loader

សម្ដេច​ ហ៊ុន​ សែន​ ថា​ គ្មាន​ការ​ដោះ​លែង​ កឹ​ម​ សុខា​ ទេ​ហើយ​ គឹ​ម​ សុខ​ ត្រូវ​ចូល​គុក​វិញ​បើ​មិន​សង​លុយ​ឲ្យ CPP​

​ភ្នំពេញ​ ៖​ គ្មាន​ទេ​ការ​ដោះ​លែង​ ពិរុទ្ធជន​ដោយ​ត្រូវ​រង់ចាំ​ការ​កាត់ទោស​សិន​ហើយ​ អតីត​ទណ្ឌិត​ ដែល​មិន​បាន​សង​លុយអោយ​គណបក្ស​ប្រជាជន​ត្រូវ​តែ​សង​ បើ​ពុំនោះ​ទេ​ នាំ​ទៅ​ដេក​គុក​វិញ​។​ នេះ​ជា​ការ​ព្រមាន​របស់​សម្ដេច​ ហ៊ុន​ សែន​ ដែល​ទំនង​សំដៅលើ​លោក​ កឹ​ម​ សុខា​ ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ និង​លោក​ គឹ​ម​ សុខ​អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​ ដែល​ទើប​ចេញពី​ពន្ធនាគារ​។​

​លោក​ រឿ​ន​ ឬ​ទី្ធ​រាយការណ៍​!​

 

​ទំនង​ទប់ចិត្ត​មិន​បាន​ នឹង​ការ​ថ្លែង​ចំអក​ ថា​ ការ​ដោះ​លែង​ទណ្ឌិត​នយោបាយ​ដោយសារ​ក្រោម​សម្ពាធ​សហគមន៍​អន្តរជាតិ​ និង​ ខកចិត្ត​ ដែល​អ្នកវិភាគ​ គឹ​ម​ សុខ​ នៅ​តែ​បន្ត​រិះគន់​ លើ​បក្ស​កាន់​អំណាច​ នៅ​ថ្ងៃ​ពុធ​ ទី​២៩​ សីហា​នេះ​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ធ្វើការ​ព្រមាន​ ក្រុម​ណា​ ឬ​ជន​ណា​ មាន​បំណង​ ទៅ​ទទួល​លោក​ កឹ​ម​ សុខា​ ដែល​សម្ដេច​ថា​ ពិរុទ្ធជន​នេះ​ មិន​អាច​លើកលែងទោស​បាន​ទេ​ ព្រោះ​ជន​នេះ​ស្ថិត​ក្នុង​ដំណើរការ​ស៊ើបអង្កេត​។​

​សម្ដេច​បាន​សម្ដែង​កំហឹង​ដូចនេះ​ នៅ​ក្នុង​ពិធី​ជួប​ សំណេះសំណាល​ជាមួយ​ កម្មករ​ កម្មការិនី​ នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​២៩​ សីហា​នេះ​។​

​ក្នុង​ឱកាស​នោះ​សម្ដេច​នាយក​រដ្ឋមន្ត្រី​បាន​ ព្រមាន​ចាប់ខ្លួន​ចំពោះ​បុគ្គល​ម្នាក់​ ឈ្មោះ​ ណុ​ប​ ប៊ុ​ន​ហ៊​ល​ ដែល​សម្ដេច​ចោទ​ថា​ បាន​រៀបចំ​ កម្លាំង​ទៅ​ទទួល​លោក​ កឹ​ម​ សុខា​។​ សម្ដេច​សង្កត់ធ្ងន់​ថា​ បទ​ចោទ​ករណី​ក្បត់ជាតិ​ គឺ​ធ្ងន់​ណាស់​ ដែល​មិន​ងាយ​ដោះ​លែង​ទេ​។​

​លោក​ កឹ​ម​ សុខា​ ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​ តុលាការ​កំពូល​រំលាយ​ កាលពី​ថ្ងៃ​ទី​១៦​ វិច្ឆិកា​ ឆ្នាំ​២០១៧​ កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ក​ ខេត្ត​ត្បូង​ឃុំ​។​ លោក​ ត្រូវ​ឡើង​សវនាការ​ លើ​ករណី​ បន្ត​ការ​ឃុំខ្លួន​ ឬ​ក៏​ត្រូវ​ដោះ​លែង​ ព្រោះ​លោក​ស្ថិត​ក្នុង​ការ​ឃុំខ្លួន​ ក្រោម​ការ​ស៊ើបអង្កេត​ មាន​រយៈពេល​ជិត​ ១២​ខែ​ហើយ​ បើ​រាប់​ពី​ការ​ចាប់ខ្លួន​លោក​នៅ​ថ្ងៃ​ទី​៤​ កញ្ញា​ ឆ្នាំ​២០១៧​។​ ចៅក្រម​ស៊ើ​ម​សួរ​នៃ​តុលាការ​រាជធានី​ភ្នំពេញ​ នឹង​ទៅ​បើក​សវនាការ​ដោយ​ផ្ទាល់​នៅ​ក្នុង​ បរិវេណ​ពន្ធនាគារ​ ត្រពាំង​ផ្លុ​ង​ នៅ​ថ្ងៃ​ទី​៣០​ សីហា​ ឆ្នាំ​២០១៨​នេះ​។​

​ក្នុង​រយៈពេល​ ចុង​ក្រោយ​នេះ​ បន្ទាប់​ពី​ដោះ​លែង​ អ្នកទោស​នយោបាយ​ ដែល​ជា​សកម្មជន​ អតីត​បក្ស​សង្គ្រោះ​ជាតិ​ សកម្មជន​ដីធ្លី​ អ្នក​ឃ្លាំមើល​សង្គម​ លោក​ គឹ​ម​ សុខ​ មក​ឃើញ​ថា​ មជ្ឈដ្ឋាន​មួយ​ចំនួន​ រំពឹង​ថា​ លោក​ កឹ​ម​ សុខា​ អាច​ត្រូវ​បាន​ដោះ​លែង​។​ មជ្ឈដ្ឋាន​មួយ​ចំនួន​ថា​ ដោយសារ​មានការ​ដោះ​លែង​អ្នកទោស​ មនសិការ​ទ្រង់ទ្រាយ​ធំ​នេះ​ នាំ​ឲ្យ​កម្ពុជា​ មាន​ដំណោះស្រាយ​ព្រោះ​ការ​ដោះ​លែង​នេះ​ ដោយសារ​តែ​សម្ពាធ​របស់​អន្តរជាតិ​។​ ប៉ុន្តែ​សម្រាប់​សម្ដេច​ ហ៊ុន​ សែន​ បាន​បដិសេធ​។​

​ខណៈ​ មាន​កំហឹង​នឹង​អ្នក​ចំអក​ថា​ ដោយសារ​សម្ពាធ​អន្តរជាតិ​ផង​ សម្ដេច​ក៏​នឹកឃើញ​ ដល់​អ្នក​រួច​ទោស​ម្នាក់​ទៀត​ ដែល​មិន​បាន​សង​ជំ​ង​ចិត្ត​ទៅ​បក្ស​របស់​សម្ដេច​។​ ទំនង​បុរស​នោះ​ គឺ​អ្នក​ឃ្លាំមើល​សង្គម​ គឹ​ម​ សុខ​ ដែល​ត្រូវ​បាន​តុលាការ​ បង្គាប់​ឲ្យ​បង់ប្រាក់​ ៨០០​លាន​រៀល​ ទៅ​ឲ្យ​ដើមបណ្ដឹង​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ ។​ សម្ដេច​ថា​ ជន​នេះ​មិន​រៀងចាល់​ទេ​ ចេញពី​គុក​វិញ​ នៅ​តែ​និយាយ​ដៀ​ម​ដាក់​ ថា​អ្វី​ដែល​គេ​ហៅ​នីតិ​មាត់​ ។​

​តាម​គំរោង​លើកលែងទោស​ គឺ​នៅ​ថ្ងៃ​បុ​ណ​ភ្ជុំបិណ្ឌ​ ។​ តែ​សម្ដេច​ថា​ មិន​រង់ចាំ​យូរ​ទេ​ ព្រោះ​ជា​ពេលវេលា​មួយ​ដែល​សម្ដេច​ថា​ សម​ស្រប​ ក្នុង​ការ​បង្ហាញ​ពី​ការ​សាមគ្គី​ជាតិ​មួយ​ដែរ​។​

​សម្រាប់​អ្នក​សង្កេតការណ៍​ក៏​មើលឃើញ​ពី​តម្លៃ​នៃ​ការ​សាមគ្គី​ជាតិ​ តាម​រយ​យៈ​ការ​លើកលែងទោស​ អ្នកទោស​មនសិការ​ទាំង​ជិត​២០​នាក់​នេះ​ដែរ​។​ តែ​អ្នកវិភាគ​ព្រមាន​ថា​ បើ​គ្មាន​មាន​ដំណោះស្រាយ​ដោយ​ភាគី​ខ្មែរ​ដូច​គ្នា​ គឺ​ងាយ​រលាយ​ទៅ​វិញ​ គឺ​ត្រូវ​មាន​សហគមន៍​អន្តរជាតិ​ ជា​អ្នកសម្របសម្រួល​ និង​ជា​សាក្សី​៕​

ព័ត៌មានទាក់ទង

បទវិភាគ៖តើលោកសមរង្ស៊ី ត្រូវចូលគុកមែនទេ បើភ្នាល់ចាញ់សម្ដេចហ៊ុនសែន?

រលកកំដៅនយោបាយដ៏ភ្ញាក់ផ្អើលនិងអស់សំណើចដែលបានកំ[...]

រដ្ឋមន្ត្រីស្រីលង្កា៖ស្រីលង្កាធ្លាក់ក្នុងវិបត្តិនយោបាយជាថ្មីក្រោមឥទ្ធិពលចិនដដែល

កាលពីថ្ងៃទី ២៦តុលា ប្រធានាធិបតី Maithripala S[...]

វិភាគ៖ មូហេតុអ្វីបានជាម៉ាឡេស៊ីកំណត់អាណត្តិនាយករដ្ឋមន្ត្រីនៅពេលនេះ ?

បទវិភាគ៖ កាលពីសប្ដាហ៍មុន នាយករដ្ឋមន្ត្រី ម៉ាឡ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត