loader

អ្នកវិភាគ៖ការតែងតាំងមេបញ្ជាការតំបន់សឹករងខេត្តព្រះសីហនុនាំឱ្យមានការសង្ស័យករណីមូលដ្ឋានទ័ពចិនដដែល

ព្រះសីហនុជាខេត្តមួយដែលកើតមានរឿងរ៉ាវជាច្រើន ពោលគឺក្រោយពីពលរដ្ឋចិនមក រស់នៅកុះករ និងក្រោយពីសោកដនាកម្មបាក់រលំអាគារចិននៅខេត្តនេះ នាំអោយមានការផ្លាស់ប្ដូរអភិបាលខេត្តថ្មី និង ក្រោយពីអាមេរិកចោទថា​ឆ្នេររាមនៃខេត្តនេះ ជាមូលដ្ឋានទ័ពចិន។ ឥលូវនេះ ខេត្តព្រះសីហនុមានការផ្លាស់ប្ដូរមេទ័ពរងខេត្តថ្មីដោយក្រោមអធិបតីភាពរបស់លោកហ៊ុនម៉ាណែតកូនប្រុសសម្ដេច នាយករដ្ឋមន្រ្ដី។ អ្នកវិភាគមើលឃើញថាមានរូបភាពពីរលើរឿងនេះ។តែ ទន្ទឹមនឹងនេះ អ្នកនាំពាក្យរដ្ឋាភិបាលថា អ្នកវិភាគនេះដូចជាលំអៀងទៅ អាមេរិក។

កញ្ញា ឆោម ពៅនិកា រាយការណ៍៖

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្ដេចនាយករដ្ឋមន្រ្ដីដែលជា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃទី៨ ខែ សីហា ឆ្នាំ២០១៩ នេះ បានធ្វើជា អធិបតីក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ នៅក្រុងព្រះសីហនុ។

លោក សាវិន វិបុលដែលពីមុនមកជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹកខេត្តព្រះសីហនុត្រូវបានផ្លាស់ប្ដូរឱ្យកាន់តំណែងនេះ គឺជំនួសដោយលោកនូវ សំអុលវិញ។ដោយឡែក លោក​សាវិន​វិបុលត្រូវបានផ្លាស់ប្ដូរមុខងារតួនាទីជា នាយសេនាធិការរង បញ្ជាការដ្ឋានកងទ័ពជើង គោក។

ក្រុងព្រះសីហនុនៅប៉ុន្មាសប្ដាហ៍មុនទើបនឹងត្រូវបានផ្លាស់ប្ដូរអភិបាលខេត្តថ្មីជាបន្ទាន់ បន្ទាប់ពីករណីរលំអាគារចិន៧ជាន់លើទឹកដីខ្មែរ ដែលបណ្ដាលឱ្យកម្មករខ្មែរ២៥នាក់បាត់បង់ជីវិត។អភិបាលខេត្តថ្មីនៃខេត្តព្រះសីហនុគឺជាអតីតអភិបាលខេត្តកំពង់ចាម លោក គួច ចំរើន ហើយទន្ទឹមនឹងនេះ លោកយន្ដមីនដែលជាអភិបាលខេត្តព្រះសីហនុចាស់ត្រូវបានផ្លាស់ឱ្យមកកាន់តំណែងជារដ្ឋលេខាធិការក្រសួងការពារជាតិ ក្រោយពីលោកបានសុំសម្ដេចហ៊ុនសែនដកលោកចេញពីតំណែងទុកជាការដឹងកំហុស។

ក្នុងពិធីដ៏ឱឡារិកនៃកងទ័ពកម្ពុជានេះ លោកហ៊ុន ម៉ាណែតបានថ្លែងសង្កត់ន័យថា ខេត្តព្រះសីហនុ គឺជាខេត្តដែលមានសក្ដានុពល នៃការរីកចម្រើនគឺត្រូវទាមទារកងកម្លាំងប្រដាប់អាវុធ ដែលមានលក្ខណៈគ្រប់គ្រាន់ ដើម្បីត្រៀមជួយដល់ប្រជាពលរដ្ឋ និងការងារសន្តិសុខផ្សេងៗ ក្នុងនោះផ្ដោតលើមេបញ្ជាការ និងនាយសេនាធិការ ដែលមានសមត្ថភាព និងឆន្ទៈនៅក្នុងការងារ។

តាមរយៈបទសម្ភាសនឹងវិទ្យុស្រ្ដីថ្ងៃនេះ លោកឯមសុវណ្ណារ៉ាមើលឃើញរូបភាពពីរយ៉ាងទាក់ទិនទៅនឹងការតែងតាំងផ្លាស់ប្ដូរមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងថ្មីក្រោមអធិបងតីរបស់លោកហ៊ុនម៉ាណែត។

អ្នកវិភាគបញ្ហាសង្គមរូបនេះ មើលឃើញលោកហ៊ុនម៉ាណែតបានកសាងពង្រឹងនិងពង្រីកឥទ្ធិពលពីឪពុកលោកហើយ។

ឃ្លីប-1

តែក្នុងខែជាមួយគ្នានេះ សារព័ត៌មានស៊ើបអង្កេតអាមេរិក The wall street jouranl បានចេញផ្សាយអំពីខេត្តនេះផងដែរ។ ការចេញផ្សាយនេះបានដាក់ការសង្ស័យថា កម្ពុជាបានអនុញ្ញាតឱ្យចិនកសាងមូលដ្ឋានទ័ពនៅឆ្នេរសមុទ្ររាមខេត្តព្រះសីហនុ និង​កសាងព្រលានយន្ដហោះថ្មី។

លោកឯមសុវណ្ណារ៉ាបានបញ្ជាក់ទៀតថា រូបភាពទី២ គឺការសង្ស័យនៅតែមិនអាចជម្រះបានទោះរដ្ឋាភិបាលបានថា សម្ដីរបស់រដ្ឋមន្រ្ដីការបរទេសអាមេរិកជាការផ្ដល់យុត្តិធម៌របស់ខ្លួនក៏ដោយក្ដី។

ឃ្លីប-2

បែបណាក៏ដោយរដ្ឋាភិបាលកម្ពុជាតាងដោយអង្គភាពព័ត៌មានប្រតិកម្មរហ័ស ចាត់ទុកថា អាមេរិកកំពុងប្រឌិតព័ត៌មានដូច្នេះក៏ បាននាំអ្នកសារព័ត៌មានជាតិសុទ្ធសាធជាង៧០រូបទៅដល់ទីតាំងដែលអាមេរិកដាក់ការសង្ស័យនោះនៅថ្ងៃ២៦កក្កដាដើម្បីមើលឃើញជាក់ស្ដែងថាតើពិតជាមានវត្តមានកងទ័ពចិននៅរាមឬមានកំពង់ផែយោធាមែនឬយ៉ាងណា។

លោកផៃស៊ីផានអ្នកនាំពាក្យរាជរដ្ឋាភិបាល ជាបុគ្គលម្នាក់រួមនឹងលោកឈុំសុជាតិអ្នកនាំពាក្យក្រសួងការពារជាតិដែលជាអ្នកដឹកនាំអ្នកកាសែតផ្ទាល់ក្នុងបេសកកម្មបាននិយាយ ថាការស្វែងរកព័ត៌មានពិតជុំវិញការចោទប្រកាន់របស់សារព័ត៌មានអាមេរិក នោះ នៅក្នុងថ្ងៃនោះចាត់ទុកថាជាការឆ្លើយតប។លោកចាត់ទុកសម្ដីរបស់អ្នកវិភាគថាបម្រើចិត្តសហរដ្ឋអាមេរិក។

ឃ្លីប–03

តាងនាមអាមេរិក គឺលោករដ្ឋមន្រ្ដីក្រសួងការបរទេស ម៉ៃ ប៉ុមពីអូនៅក្នុងកិច្ចប្រជុំអន្ដរក្រសួងការបរទេសអាស៊ាននិងអាមេរិកគឺ បានធ្វើការកោតសរសើរចំពោះកម្ពុជាដែលប្រតិបត្តិតាមរដ្ឋធម្មនុញ្ញខ្លួនមិឱ្យមានកងទ័ពបរទេសតាំងមូលដ្ឋានបាន និង សង្ឃឹមថាបណ្ដាប្រទេសអាស៊ានចេះការពារបូរណភាពខ្លួនចេញពីការបំពារបំពានពីប្រទេសចិន។

តែជាមួយគ្នានេះ មជ្ឈដ្ឋានក្នុងស្រុកនៅតែមើលឃើញថា ក្រុងព្រះសីហនុដែលមានការប្លែកមុខមាត់យ៉ាងខ្លាំងគឺមានកំណើតជនជាតិចិនអន្ដោប្រវេសន៍ កាស៊ីណូ ពាសពេញក្រុងនេះ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

លោកសមរង្ស៊ីធ្វើដំណើរ​ រុលដល់ម៉ាឡេស៊ីខណៈការចូលកម្ពុជាវិញរបស់គាត់កាន់តែខិតជិតមកដល់

Read this article in English ក្រុងភ្នំពេញ៖ បណ[...]

Sam Rainsy traveled to Malaysia as his return to Cambodia drew ever closer

Sam Rainsy traveled to Malaysia as his return to Cambodia drew ever closer

ថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០១៩

(Phnom Penh) : Social media has reported on t[...]

ចិនថាកម្ពុជាមានកម្លាំងខាងក្រៅជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរឿងមូលដ្ឋានទ័ព

ភ្នំពេញ៖ ឯកអង្គរដ្ឋទូតនៃសាធារណៈរដ្ឋប្រជាមានិត[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត