loader

អាមេរិកចល័តទ័ពពីស៊ីរីស្ទើរទាំងអស់ទៅភាគខាងលិចអ៊ីរ៉ាក់

រដ្ឋមន្រ្ដីក្រសួងការពារជាតិអាមេរិកលោកMark Esper បានថ្លែងបញ្ជាក់ថា ទ័ពអាមេរិកពិតជាបានដកចេញពីស៊ីរីមែន តែត្រូវចល័តទៅកាន់អ៊ីរ៉ាក់ជាបន្ទាន់។ ការចល័តនេះថ្វីបើចៃដន្យនឹងពេលឱ្យតួកគីវាយចូលតំបន់របស់ឃឺដក្ដី លោកថា ទ័ពអាមេរិកត្រូវទៅទប់ទល់នឹងក្រុមISIS ព្រោះលោកគិតថា នៅស៊ីរីតំបន់ឃឺដកាន់កាប់មានស្ថានភាពធូរស្រាលជាងមុនច្រើន។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានដែលធ្វើដំណើរជាមួយលោកដល់មជ្ឈឹមបូព៌ាលោកមិនទាន់ច្បាស់ថាពេលវាយទប់ស្កាត់ការងើបឡើងវិញរបស់ក្រុមISISហើយនៅទៅដាក់ទ័ពនៅស៊ីរីវិញឬយ៉ាងណានោះទេ។ចំនួនទ័ពអាមេរិកដែលចល័តបណ្ដើរៗពីស៊ីរីទៅគឺជើងទី១ចេញអស់ប្រមាន៧០០នាក់ទៅហើយ។តែគេចាំបានថាបុរសបានសម្ដីសហរដ្ឋអាមេរិកលោកត្រាំកាលពីថ្ងៃពុធសប្ដាហ៍នេះបានហៅទាហានទាំងនោះមកវិញដោយលោកថាវាជាពេលវេលានាំទាហានរបស់យើងពីស៊ីរីមកវិញហើយ។

ខណៈដែលសហរដ្ឋអាមេរិកកំពុងចល័តទ័ពចេញជញ្ចូនសព្វាវុធចេញពីស៊ីរី អាមេរិក និង​តួកគីនៅទឹកដីអង្ការ៉ាបានចរចាគ្នាត្រូវដែលតម្រូវឱ្យតួកគីផ្អាកសង្គ្រាម៥ថ្ងៃ ហើយឱ្យកងទ័ពឃឺដដកចេញពីតំបន់នោះបន្ទាន់ប្រៀបបានដូចអាមេរិកកំពុងចែកទឹកដីស៊ីរីភាគខាងជើងឱ្យតួកគីដូច្នោះដែរ ក៏ប៉ុន្ដែតួកគីថាអ្វីដែលខ្លួនធ្វើគឺបង្កើត តំបន់មានសុវត្ថិភាពជូនជនភៀសខ្លួនស៊ីរីជាង២លាននាក់ដែលកំពុងរស់នៅវេទនាតាមបន្ទាត់ព្រំដែនលើប្រទេសដទៃ។

លើសពី៧០០នាក់លោកត្រាំបានបញ្ជាឱ្យទ័ពអាមេរិក១ពាននាក់ត្រូវដកជាបន្ទាន់ដោយទុកនៅតែចន្លោះ២០០ទៅ៣០០នាក់តែប៉ុណ្ណោះ។

ដើមទសវត្សទី២១នេះ នេះគឺជាបេសកកម្មលើកទី២ហើយដែលអ៊ីរ៉ាក់ត្រូវបាន អាមេរិកកំណត់ជាតំបន់ប្រតិបត្តិការ ក្រោយពីឆ្នាំ២០០៣ សង្គ្រាមអ៊ីរ៉ាក់អាមេរិក ដ៏ស្វិតស្វាញជម្រុញឱ្យមានការស្លាប់មេដឹកនាំផ្ដាច់ការសាដាមហូសេនមួយបាន។ចំពោះបេសកកម្មលើកទី២ រដ្ឋមន្រ្ដីEsper បាននិយាយថា ទ័ពអាមេរិកមានបេសកកម្ មពីរ គឺទី១ ជួយការពារអ៊ីរ៉ាក់ពីការប្រឈមនឹងក្រុមអាយស៊ីស និងបេសកកម្មទី២ នឹងកើតឡើងបន្ទាប់ពីយកដកទ័ពចេញវិញម្ដង។

បច្ចុប្បន្ននេះសហរដ្ឋអាមេរិកនៅតែដាក់ទ័ពនៅអ៊ីរ៉ាក់ជាង៥ពាននាក់ទៅហើយក្រោយពីដកទ័ពមួយភាគធំក្នុងឆ្នាំ២០១១ ដែលនេះជាការចុះកិច្ចព្រមព្រៀងរបស់រដ្ឋាភិបាល ក្រោយសាដាមហូសេននិងសហរដ្ឋអាមេរិក។

លោកម៉ាកអេស្ព័រគូសបញ្ជាក់ថាលោកនឹងមិនរំលងការជជែកគ្នានឹងណាតូនោះទេដើម្បីអាចសុំជំនួយទ័ពក៏ថាបាន។

ចំណែកស្ថានការណ៍នៅប្រទេសអ៊ីរ៉ាក់បច្ចុប្បន្នក៏មិនស្ងប់ស្រួលដែល បាតុករបានបន្ដធ្វើបាតុកម្មបិទផ្លូវពេញរដ្ឋធានីបាដដាដទាមទារឱ្យនាយករដ្ឋមន្រ្ដិអាល់ឌី អាលម៉ាឌី ចុះចេញពីតំណែងព្រោះបាតុករមើលឃើញថាអំពើពុករលួយ ក្នុងជួររដ្ឋាភិបាលស្អុយគគ្រុកស្របពេលដែលមជ្ឈដ្ឋានមើលឃើញថាអាមេរិកមើលឃើញប្រទេសជាប់ព្រំដែនអ៊ីរ៉ង់ គឺអ៉ីរ៉ាក់នេះរងឥទ្ធិពលពីអ៊ីរ៉ង់ជាខ្លាំងជា ពិសេសគឺនាយករដ្ឋមន្រ្ដីដែលទើបឡើងកាន់តំណែងនេះ។ពលរដ្ឋស៊ីវិលអ៊ីរ៉ាក់ចំនួន៦០០០នាក់របួសធ្ងន់ និង ជាង១០០នាក់ត្រូវបានស្លាប់ ក្នុងអំឡុងបាតុកម្មនោះ រដ្ឋាភិបាលសម្រេចធ្វើការបើកបង្រ្កាបតែម្ដង។ខណៈទ័ពអាមេរិកបានចល័តទ័ពបណ្ដើរៗមកកាន់អ៊ីរ៉ង់គឺឃើញទ័ពអាមេរិកនៅស្ទើរពេញប្រទេសនាមជ្ឈឹមបូព៌ាជាពិសេសដូចដាក់ឡោមព័ទ្ធប្រទេសអ៊ីរ៉ង់ដែលជាសត្រូវរបស់ខ្លួនដូច្នេះដែរតែ ទាំងអ៊ីរ៉ង់ និង រុស្ស៊ីក្ដី តែងតែនិយាយទៅកាន់ប្រទេសជិតខាងថា ស្ថេរភាពសន្តិសុខតំបន់សំខាន់ណាស់ តំបន់នេះរងគ្រោះភាគច្រើនតែការ លូកដៃពីពួកចក្រពត្តិទេ៕

ដោយ៖ ឆោម ពៅនិកា

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

Bolivia៖អាមេរិកស្វាគមន៍ស្រ្ដីជើងខ្លាំងមកពីបក្សប្រឆាំងប្រកាសខ្លួនឯងជាប្រធានាធិបតីក្រោយរដ្ឋប្រហារ

ទីបំផុតភាពចម្រូងចម្រាស់ក្នុងការជ្រើសរើសប្រធាន[...]

ម៉ាឡេស៊ី៖លោកអាន់វ៉ានឹងក្លាយជានាយករដ្ឋមន្រ្ដីហើយលោកណាជីពនឹងក្លាយជាអ្នកទោសវិញម្ដង

នាយករដ្ឋមន្រ្ដីនៃប្រទេសម៉ាឡេស៊ី បណ្ឌិតមហាធាមហ[...]

បាងកកប៉ុស្ដិ៍ចេញវិចារណកថាឱ្យសម្ដេចហ៊ុនសែនសម្របសម្រួលនយោបាយនឹងលោកសមរង្ស៊ី

កាសែតបាងកកប៉ុស្ដិ៍ដែលមានឈ្មោះបោះសំឡេងនិងឥទ្ធិ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត