loader

អ្នកវិភាគ៖សម្ដេចហ៊ុនសែន និងលោកកឹមសុខាអាចចំណេញដូចគ្នាតែលោកកឹមសុខានឹងអស់​​ផ្លូវ​ដើរបើ​​ផាត់លោកសមរង្ស៊ី (បទសម្ភាស)


ស្ថានភាពនយោបាយនៅកម្ពុជា នៅដំណាក់កាលចុងក្រោយនេះ មានការប្រែប្រួលជាខ្លាំង​ទៅរក​ចំណុច​វិជ្ជមាន ។ យ៉ាងណាមិញ ជីវិតនយោបាយរបស់លោកកឹមសុខា ប្រធានគណបក្សសង្រ្គោះជាតិ ដែល​ត្រូវ តុលាការរំលាយ ក៏ចាប់​ផ្ដើមងើបវិញដែរ នៅពេល តុលាការបើកជំនុំជម្រះក្ដីលោក ដែលគេ​អាច​គិតថា លោកកឹមសុខានឹងមានសេរីភាព​ពេញលេញក្នុងការធ្វើនយោបាយឡើងវិញ បន្ទាប់ពីលោកទទួលបានការលើកលែងទោស ពីព្រះមហាក្សត្រ។

ក្នុងស្ថានភាពនេះ លោកកឹមសុខា ក្លាយជា​តួ​ឯកមួយ ក្នុងល្បែងនយោបាយដែល អ្នកវិភាគថាសម្ដេចហ៊ុនសែន លេងជាមួយ​នឹងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ អ្នកវិភាគថា ល្បែងនេះ សម្ដេចហ៊ុនសែន និងលោកកឹមសុខា នឹងអាចបាន​ចំណេញ​​​ដូចគ្នា។ លោកថាល្បែងនេះ គឺ​តុលា​ការជាអ្នករឹតចំណង តែសម្ដេច​ហ៊ុនសែន ជាអ្នកស្រាយ ហើយម្យ៉ាងទៀត រាជរដ្ឋាភិបាល ដល់ពេលដើរតាមការ​ទទូច​សុំរបស់លោកប្រធានាធិបតីអាមេរិក និងសហភាពអឺរ៉ុបហើយ ។

ចំណែក​លោក​សមរង្ស៊ី​វិញ គឺជាតួឯកដែលសហគមន៍អន្តរជាតិមិនអាចខ្វះអ្នកនយោបាយរូបនេះ​បាន​ឡើយ។ លោក​ថា​អ្នកនយោបាយរូបនេះមានប្រជាប្រិយភាពខ្លាំងណាស់ទាំងក្នុងប្រទេសនិងអន្តរជាតិ។ លោកព្រមានថា លោក​កឹមសុខា​ត្រូវប្រកាន់ជំហរ កឹមសុខា -សមរង្ស៊ី ជាមនុស្សតែមួយ បើ​លោក​កឹមសុខា​ផាត់លោក​សមរង្ស៊ី គឺនយោបាយរបស់​លោក​នឹងជួបក្ដីវិនាស។

ដើម្បីជ្រាប! សូមស្ដាប់ការបកស្រាយ របស់អ្នកវិភាគឯមសុវណ្ណារ៉ា តាមរយៈការចោទ​សួរ​របស់​លោកនួន បូរិន ដូចតទៅ ៖ 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

បណ្ឌិតទស្សនវិជ្ជាចង់ឃើញពលរដ្ឋខ្មែរស្រឡាញ់គ្នា មិនមែនកេងប្រវ័ញ្ចយកតែប្រយោជន៍ខ្លួន

ភ្នំពេញ៖ លោកបណ្ឌិត ប៉ា ច័ន្ទ​រឿន ប្រធាន​មជ្ឈម[...]

បទសម្ភាស៖ អ្នកវិភាគថា កម្ពុជាគ្មានថ្ងៃនេះទេ បើគ្មានកិច្ចព្រមព្រៀងក្រុងប៉ារីស ទោះបីមិនទាន់អនុវត្តន៍បានល្អប្រសើរ

ភ្នំពេញ៖ អ្នកវិភាគថា កម្ពុជាមិនទាន់អនុវត្តន៍ប[...]

អ្នកវិភាគ៖ សារលោកកឹម សុខា មិនធ្វើឱ្យលោកកើនប្រជាប្រិយភាព ហើយក៏មិនធ្វើឱ្យបែកបាក់ពីលោក សម រង្ស៊ី ទេ

ភ្នំពេញ៖ លោក កឹម សុខា បានចេញសារដោយបញ្ជាក់ថា ល[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត