោះមនុស្សកម្ពុជា​យ៉ាង​ហោច​ណាស់ ៩ម៉ឺន​នាក់​ អាច​នឹង​បាត់បង់​ការងារ​ធ្វើ បើ​សិន​ជា​សហភាព​អឺរ៉ុប​សម្រេច​ផ្អាក ឬ​ដក​ឋានៈ​អនុគ្រោះ​ពន្ធ ដែល​អនុញ្ញាត​ឲ្យ​កម្ពុជា​នាំ​ចូល​ភាគ​ច្រើន​នៃ​ផលិតផល​ក្នុង​ស្រុក​របស់​ខ្លួន ​ដោយ​មិន​បាច់​បង់​ពន្ធ។ ដោយកត់សម្គាល់ថា វិស័យ​កាត់ដេរ​បាន​ផ្តល់​ការងារ​យ៉ាង​ហោច​ណាស់ចំនួ​ន​៧សែន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស​ស្ត្រី។

ក្នុងនោះដែរ GMAC បានជម្រាបពីផលវិបាកដោយកត់សម្គាល់ថា ការនាំចេញរបស់កម្ពុជាទៅសហភាពអឺរ៉ុបគឺធ្លាក់ចុះប្រមាណទឹកប្រាក់ប្រមាណ៦០០លានដុល្លារអាមេិក ដោយជាទូទៅគឺការ​នាំ​ចេញ​ផលិត​ផល​កម្ពុជា​ទៅ​សហភាព​អឺរ៉ុប​ក្នុង​មួយ​ឆ្នាំៗ មាន​តម្លៃ​ជា​ទឹកប្រាក់​សរុប​ជាង៥ពាន់លាន​ដុល្លារ​អាមេរិក។

ដែរជាមួយគ្នានោះ ក្រុមហ៊ុនវិនិយោគធំៗបានប្រុងជើងប្រៀបរៀបប្ដូរទីតាំងផលិតកម្មរបស់ពួកគេដែលអាចទៅប្រទេសដែលមានការអនុគ្រោះពន្ធប្រសើរជាងកម្ពុជាឬប្រទេសជិតខាង។ សម្រាប់ប្រទេសថៃចុងក្រោយនេះបានសុំអាមេរិកធ្វើការចរចាយកប្រព័ន្ធអនុគ្រោះGSPមកវិញដោយអាមេរិកក៏ហាក់បង្ហាញសញ្ញាគាំទ្រដែរ ក៏ប៉ុន្ដែសហភាពអឺរ៉ុបហាក់មិនព្រមប្រគល់ឱ្យវិញឡើងនូវFTAនឹងប្រទេសនេះ​ដោយសារលក្ខខណ្ឌការងាររបស់ប្រទេសថៃធ្វើទុក្ខបុកម្នេញដល់កម្មករ។តែយ៉ាងណា ប្រព័ន្ធនេះត្រូវបានសហភាពអឺរ៉ុបចុះកិច្ចព្រមព្រៀងឱ្យប្រទេសវៀតណាមដើម្បីបន្ដកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងនឹងគ្នា។ ហេតុនេះការប្រកួតប្រជែងផលិតកម្មចូលទីផ្សារអន្ដរជាតិនៅក្នុងតំបន់អាស៊ានសម្រាប់រដ្ឋនីមួយៗនៅពេលនេះត្រូវបានគេមើលឃើញថាកាន់តែខ្ពស់ឡើងទៅ។ក៏ប៉ុន្ដែលក្ខខណ្ឌដែលសហភាពអឺរ៉ុបដាក់ឱ្យរាជរដ្ឋាភិបាលកម្ពុជាពិចារណាគឺបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យក្រោយពីការរំលាយគណបក្សសង្គ្រោះជាតិនិងការរឹតត្បិតសេរីភាពនយោបាយនិងការបញ្ចេញមតិនៅកម្ពុជា។នៅក្នុងស្ថានការណ៍បែបនេះលោកសមរង្ស៊ីដែលថានឹងធ្វើមាតុភូមិនិវត្តន៍ត្រង់មកជួយកម្ពុជាពីការរបូតបាត់EBA កំពុងត្រូវបានរាជរដ្ឋាភិបាលចាត់ទុកថាចលនា វិលមកវិញរបស់លោកគឺជាការធ្វើរដ្ឋប្រហារដែលចាំបាច់ក្នុងបញ្ចេញកម្លាំងទ័ពនិងបទបញ្ជាទប់ស្កាត់។ក៏ប៉ុន្ដែគេនៅមិនទាន់ដឹងច្បាស់ថាការដែលលោកសមរង្ស៊ីអះអាងថាមកស្ដារលទ្ធិប្រជាធិបតេយ្យតាមរយៈមាតុភូមិនិវត្តន៍ថ្ងៃ៩វិច្ឆិកានោះថាតើតាមរយៈអ្វីដែលលោកថាដកសម្ដេចនាយករដ្ឋមន្រ្ដីចេញឬ ក៏ការមកស្ដារប្រព័ន្ធអនុគ្រោះពន្ធតាមរយៈការរកផ្លូវ ចរចាសន្ដិភាពដើម្បីប្រយោជន៍ជាតិដែលនិយាយឱ្យចំគឺបញ្ហាEBA ដែលជាប្រភពចំណូលជាតិនិងការលើកស្ទួយជីវភាពកម្មករ៕

អត្ថបទ៖ ឆោម ពៅនិកា

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

កម្ពុជាសល់ពេលតែមួយខែទៀតប៉ុណ្ណោះថាតើត្រូវការEBAឬមិនត្រូវការ

គណៈកម្មការនៃសហភាពអឺរ៉ុបបានបញ្ចេញរបាយការណ៍របស់[...]

លោកកឹមសុខាត្រូវបានផ្ដល់សេរីភាពដំណាក់កាលទី២តែហាមធ្វើសកម្មភាពនយោបាយ

នៅទីបំផុតសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឱ្យល[...]

វិភាគ៖អាស៊ានក្លាយជាសមរភូមិការទូតដ៏ស្វិតស្វាញចុងក្រោយរវាងក្រុមលោកសមរង្ស៊ីនិងបក្សកាន់អំណាច

ក្រុមលោកសមរង្ស៊ី ដែលត្រូវបានពណ៌នាថា ជាក្រុមប្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត