loader

សភាអឺរ៉ុបទទូចឲ្យសមាជិកខ្លួនលើកឡើងបញ្ហាអាសនៈកម្ពុជានៅUN ថាមិនស្របច្បាប់តែមន្ត្រីកម្ពុជាថាជាគំនិតរបស់ក្រុមលោកសមរង្ស៊ី

​យោង​តាម​ដំណោះស្រាយ​ព្រាង​ចុង​ក្រោយ​ថ្មី​ទៀត​របស់​ សភា​សហភាព​អឺរ៉ុប​ ដែល​ត្រូវ​បាន​មើលឃើញ​នៅ​លើ​គេហទំព័រ​របស់​ស្ថាប័ន​នេះ​ បាន​លើក​ឡើងជា​ច្រើន​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ និង​នយោបាយ​ នៅ​កម្ពុជា​ ដែល​ភ្ជាប់​នឹង​ការ​ឃុំខ្លួន​លោក​ កឹ​ម​ សុខា​និង​ការទាមទារអោយ​ទំលាក់​ចោល​បណ្ដឹង​ប្រឆាំងនឹងលោកកឹម សុខានិង ​លោក​សមរ​ង្ស៊ី​ ។​ ដំណោះស្រាយ​នេះ​ បាន​ដាក់​ចេញ​នូវ​គោលការណ៍​គន្លឹះ​ និង​លក្ខខណ្ឌ​ ចំនួន​ ១១​ចំណុច​គឺ​ ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​នយោបាយ​នៅ​កម្ពុជា​ ជា​បន្ទាន់​។​

​លក្ខខណ្ឌ​ ១១​ ចំណុច​នោះ​រួម​មាន​ ៖

១​ /​អំពាវនាវ​សុំ​អោយ​លោកស្រី​ Federica​ Mogherini​ ប្រមុខ​ការទូត​ សហភាព​អឺរ៉ុប​ និង​តំណាង​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​របស់​ស្ថា​ប័​នេះ​ ប្រើ​គ្រប់​មធ្យោបាយ​ទាំងអស់​ដែល​អាច​ធ្វើ​ទៅ​បាន​ ដើម្បី​ការពារ​សិទ្ធិ​ជា​មូលដ្ឋាន​នៃ​ប្រជាជន​កម្ពុជា​ ក្នុង​ការ​ជ្រើសរើស​តំណាង​របស់​ខ្លួន​ ដោយ​ត្រូវ​ធានា​ឲ្យ​បាន​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ ពហុបក្ស​ ស្រប​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា​។​

២​ /​សម្ដែង​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ ចំពោះ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​ភស្ដុ​តាង​មួយ​បញ្ជាក់​ពី​ វិធានការ​អត្ដា​ធិ​ប​តេ​យ្យ​ ធ្វើ​ឡើង​ដោយ​នាយក​រដ្ឋមន្ដ្រី​ (​សម្ដេច​ ហ៊ុន​ សែន​)​។​

៣/​ សូម​ទទូច​យ៉ាង​ខ្លាំង​ ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ ទម្លាក់​ចោល​បទ​ប្រឆាំង​លោក​ កឹ​ម​ សុខា​ និង​លោក​ សម​ រ​ង្ស៊ី​ ហើយ​ដោះ​លែង​លោក​កឹ​ម​សុខា​ដោយ​គ្មាន​បន្ដ​ការ​ឃុំខ្លួន​ទៀត​ឡើយ​។​ ទុកជា​មោឃៈ​នូវ​សេចក្ដីសម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​មិន​បាន​ចូលរួម​ការ​បោះ​ឆ្នោត​ ខែកក្កដា​ ឆ្នាំ​២០១៨​ ហើយ​ត្រូវ​ស្ដារ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើង​វិញ​។​ អំពាវ​ន​វា​ឲ្យ​គណៈកម្មការ​អឺរ៉ុប​ ព្យូ​រ​ចោល​សហប្រតិបត្ដិការ​ក្នុង​នោះ​មានកម្ម​វិធី​ EBA​ ការ​អនុគ្រោះ​ពន្ធ​លើកលែងតែ​អាវុធ​ ដរាបណា​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​មិន​អនុវត្ដ​តាម​ ការ​សុំ​ឲ្យ​លុប​ចោលការ​ចោទប្រកាន់​ប្រឆាំង​លោក​ កឹ​ម​ សុខា​ និង​លោក​ សម​ រ​ង្ស៊ី​ និង​ទុកជា​មោឃៈ​ការ​រំលាយ​ បក្ស​សង្គ្រោះ​ជាតិ​ ហើយ​ស្ការ​ឡើង​វិញ​ សមាជិក​ ក្រុមប្រឹក្សា​ឃុំ​ គណបក្ស​សង្គ្រោះ​ជាតិ​ ទាំងអស់​។


៤/​ អំពាវ​នា​រដ្ឋាភិបាល​កម្ពុជា​ ទុកជា​មោឃៈ​រាល​វិសោធនកម្ម​ច្បាប់​ទាំងឡាយ​ណា​ដែល​ផ្ទុយ​និង​រដ្ឋធម្មនុញ្ញ​ ដូច​ជា​ ក្រមព្រហ្មទណ្ឌ​ ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ​ ច្បាប់​ស្ដី​ពី​សហជីព​ ច្បាប់​ NGO​ ដែល​ជា​ការ​ដាក់​កម្រិត​សេរីភាព​បញ្ចេញមតិ​ ស៊ី​វិល​ និង​យោ​បាយ​ ដោយ​ចាត់​ទុក​ថា​ កម្ពុជា​ធ្វើ​ដូចនេះ​ មិន​បាន​អនុ​ឡោម​ទៅ​តាម​ កាតព្វកិច្ច​ និង​ស្ដងដារ​អន្ដរជាតិ​ របស់​ខ្លួន​។​

៥​ /​អំពាវនាវ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ បន្ដ​អនុញ្ញាតិ​ឲ្យ​មាន​អនុស្សា​រណៈ​យោគយល់​ ជាមួយ​ការិយាល័យ​ស្នងការ​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​ ដែល​នឹង​ផុត​អាណត្ដិ​នៅ​ថ្ងៃ​ទី​៣១​ ធ្នូ​ ២០១៨​ ។​

៦/​ ក្រើន​រំ​ឮ​ក​ ការ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ បញ្ចប់​កា​របៀប​បៀ​ន​គ្រប់​ទម្រង់​ ការ​បំពាន​ ផ្នែក​នយោបាយ​ ក្រោម​ហេតុផល​នៃ​ការ​ចោទប្រកាន់​ក្រោម​ ក្រមព្រហ្មទណ្ឌ​ទៅ​លើ​ បក្ស​ប្រឆាំង​ អ្នក​ការពារ​សិទ្ធិ​មនុស្ស​ មេដឹកនាំ​សហជីព​ សកម្មជន​ និង​អ្នកតស៊ូ​មតិ​ខាង​សិទ្ធិ​មនុស្ស​។​

៧/​ អំពា​វា​នាវ​ឲ្យ​គណៈកម្មការ​កិច្ច​ផ្ទៃក្នុង​សហគមន៍​អឺរ៉ុប​ រៀបចំ​ឈ្មោះ​មន្ដ្រីជាន់ខ្ពស់​កម្ពុ​ជាមួយ​ចំនួន​ ពាក់ព័ន្ធ​នឹង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ការ​រំលោភសិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ នៅ​ក្រោម​ច្បាប់​ការ​ដាក់​ទណ្ឌកម្ម​ រប​ស់ហភាព​អឺរ៉ុប​ ។​

៨/​ អំពាវនាវ​ឲ្យ​គណៈកម្មការ​អឺរ៉ុប​ចេញផ្សាយ​អោយ​បាន​ ឆាប់​បំផុត​ នូវ​លទ្ធផល​ នៃ​ការ​ស្វែងរក​ការ​ពិត​នៃ​ ក្រុម​គណប្រតិភូ​ សភា​អឺរ៉ុប​ ដែល​មក​កាន់​ប្រទេស​កម្ពុជា​ ហើយ​ កោះ​អញ្ជើញ​ ក្រុម​គណៈកម្មការ​នេះ​ ដើម្បី​ចោទសួរ​ អំពី​ការ​វាយតម្លៃ​របស់​ពួក​គាត់​ នៅ​ក្នុង​គណៈកម្មការ​សភា​។​

៩/​ អំពាវនាវ​ឲ្យ​គណៈកម្មការ​កិច្ច​ផ្ទៃក្នុង​ និង​រដ្ឋ​សមាជិក​សហភាព​អឺរ៉ុប​ទាំងអស់​ ដឹកនាំ​ការ​ខិតខំ​ប្រឹងប្រែង​ ជជែក​ ដើម្បី​លើក​ឡើង​ពី​កម្ពុជា​ នៅ​ឯ​កិច្ចប្រជុំ​លើក​ទី​៣៩​ នៃ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​ ឲ្យ​ជួយ​អនុម័ត​ដំណោះស្រាយ​មួយ​ ស្ដី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ដ៏​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​ ហើយ​និង​ផ្ដល់​អំណាច​បន្ថែម​ទៀត​ ទៅ​ឲ្យ​ក្រុមប្រឹក្សា​នេះ​ ដើម្បី​ធានា​ឲ្យ​បាន​ថា​ សិទ្ធិ​ស៊ី​វិល​ និង​នយោបាយ​នៅ​កម្ពុជា​ ត្រូវ​បាន​អនុវត្ដ​តាម​រយៈ​ការ​បោះ​ឆ្នោត​មួយ​ត្រឹមត្រូវ​។​

១០​ /​ទទូច​ឲ្យ​រដ្ឋាភិបាល​សមាជិក​សហភាព​អឺរ៉ុប​ ទាំងអស់​ លើក​ឡើង​ពី​អាសនៈ​របស់​កម្ពុជា​ នៅ​ឯ​អង្គការសហប្រជាជាតិ​ ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​មិន​ស្របច្បាប់​តាម​រយៈ​ការ​បោះ​ឆ្នោត​មួយ​ដែល​គ្មាន​ភាព​ យុត្ដិធម៌​ និង​ពហុបក្ស​។​

១១​ /​បញ្ជូន​លក្ខ​ខណ​នៃ​ការ​ទាមទារ​ទាំងនេះ​ ទៅ​ឲ្យ​ក្រុមប្រឹក្សា​ គណៈកម្មការ​ អនុប្រធាន​គណៈកម្មការ​ តំណាង​ជាន់ខ្ពស់​ ដើម្បី​កិច្ចការ​នយោបាយ​ និង​គោលនយោបាយ​សន្ដិសុខ​ ទៅ​ឲ្យ​ផ្នែក​សកម្មភាព​ផ្ទៃក្នុង​សហភាព​អឺរ៉ុប​ និង​អគ្គលេខាធិការ​សមាគម​អាស៊ាន​ រដ្ឋាភិបាល​ សមាជិក​រដ្ឋសភា​ នៃ​ប្រទេស​កម្ពុជា​។​

​ដោយ​ សុំ​ការ​ឆ្លើយ​តប​នឹង​ ដំណោះស្រាយ​របស់​សភា​សហភាព​អឺរ៉ុប​នេះ​ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​ គឺ​លោក​ផៃ​ឌ​ស៊ី​ផា​ន​ បាន​ផ្ដល់​ការ​ចាប់អារម្មណ៍​ តាម​រយៈ​បទ​សម្ភាស​ខ្លី​ជាមួយ​វិទ្យុ​ស្ត្រី​នៅ​រសៀល​ថ្ងៃ​ពុធ​ទី​១២​កញ្ញា​នេះ​ ដោយ​បាន​ហៅ​ ដំណោះស្រាយ​នេះ​ ធ្វើ​ឡើង​តាម​គំនិត​របស់​លោក​សមរ​ង្ស៊ី​ ដែល​លោក​ថា​ គ្មាន​ប្រសិទ្ធភាព​ គឺ​សូ​ម្បី​ប្រទេស​អា​ល្លឺ​ម៉​ង់​ក៏​បាន​ចូលរួម​សាទរ​ រដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា​ដែរ​។​

​សំឡេង​ លោក​ ផៃ​ ស៊ី​ផា​ន ​៖​

 

 

​តែ​សូម​ជម្រាប​ថា​សមាជិក​សភា​អឺរ៉ុប​ត្រៀម​ប្រជុំ​គ្នា​រឿង​កម្ពុជា​នៅ​ ថ្ងៃ​ទី​១៣​កញ្ញា​នេះ​ ដែល​ក្នុង​នោះ​ ចំណុច​ទាំង​១១​ រួម​ទាំង​ ការ​ទទូច​អោយ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​ ពី​ប្រទេស​កម្ពុជា​ ក៏​មាន​ក្នុង​របៀបវារៈ​នេះ​ដែរ​។​ យ៉ាងនេះ​ក្ដី​ បក្ស​កាន់​អំណាច​នៅ​កម្ពុជា​ ដែល​កើត​ចេញពី​ការ​បោះ​ឆ្នោត​ ២៩ ​កក្កដា ​ឆ្នាំ​២០១៨​ កំពុង​ប្រើ​សិទ្ធិ​ឆ្លើយ​តប​ផង​ដែរ​ ចំពោះ​ ការ​វាយប្រហារ​ថា​ កម្ពុជា​ កំពុង​ធ្វើ​អោយ​លទ្ធិប្រជាធិបតេយ្យ​គ្រោះថ្នាក់​៕​

ព័ត៌មានទាក់ទង

សហភាព​អឺរ៉ុប​ លើកទឹកចិត្ត​ពលរដ្ឋ​កម្ពុជា​ ចូលរួម​ប្រកួត​រូបថត​អំពី​បេតិកភណ្ឌ​វប្បធម៌​កម្ពុជា​

ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា[...]

អង្គការ​សង់​ត្រា​ល់​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ផ្គត់ផ្គង់​រោងចក្រ​ ជូ​ ហួយ​ បំភ្លឺ​អំពី​លក្ខខណ្ឌ​សុវត្ថិភាព​កម្មករ​ក្នុង​រោងចក្រ​នេះ​

មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ ហៅ​កាត់​ថា​ សង់[...]

បន្ទាប់ពីលើកលែងទោស ផលិតករភាពយន្តអូស្រ្តាលី លោក Jame Ricketson ត្រូវបានបង្ខំឲ្យចាកចេញពីកម្ពុជា

ក្រុងភ្នំពេញ៖ បន្ទាប់ពី ប្រមុខរដ្ឋស្តីទីតំណាង[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត