loader

អូស្ត្រាលីបារាំងនិងវៀតណាមប្រាប់ចិនអោយគោរពច្បាប់សមុទ្រអន្តរជាតិករណីសមុទ្រចិនខាងត្បូង  

បន្ទាប់ពីប្រទេសជប៉ុន អង់គ្លេស អាមេរិក និងឥណ្ឌា បានបើកនាវាចម្បាំងរបស់ខ្លួនដោយឆ្លងកាត់សមុទ្រចិនខាងត្បូង រួចមក ឥឡូវនេះ ដល់វេនប្រទេសបារាំង អូស្ត្រាលី ត្រូវបានបើកនាវាចម្បាំងរបស់ខ្លួនចូលទៅតំបន់ដែលក្រុងប៉េកាំងកំពុងដណ្ដើមកាន់កាប់ជារបស់ខ្លួន។

កាលពីថ្មីៗនេះ ក្រសួងការបរទេសវៀតណាមបានចេញសេចក្ដីថែ្លងការណ៍ដោយទទូចអោយចិនពិនិត្យឡើងវិញ ច្បាប់សមុទ្រអន្តរជាតិឆ្នាំ ១៩៨២ ដែលក្រុងហាណូយថា កោះជាច្រើននៅប្រជុំប៉ារ៉ាហ្សែលនិងស្ព្រាលី គឺជារបស់ខ្លួន។ ករណីនេះ មិនថាឡើយវៀតណាម គឺបារាំងនិងអូស្ត្រាលីក៏បានទទូចដូចនេះដែរ។

អត្ថបទ ប្រែសម្រួល ដោយ លោក នួន បូរិន

តាមគេហទំព័រព័ត៌មាននៃប្រទេសហ្វីលីពីន philstar.com រដ្ឋមន្ត្រីការពារជាតិ Christopher Pyne នៃប្រទេសអូស្រ្តាលី និងសមភាគីបារាំង Florence Parly កាលពីថ្មីៗនេះ បានធ្វើសន្និសីទរួមគ្នា ស្ដីពីឧស្សាហកម្មការពារជាតិអូស្ត្រាលី-បារាំងនៅ ទីក្រុង Adelaide នៃប្រទេសអូស្ត្រាលី។

ក្នុងសនិ្នសីទនេះ រដ្ឋមន្ត្រី Pyne បានកត់សម្គាល់ថា ប្រទេសពួកគាត់មានសិទ្ធិគ្រប់គ្រាន់ ដើម្បីធ្វើនាវាចរណ៍ដោយសន្តិភាពឆ្លងកាត់សមុទ្រចិនខាងត្បូង ជាមួយនឹងប្រទេសដទៃទៀត។លោករដ្ឋមន្ត្រីការពារជាតិ បន្ថែមថាគេមិនគួរមើលឃើញការធ្វើនាវាចរនេះថាជាការគំរាមកំហែងអធិបតេយ្យភាពនោះទេ។ សម្រាប់លោករដ្ឋមន្ត្រី Pyne មិនបាននិយាយទៅរកប្រទេសចិនដែលបានបង្ហាញប្រតិកម្មនឹងនាវាចម្បាំងអូស្ត្រាលី ដែលបានបើកឆ្លងកាត់សមុទ្រចិនខាងត្បូងកាលពីខែមេសានោះទេ។

លោករដ្ឋមន្ត្រី Pyne បានបញ្ជាក់ដូចនេះថា៖ «យោងតាម ច្បាប់សមុទ្រ គឺទាំង អូស្ត្រាលីនិងបារាំង បានដោះដូរទស្សនៈគ្នា ដែលថាសមុទ្រចិនខាងត្បូងគឺជាផ្លូវទឹកអន្តរជាតិ ហើយ ត្រូវមានសិទ្ធធ្វើនាវាចរ។ចំណែកប្រទេសឯទៀតក៏មានសិទ្ធិដែរ»

ដោយឡែក រដ្ឋមន្ត្រីការពារជាតិបារាំងលោក Parly បានធ្វើការកត់សម្គាល់ថាជំហររបស់បារាំង គឺច្បាស់ថា ទីនោះ គឺជាតំបន់រួមហើយចិនចង់បិទ ចង់បិទបាំងច្បាប់អន្តរជាតិ ។ តែសម្រាប់យើងនៅរក្សាបន្តចំហការពិភាក្សា»។

កាសែត អាមេរិក The Wall Street Journal បានចុះផ្សាយថាកាលពីខែមថុនា ចិនបានបញ្ជូននាវាចម្បាំងរបស់ ខ្លួនមួយគ្រឿង ទៅអមនាវា ចម្បាំងរបស់ បារាំង ដែលធ្វើប្រតិបត្តិការ នៅប្រជុំកោះស្ព្រាតលី។

ករណីសមុទ្រចិនខាងត្បូងនេះចិនបានដំឡើងជើងទម្របំពាក់កាំជ្រួចនៅលើកោះមួយ ចំនួនដើម្បីបាញ់យន្តហោះនិងបាញ់នាវាចម្បាំងហើយកោះនោះត្រូវហ្វីលីពីនអះអាងថាជាដែនទឹករបស់ខ្លួន។ 

នៅក្នុងជំនួបសន្តិសុខថា្នក់តំបន់មួយនៅប្រទេសសិង្ហបុរីកាលពីខែមិថុនា លោករដ្ឋមន្ត្រីបារាំងនិយាយថា បារាំងនឹងបន្តដឹកនាំបេសកកម្ម​នៅសមុទ្រចិនខាងត្បូង ហើយធ្វើនៅលើកក្រោយនេះ រួមជាមួយ នាវាចម្បាំងអង់គ្លេស និងអាល្លឺម៉ង។

ទាក់ទិន ករណីសមុទ្រចិនខាងត្បូងនេះ កាលពីសប្ដាហ៍មុន ក្រសួងការបរទេសវៀតណាម បានចេញសេចក្ដីថ្លែងការណ៍ដោយរំលឹកអោយ ចិនគោរពអោយបានខ្ជាប់ខ្ជួននូវច្បាប់សមុទ្រអន្តរជាតិ ឆ្នាំ១៩៨២។ ច្បាប់សមុទ្រឆ្នាំ១៩៨២ បានចែងថា ករណីវិវាទ គេត្រូវពិនិត្យចំងាយពីប្រទេសនោះ មក រកតំបន់ជម្លោះបើ ប្រទេសណាជិតជាងគឺកោះនោះជារបស់ប្រទេសនោះ។ ករណីនេះ ចិនហាក់នៅឆ្ងាយ ពីកោះមួយចំនួនដែលកំពុងមានជម្លោះ បើធៀបនឹងប្រទេសវៀតណាម។

រយៈពេលចុងក្រោយនេះ គេសង្កេតឃើញ អាមេរិកឥណ្ឌានិង ជប៉ុន បានបញ្ជូននាវា ចម្បាំង បើកកាត់សមុទ្រចិនខាងត្បូង ដែលជាការបង្ហាញពីការបើកនាវាចរលើផ្លូវទឹក ដោយសេរីស្របតាមច្បាប់អន្តរជាតិ។ កាលពីសប្ដាហ៍មុន ជប៉ុនបានធ្វើសមយុទ្ធទ័ពជើងទឹកដោយការប្រើនាវាមុជទឹក ទៀតផង។

ករណីជម្លោះសមុទ្រចិនខាងត្បូង បានកំពុងក្លាយជា ការបង្ហាញកម្លាំងរួម រវាងអាមេរិកជប៉ុន ឥណ្ឌា អង់គ្លេស បារាំង និងអូស្ត្រាលី ឆ្លើយតបនឹង ប្រទេសចិន ដែលត្រូវគេចោទថា មានមហិច្ឆតាចង់កាន់កាប់ផ្ដាច់មុខផ្លូវទឹក អន្តរជាតិនៅសមុទ្រចិនខាងត្បូងនេះ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អតីត​បក្ស​កាន់​អំណាច​ម៉ា​ឡេ​ស៊ី​ UMNO​ ជួប​រឿងអាស្រូវ​កាន់តែ​ខ្លាំង​ករណី​លួច​លុយ​ជាតិ​រាប់រយ​លាន​ដុល្លារ​

​គិត​មក​ដល់​ពេល​នេះ​មេដឹកនាំ​គណបក្ស​នេះ​ជា​ច្[...]

អ្នកវិភាគ៖តម្លៃការទូតកម្ពុជាធ្លាក់ចុះលើឆាកអន្តរជាតិដោយសារតែគេនៅតែទទួលស្គាល់ភាពស្របច្បាប់របស់CNRP 

បទសម្ភាស៖រយៈពេលចុងក្រោយនេះ ឃើញថា មេដឹកនាំបក្ស[...]

កោះ​ត្រឡាច​អតីត​ដែនដី​ខ្មែរ​ក្លាយជា​គុក​ប្រវត្តិសាស្ត្រ​នៃ​សម័យ​អាណានិគម​បារាំង​

នៅ​កម្ពុជា​ក្រោម​ មាន​ឆ្នេរសមុទ្រ​លាតសន្ធឹង​ព[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត