loader

សម្ដេច ហ៊ុន សែន គ្រោងនឹងស្នើជំនួយពីចិនបន្ថែមទៀត

ភ្នំពេញ៖ សម្តេច ហ៊ុន​​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់អ្នកវិនិយោគទុនចិន អំពី​គម្រោងដែលរាជរដ្ឋាភិបាលកម្ពុជា គ្រោងស្នើដល់រដ្ឋាភិបាលចិន ក្នុងការផ្តល់កម្ចីសម្បទានដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេសបុករបស់សម្ដេចតេជោហ៊ុនសែន នៅថ្ងៃទី ១១ កញ្ញានេះ។

តាមហ្វេសបុកនេះ ការបង្ហាញពីគំនិតខ្ចីប្រាក់ពីភាគីចិននេះ ធ្វើឡើងនៅពេលដែលសម្ដេចហ៊ុនសែន បានចូលរួមកិច្ចសន្ទនាតុមូល ជាមួយនាយកប្រតិបត្តិក្រុមហ៊ុនមួយចំនួនរបស់ចិន នៅថ្ងៃទី ១១ កញ្ញានេះ ខណៈសម្ដេចកំពុងធ្វើទស្សនកិច្ចនៅប្រទេសចិន។

យ៉ាងណាក្ដី សម្ដេចថា កម្ពុជាដែលនឹងស្នើទៅរដ្ឋាភិបាលចិននេះ គឺដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ក្នុងប្រទេសកម្ពុជាដែលក្នុងនោះមានការតភ្ជាប់ផ្ទៃក្នុងប្រទេស និងការតភ្ជាប់ជាមួយនឹងបណ្តាប្រទេសក្នុងតំបន់អាស៊ាន ក៏ដូចជាការតភ្ជាប់ទៅកាន់ប្រទេស ចិន តាមរយៈផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាសផងដែរ។

សម្ដេចហ៊ុនសែន បញ្ជាក់ក្នុងកិច្ចសន្ទនានោះថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ នឹងបន្តជំរុញលើកទឹកចិត្ត និងផ្តល់នូវការគាំពារខ្ពស់ចំពោះអ្នក វិនិយោគទុនបរទេសទាំងអស់ ជាពិសេសវិនិយោគទុនចិនដែលមានវត្តមាន និង ដែលមានគម្រោងទៅបណ្តាក់វិនិយោគក្នុងប្រទេសកម្ពុជា នៅថ្ងៃអនាគតផងដែរ។

សម្ដេចផ្ដល់ទំនុកចិត្តទៅក្រុមហ៊ុនវិនិយោគចិនថា រដ្ឋាភិបាលថ្មី​ នឹងមិនលុបចោលកុងត្រាចាស់របស់ក្រុមហ៊ុនវិនិយោគណាមួយឡើយ។ យ៉ាងណាកម្ពុជា​ នឹងបន្តការពារផលប្រយោជន៍របស់ក្រុមហ៊ុនទាំងអស់ដែលវិនិយោគនៅកម្ពុជា។

មិនតែប៉ុណ្នោះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីបានបន្តអំពាវនាវដល់បណ្តាក្រុមហ៊ុនវិនិយោគចិនទាំងអស់ ត្រូវបន្តមកបណ្តាក់ទុន ក្នុងប្រទេស កម្ពុជាឲ្យបានកាន់តែច្រើនឡើង ព្រោះកម្ពុជានៅមានសក្តានុពលជាច្រើន ក្នុងការវិនិ​យោគ ដើម្បីជម្រុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេស កម្ពុជាឲ្យកាន់តែមានការរីកចម្រើនថែមទៀត៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

សហភាព​អឺរ៉ុប​ លើកទឹកចិត្ត​ពលរដ្ឋ​កម្ពុជា​ ចូលរួម​ប្រកួត​រូបថត​អំពី​បេតិកភណ្ឌ​វប្បធម៌​កម្ពុជា​

ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា[...]

អង្គការ​សង់​ត្រា​ល់​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ផ្គត់ផ្គង់​រោងចក្រ​ ជូ​ ហួយ​ បំភ្លឺ​អំពី​លក្ខខណ្ឌ​សុវត្ថិភាព​កម្មករ​ក្នុង​រោងចក្រ​នេះ​

មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ ហៅ​កាត់​ថា​ សង់[...]

បន្ទាប់ពីលើកលែងទោស ផលិតករភាពយន្តអូស្រ្តាលី លោក Jame Ricketson ត្រូវបានបង្ខំឲ្យចាកចេញពីកម្ពុជា

ក្រុងភ្នំពេញ៖ បន្ទាប់ពី ប្រមុខរដ្ឋស្តីទីតំណាង[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត