loader

អាមេរិកចាប់ពិនិត្យនិងរឹបអូសទ្រព្យសម្បត្តិមន្ត្រីវេណេហ្សូអេឡាករណីលាងលុយកង្វក់និងពុករលួយ

ក្រសួងរតនាគាសហរដ្ឋអាមេរិក បានប្រកាសនៅថ្ងៃអង្គារទី៨មករាម្សិលមិញថា ការ​ដាក់​ទណ្ឌកម្ម លើមន្ត្រីរបស់លោកប្រធានា ធិបតី នីកូឡាស់ម៉ាឌូរ៉ូនិងក្រុមហ៊ុននៃប្រទេសវេណេហ្សូ​អេឡាកន្លងមក បានរកឃើញ ទ្រព្យសម្បត្តិនិងហិរញ្ញវត្ថុ ជាង២ពាន់៤រយ​លាន​ដុល្លារ​អាមេរិកដែលទ្រព្យសម្បត្តិទាំងនោះត្រូវដាក់ក្នុងការត្រួតពិនិត្យនិងរឹបអូស។  នេះបើតាម ទីភ្នាក់​ងារ​សារព័ត៌អាមេរិក UPI ដែលចុះផ្សាយនៅថ្ងៃពុធទី៩មករាឆ្នាំ២០១៩នេះ។

យោងតាមប្រភពដដែលនេះ ក្រសួងរតនាគាអាមេរិក បានសម្រេចចោទជាផ្លូវការ លើមន្ត្រីនិង អ្នកជំនួញ ចំនួន៧រូបនិង ក្រុមហ៊ុន ចំនួន២៣ក្រុមហ៊ុន​ដែលពាក់ព័ន្ធករណីពុករលួយ សូក​ប៉ាន់ និងការលាងលុយកង្វក់។

ករណីនេះ Diosdado Cabello ប្រធាន រដ្ឋសភា នៃប្រទេសវេណេហ្សូអេឡា បានថ្កោល​ទោស​សហរដ្ឋអាមេរិកដោយចាត់ទុកថាជាអំពើឈ្លានពានបង្កអំពើប្រល័យពូជសាសន៍ប្រជាជនវេណេ​ហ្សូអេឡា។

រដ្ឋការរបស់លោកប្រធានាធិបតីត្រាំបានសម្រេចដាក់ទណ្ឌកម្មលើប្រទេសវេណេហ្សូអេឡា ចាប់តាំងពីចុងឆ្នាំ២០១៧ បន្ទាប់ពីលោកម៉ាឌូរ៉ូបានបំបិទសំឡេង បក្សប្រឆាំងដោយការ​រំលាយ​សភារបស់ក្រុមប្រឆាំង។

កាលពីខែវិច្ឆិកា សហរដ្ឋអាមេរិកបានបន្ថែមទណ្ឌកម្មថ្មីមួយទៀតទៅលើការធ្វើជំនួញ មាសដែលហាមការនាំចូលពីវេណេហ្សូអេឡា៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

វេណេហ្សូអេឡា៖ កងទ័ពប្រហែលជាលែងស្មោះត្រង់នឹងម៉ាឌូរ៉ូទៀតហើយ

ប្រទេសវេណេហ្សូអេឡា ទំនងនឹងធ្លាក់ក្នុងចលាចលម្ដ[...]

ចិនទទូចឱ្យអាមេរិកទម្លាក់ចោលការធ្វើបត្យាប័នករណីអគ្គនាយកហិរញ្ញវត្ថុក្រុមហ៊ុនHuawei

ចិនទទូចឱ្យអាមេរិកទម្លាក់នូវការធ្វើបត្យាប័នដោះ[...]

ចិនគំរាមសងសឹកអាមេរិក​ដោយចង់ដាក់ទណ្ឌកម្មលើអ៊ីស្រាអ៊ែលសម្ព័ន្ធមិត្តរបស់អាមេរិក

ចិនបានធ្វើការទិតៀនយ៉ាងខ្លាំង​ទៅលើសហរដ្ឋអាមេរិ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត