loader

­­­­អាមេរិកផ្គើនចិន! អស់ពីអបអរ ថែមទាំងឆ្លៀតលក់មីស៊ីលប្រឆាំងនាវាឲ្យតៃវ៉ាន់ទៀត

­ក្រុងវ៉ាស៊ីនតោន៖ រដ្ឋាភិបាលសហរដ្ឋអាមេរិកបាន ជូនដំណឹងទៅសភាអាមេរិកអំពីការលក់មីស៊ីលប្រឆាំងនាវាទៅកោះតៃវ៉ាន់ក្នុងតម្លៃ ១៨០ លានដុល្លារសហរដ្ឋអាមេរិក ដែលនេះមើលទៅទំនងជាការបង្ករឲ្យបរិយាកាសនៅដៃសមុទ្រហ្វមូសាកាន់តែក្តៅរោលរាល ជាពិសេសគឺកម្តៅរវាងទីក្រុងវ៉ាស៊ីនតោន និង ទីក្រុងប៉េកាំង។

ក៏ប៉ុន្តែបើពិនិត្យមើលឲ្យម៉ត់ចត់ទៅ សហរដ្ឋអាមេរិកក៏ដូចប្រទេសដទៃដែរ គឺគ្មានឡើយចំណងការទូតពិតប្រាកដណាមួយ តែត្រូវចងដោយច្បាប់ដោយតម្រូវឲ្យកោះមួយនេះមានសិទ្ធិក្នុងការការពារខ្លួនឯង។ ហើយចិនតែងតែធ្វើការថ្កោលទោសអាមេរិកដែលលក់អាវុធទៅឲ្យតៃវ៉ាន់។

រដ្ឋាភិបាលសហរដ្ឋអាមេរិកបានយល់ព្រមនឹងសំណើក្នុងការលក់ចេញនៅមីស៊ីលមូដែល 18 MK-48 Mod6 ដែលជាសព្វាអាវុធធន់ធ្ងន់ទំនើបបំផុតដែលមានតម្លៃស្មើនឹងប្រហែល ១៨០ លាន នេះបើតាមសេចក្តីថ្លែងការណ៍របស់ភ្នាក់ងារសហប្រតិបត្តិការការពារសន្តិសុខនៃសហរដ្ឋអាមេរិកនាថ្ងៃពុធនេះ។

មីស៊ីលប្រឆាំងនាវប្រភេទ 18 MK-48 Mod6

​ការប្រកាស​លក់​នេះ​កើតឡើង​ចំពេល​ប្រធានាធិបតី​កោះ​តៃវ៉ាន់​ដែល​និយម​ឯករាជ្យភាព​លោកស្រី​សាយ អ៊ិន​វេន ស្បថ​ចូលកាន់​តំណែង​អាណិត្ត​ទី​២​និង​ចិន​រិះគន់​អាម៉េរិក​ដែល​បាន​អបអរ​ការ​ចូល​កាន់​​តំណែង​ជា​ថ្មី​របស់​លោកស្រី​កាលពី​ថ្ងៃ​ពុធ​ទី​២០​ឧសភា​។​

នៅក្នុងពិធីសម្បថកាលពីថ្ងៃម្សិលមិញនេះ លោកស្រី ត្សៃ បាននិយាយថា «នៅទីនេះ, ខ្ញុំសូមនិយាយឡើងវិញនូវពាក្យសន្តិភាព, ស្មើភាព, ប្រជាធិបតេយ្យ និងកិច្ចសន្ទនា។ ប៉ុន្តែយើងមិនអាចទទួលពីរ ដើម្បីបន្ទាបតម្លៃរបស់តៃវ៉ាន់»។ លោកស្រី ត្សៃ បានបន្ថែមទៀតថា ភាគីទាំងពីរគួរតែមានកាតព្វកិច្ច ស្វែងរកមធ្យោបាយមួយ ដែលអាចរួមរស់ជាមួយគ្នាបានយូរអង្វែង។

​ការ​ដែល​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​អបអរ​សរសើរ​ប្រធានាធិបតី​តៃវ៉ាន់​ថា​«​ក្លាហាន​និង​មាន​បញ្ញា​» ត្រូវបាន​ក្រសួងការបរទេស​ចិន​ចាត់ទុកថា​ជា​«​កំហុសឆ្គង​ខ្លាំងណាស់​និង​វា​ក៏​គ្រោះថ្នាក់​ផងដែរ​»​។​

​ក្រសួងការបរទេស​ចិន​បាន​និយាយថា ខ្លួន​«​តូច​ចិត្តខ្លាំង​»​ចំពោះ​សារ​នេះ និង​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ថា​រំលោភ​ការសន្យា​តាំងចិត្ត​ផ្នែក​ការទូត​របស់​ខ្លួន​៕​

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ចិនព្រមានអាមេរិកកុំរុញចិនប្រលូកសង្គ្រាមត្រជាក់សម័យថ្មីជាមួយខ្លួនឱ្យសោះ

សង្គ្រាមត្រជាក់អាចត្រឡប់មកវិញព្រោះអាមេរិកនឹងជ[...]

អាមេរិកស្ថិតក្នុងស្ថានភាពរង់ចាំ ចម្លើយពីមេបក្សប្រឆាំងវេណេហ្សូ​អេឡា​ដើម្បីរឹប​អូស​នាវា​​របស់អ៊ីរ៉ង់

នៅទីបំផុតសហរដ្ឋអាមេរិកកំពុងជ្រើសរើស​លើផ្លូវមួ[...]

នាវាដឹកប្រេងអ៊ីរ៉ង់មួយគ្រឿងបើកឆ្លងផុតរនាំងទ័ពអាមេរិកខណៈអាមេរិកធ្វើសមយុទ្ធ នៅសមុទ្រពែក្ស

ខណៈនេះពិភពលោកកំពុងតែសម្លឹងមើលដោយប្រុងប្រយ័ត្ន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត