loader

អតីត​មេដឹកនាំ​កូរ៉េ​ខាងត្បូង​ម្នាក់​ទៀត ​ត្រូវ​បាន​កាត់ទោស​ ១៥​ឆ្នាំ​ករណី​ពុក​រលួយ​

​លោក​ លី​ម្យ៉ុ​ង​បាក់​ អតីត​ប្រធានាធិបតី​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង​ ត្រូវ​បាន​តុលាការ​ប្រទេស​នេះ​កាត់ទោស​ ឲ្យ​មានទោស​រយៈពេល​ ១៥​ឆ្នាំ​ ករណី​អំពើ​ពុក​រលួយ​ ខណៈ​លោក​ជា​មេដឹកនាំ​កំពូល​របស់​ប្រទេស​ជឿនលឿន​មួយ​នេះ​។​

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ លោក​ លី​ ត្រូវ​បាន​តុលាការក្រុង​សេ​អ៊ូ​ល​ កាត់ទោស​នៅ​ថ្ងៃ​សុក្រ​ទី​៥​ តុលា​ ក្រោម​បទ​ចោទ​ចំនួន​បី​ គឺ​ការ​ទទួល​ប្រាក់​សំណូក​ ការ​កឹ​ប​កេង​និង​ករណី​បំពាន​អំណាច​រដ្ឋ​។​ បន្ថែម​លើស​ពី​នេះ​ តុលាការ​បាន​បង្គាប់ឲ្យ​បង់ប្រាក់​ពិន័យ​ ១១​លាន​៥​សែន​ដុល្លារ​ទៅ​ចូល​រដ្ឋ​វិញ​។​ តែ​បែប​នេះ​ក្ដី​ លោក​លី​ បាន​ហៅ​ការ​ចោទប្រកាន់​មក​លើ​រូប​លោក​គឺជា​រឿង​នយោបាយ​។​

​លោក​ លី​ បាន​ក្លាយជា​អតីត​ប្រធានាធិបតី​ក​រ៉េ​ខាងត្បូង​ លើក​ទី​ ៤​ហើយ​ ដែល​ត្រូវ​បាន​កាត់ទោស​ក្នុង​សំណុំរឿង​ដូចនេះ​។​ កាលពី​ខែមេសា​ លោកស្រី​ ប៉ាក​គុន​ហេ​ អតីត​ប្រធានាធិបតី​ ត្រូវ​បាន​កាត់ទោស​ ៣៣​ឆ្នាំ​ ករណី​ដូចនេះ​ដែរ​។​ កាលពី​ឆ្នាំ​២០០៩​ អតីត​ប្រធានាធិបតី​ Roh​ Moo-hyun​ ដែល​ មានរឿង​អាស្រូវ​ពុក​រលួយ​ បាន​ធ្វើ​អត្តឃាត​ សម្លាប់​ខ្លួន​ ដោយ​លោត​ទំ​លាក់ខ្លួន​ពីលើ​ភ្នំ​៕

ព័ត៌មានទាក់ទង

វៀតណាមរៀបចំទទួលលោកគីមជុងអ៊ុនមុនលោកត្រាំ

វៀតណាមរៀបចំទទួលលោកគីមជុងអ៊ុនមុនលោកត្រាំ

ថ្ងៃព្រហស្បតិ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៩

វៀតណាមកំពុងតែរៀបចំទទួលប្រមុខដឹកនាំកូរ៉េខាងជើង[...]

ម៉ាឡេស៊ី-ចិន បង្ហាញជំហរត្រូវគ្នាវិញទាក់ទងនឹងគម្រោងរថភ្លើងល្បឿនលឿន

ម៉ាឡេស៊ីនៅថ្ងៃអង្គារ តាមរយៈរដ្ឋមន្រ្ដីក្រសួងក[...]

ទីបំផុត ! ជប៉ុនទទួលស្គាល់មេបក្សប្រឆាំងវេណេហ្សូអេឡាជាប្រធានាធិបតីដោយទាត់ចោល លោកម៉ាឌូរ៉ូ

ជប៉ុនជាប្រទេស ប្រជាធិបតេយ្យជឿនលឿន ចុងក្រោយគេហ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត