loader

សម្ដេច ហ៊ុន សែនពិនិត្យលទ្ធភាព ទូលថ្វាយព្រះមហាក្សត្រដាក់ប្រទេសក្នុងគ្រាអាសន្ន

ថ្លែងក្នុងពិធីជួបសំណេះសំណាលពេទ្យស្ម័គ្រចិត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ លោកនាយករដ្ឋមន្រ្ដីកម្ពុជាជម្រាបថាលោកកំពុងពិចារណាសុំព្រះរាជានុញ្ញាតព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ដើម្បីដាក់ប្រទេសឱ្យស្ថិតនៅក្នុងគ្រាមានអាសន្ន ខណៈដែលជំងឺកូវីដ១៩ កំពុងរីករាលដាល នៅក្នុងប្រទេសកម្ពុជា។

 នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅវិមានសន្តិភាពសម្ដេចឱ្យដឹងថាលោកកំពុង ឲ្យពិនិត្យនូវលទ្ធភាពប្រើប្រាស់នូវមាត្រា២២នៃរដ្ឋធម្មនុញ្ញ ដើម្បីស្នើសុំព្រះមហាក្សត្រ ដាក់ប្រទេសក្នុងគ្រាមានអាសន្ន។យ៉ាងណាសម្ដេចថាសម្ដេច មិនចង់ប្រើទេ ដរាបនាការអំពាវនាវរបស់សម្ដេចគ្មានប្រសិទ្ធភាព។

មាត្រា២២ នៃរដ្ឋធម្មនុញ្ញកម្ពុជាបានប្បញ្ញត្តិថា នៅ​ពេល​ប្រជាជាតិ​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ ព្រះមហាក្សត្រ​ទ្រង់​ប្រកាស​ប្រទាន​ដំណឹង​ជា​សាធារណៈ​ ដាក់​ប្រទេស​ជាតិ​ស្ថិត​នៅ​ក្នុង​​ភាព​អាសន្ន​ក្រោយ​ពី​បាន​មតិ​ឯកភាព​ពី​ នាយករដ្ឋមន្ត្រី​ ប្រធាន​រដ្ឋសភា​ និង​ ប្រធាន​ព្រឹទ្ធសភា។ អាស្រ័យបែបនេះសម្ដេចថាសម្ដេចក៏អាចស្នើសុំការឯកភាពពីប្រធានរដ្ឋសភា ពីប្រធានព្រឹទ្ធសភា និងស្នើសុំពីព្រះមហាក្សត្រចេញ ព្រះរាជក្រឹត្យដាក់ប្រទេសក្នុងគ្រាមានអាសន្ន។

ការលើកឡើងរបស់សម្ដេចនេះក្រោយពីមើលឃើញកំណើននៃអ្នកជំងឺកូវីដ១៩នៅថៃមានជាង៩០០ករណីនិងឥណ្ឌាជាង៥០០ករណីដែលតម្រូវឱ្យប្រទេសឥណ្ឌាបិទប្រទេសនិងថៃដាក់ប្រទេសក្នុងភាពអាសន្ន។

សូមបញ្ជាក់ថាកម្ពុជានៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ គឺរកឃើញថាមានអ្នកកើតកូវីដ១៩ ចំនួនសរុប៩៣នាក់ ក្នុងចំណោមនោះក៏មានអ្នកជំងឺ៦នាក់ បានជាសះស្បើយផងដែរ ដែលមានជនជាតិចិន១នាក់ ជនជាតិអង់គ្លេស១នាក់ និងជនជាតិខ្មែរ៤នាក់៕

ដោយ៖និកា

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អតីតមេបក្សសង្រ្គោះជាតិរិះគន់ភាពយឹត​យ៉ាង​របស់រដ្ឋាភិបាលករណីជួយពលរដ្ឋនិងវិស័យ​ឯកជន​ខណៈ​រដ្ឋាភិបាល​អន្តរាគមន៍ជាថ្មីទៀត

(ភ្នំពេញ)៖ បន្ទាប់ពីមានការចេញនូវសេចក្តីថ្លែងក[...]

ត្រាំដាក់ឱសានវាទ៣០ថ្ងៃនាំអាមេរិកចេញពីWHOបើអង្គការនេះមិនដកឥទ្ធិពលចិនចេញពីខ្លួនបាន

នៅខែមេសា លោកប្រធានាធិបតីដូណាល់ត្រាំ​បានបញ្ជាឱ[...]

រដ្ឋមន្រ្ដីយុត្តិធម៌ប្រកាសជំហរម៉ឺងម៉ាត់ចាត់នីតិវិធីលើមន្រ្ដីតុលាការពុករលួយ

រដ្ឋមន្រ្ដីយុត្តិធម៌ប្រកាសជំហរម៉ឺងម៉ាត់ចាត់នី[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត