loader

អ្នកសង្កេតការណ៍៖ការបិទទិដ្ឋាការជនបរទេសមកជាមួយលោកសមរង្ស៊ីគឺកម្ពុជានឹងមានទំនាស់ ការ​ទូត​ធ្ងន់ថែមទៀត

សម្ដេចហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងក្រសួងការបរទេស បានថ្លែង និង​ចេញសេចក្ដីថ្លែងការណ៍បន្ដបន្ទាប់គ្នា  អំពីជនបរទេសដែលគ្មានទិដ្ឋាការនឹង មិនអនុញ្ញាតឱ្យចូលកម្ពុជា ជាពិសេសជនបរទេសដែលមានចេតនានយោបាយមិនល្អ ក្នុងដំណើរហែហមមាតុភូមិនិវត្តន៍របស់លោក​សមរង្ស៊ី​មេ​ដឹកនាំអតីតគណបក្ស សង្គ្រោះជាតិ។

អ្នកវិភាគ​ថាបក្សកាន់អំណាចប្រហែលជ្រើសរើសវិធានការបែបនេះ ប្រសើរជាងទប់ ស្កាត់​ដោយផ្ទាល់។​តែបែបនេះតម្លៃការទូតកម្ពុជានឹងកាន់តែធ្លាក់ ចុះថែមទៀត។

ដោយឡែក អ្នកឃ្លាំមើលបញ្ហាសិទ្ធិមនុស្សថា ទង្វើរបស់រដ្ឋាភិបាល គឺជាការប៉ះ ពាល់សិទ្ធិនយោបាយ និង​ស៊ីវិល។

 កញ្ញា ឆោម ពៅនិកា រាយការណ៍ពីព័ត៌មាននេះ

នៅឯប្រទេសស្វីស កាលពីថ្ងៃទី៤ កក្កដា សម្ដេចហ៊ុនសែន បានថ្លែងតបនឹងព័ត៌មាន ជុំវិញរឿងរ៉ាវមាតុភូមិនិវត្តន៍របស់លោកសមរង្ស៊ីដែលមេដឹកនាំកម្ពុជារូបនេះថា នឹងមាន ការចាប់ខ្លួនទណ្ឌិតនេះតាមដីកាតុលាការ។ តែសម្រាប់ជនបរទេសណាគ្មាន ទិដ្ឋាការន ោះគ្មានផ្លូវអនុញ្ញាតឱ្យជាន់ដែនដីកម្ពុជាឡើយ។

ទោះបីយ៉ាងណាក៏ដោយ ព័ត៌មានពីចលនាសង្គ្រោះជាតិ CNRM ឱ្យដឹងថា យ៉ាងតិចណាស់មានជនបរទេសដែលជាអ្នកនយោបាយមកពីប្រទេសផ្សេងៗគ្នា អាចមានលើសពី១០ រូបឡើងទៅ   ​នឹងរួមដំណើរជាមួយមេដឹកនាំនៃអតីតគណបក្ស សង្គ្រោះជាតិ គឺ លោកសមរង្ស៊ី និង​សមាជិកអចិន្រ្ដៃយ៍បក្សនេះ។

អ្នកនយោបាយបរទេសទាំងនោះ ដែលប្រកាសជារួមនឹង គណបក្សសង្គ្រោះជាតិ មាន សមាជិកសភាអឺរ៉ុបចំនួន១០រូប ប្រធានអង្គការចលនាសេរីនិយមអន្ដរជាតិលោកស្រី Hakima El Haite ព្រមទាំងមេដឹកនាំ​​​នៃ​បក្ស​ប្រជាធិបតេយ្យ​សេរី​និយម​មក​ពី​អង់គ្លេស ហូឡង់ កាណាដា ម៉ារ៉ុក និងអាហ្វ្រិក​ខាង​ត្បូង បាន​​បង្ហាញ​ជំហរ​គាំ​ទ្រ និង​ការ​ប្ដេជ្ញា​ចិត្ត​អម​ដំណើរ​លោក សម រង្ស៊ី ។

លោកសមរង្ស៊ីបាននិរទេសខ្លួនទៅប្រទេសបារាំងខណៈលោកនៅ ប្រទេសកូរ៉េ ខាងត្បូង កាលពីឆ្នាំ ២០១៦បន្ទាប់ពីតុលាការកម្ពុជាដែលក្រុមប្រឆាំងចោទថា មិនមានភាពឯករាជ្យបាន​ចេញ​ដីកា​ចាប់ខ្លួនលោកក្នុងសំណុំរឿង ចាស់បរិហារ កេរ្តិ៍លោកហោណាំហុង អតីតរដ្ឋមន្ត្រីការបរទេស។

គិតមដល់ពេលនេះ មេបក្សប្រឆាំងរូបនេះ  រងបទចោទជិត១០ករណី ក្នុងនោះប្ដឹង ដោយ សម្ដេច​ហ៊ុនសែន ដែលជាមេដឹកនាំមានឥទ្ធិពលជាងគេ នៅកម្ពុជា។ឥឡូវនេះ លោករងបទចោទមួយ​ករណីទៀត ដែលប្ដឹងដោយសម្ដេចសខេង រដ្ឋមន្ត្រីក្រសួង មហាផ្ទៃក្នុងករណីចោទថា​លោកញុះ​ញុងឱ្យមានការបែកបាក់ផ្ទៃក្នុងគណបក្ស ប្រជាជនកម្ពុជា។ យ៉ាងណា លោកសមរង្ស៊ី មេដឹកនាំបក្ស​ប្រឆាំង មានប្រជាប្រិយភាព ជាងគេនេះ ប្រកាសទាត់ចោលរាល់ការចោទប្រកាន់រូប​លោក​ឡើង​តុលាការព្រោះតែ  លោកចាត់ទុកតុលាការកម្ពុជា ជារបស់បក្សកាន់អំណាច។

ពេលវេលាចូលកម្ពុជាកាន់តែច្បាស់

ទំព័រហ្វេសប៊ុករបស់ លោកអេងឆៃអ៊ាង អនុប្រធាននៃអតីតគណបក្សសង្រ្គោះជាតិបាន បង្ហោះសារកាលពីថ្មីៗនេះថា លោកសមរង្ស៊ី និង ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនឹង ធ្វើមាតុភូមិនិវត្តន៍មកកាន់កម្ពុជាយ៉ាងពិត​ប្រាកដ​ហើយ​យ៉ាងយូរក្នុងអំឡុងខែកញ្ញា ។

ស្របពេល លោកសមរង្ស៊ី ប្រកាសវិលចូលកម្ពុជាវិញ លោកបានអំពាវនាវឱ្យ ប្រជាពលរដ្ឋក្នុង និង ក្រៅស្រុក គាំទ្រគណបក្សសង្គ្រោះជាតិធ្វើការចែកចាយ ខិត្តប័ណ្ណរបស់លោក ដែលមានសរសេរនូវការអនុវត្តគោលនយោបាយ៧ចំនុច។

គោលនយោបាយទាំង៧នោះគឺរួមមាន៖

-លោកមកស្ដារលទ្ធិប្រជាធិបតេយ្យ​និង សេរីភាពប្រជាពលរដ្ឋកម្ពុជា ។

-លោកមករក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលជារបស់សហភាពអឺរ៉ុប ។

-លោកមកដោះស្រាយវិវាទដីធ្លីដ៏រ៉ាំរ៉ៃ ។

-មកលុបបំបាត់អំពើពុករលួយ ។

-មកដោះស្រាយបញ្ហាបំណុល។

– មកស្ដារប្រព័ន្ធតុលាការកម្ពុជា និង ជាចុងក្រោយមកការពារផលប្រយោជន៍​និង សេចក្ដីថ្លៃថ្នូរប្រជាពលរដ្ឋខ្មែរ។

យ៉ាងណាស្រ​បពេលលេចលឺព័ត៌មាននៃចំនួនមន្រ្ដីជាន់ខ្ពស់បរទេសច្រើនរូបនឹងមកជា មួយនឹងលោកសមរង្ស៊ី ប្រការនេះធ្វើឱ្យមានការឆ្លើយតបពីសម្ដេចហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយបានលើកឡើងករណីនេះ។

សម្ដេចបានថ្លែងដូច្នេះថា៖

 «សម្រាប់អ្នកដែលមានដីកាចាប់ខ្លួន គឺត្រូវតែចាប់បញ្ចូលក្នុងពន្ធនាគារ នៅពេលណាដែលមានវត្តមាននៅកម្ពុជា ។ចំណែកឯជនបរទេសដែលអមដំណើរជាមួយដោយមិនមានទិដ្ឋាការអនុញ្ញាតនោះ គឺមិនអនុញ្ញាតឱ្យចូលមកកម្ពុជាដាច់ខាត»។

ប្រៀបដូចជាការបន្ទរពីក្រោយ ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី៦កក្កដា ស្រាប់តែចេញសេចក្ដីថ្លែងការណ៍មួយ ដោយផ្ដើមសេចក្ដី ថា រាជរដ្ឋាភិបាលកម្ពុជាចាត់ ទុកថាជារឿងដ៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលសមាជិកសភាអឺរ៉ុបមកអមនឹងទណ្ឌិតរត់គេចខ្លួនម្នាក់ ដែលមិនដឹងថាមកចំពេលណាឱ្យប្រាកដ។សេចក្ដីថ្លែងការណ៍របស់ ក្រសួងការបរទេស ប្រកាសថា​ បើសិនណាមានការអនុវត្តបែបនឹងពិតមែន កម្ពុជា នឹងអនុវត្ត សន្ធិសញ្ញាស្ដីពីទីក្រុងវីយ៉ែនឆ្នាំស្ដីពីទំនាក់ទំនងការទូតត្រង់អភ័យឯកសិទ្ធិ និង បុព្វសិទ្ធិរបស់មន្រ្ដីទូត គឺត្រូវគោរពរាល់សេចក្ដីសម្រេចរបស់រដ្ឋជាម្ចាស់ផ្ទះ និង មិនឱ្យមានការលូកដៃចូលផ្ទៃក្នុងម្ចាស់ផ្ទះឡើយ។​បើមិនដូច្នេះទេ ក្រសួងថា នេះជាទង្វើគ្មានលក្ខណៈការទូត ដោយបង្កប់ នូវចេតនាឧបាយកលនយោបាយ ដែលជា មធ្យោបាយមិនល្អមកលើកម្ពុជា។ ​ក្នុងន័យនេះ កម្ពុជានឹងអនុវត្តច្បាប់ អន្ដោប្រវេសន៍កម្ពុជា ឆ្នាំ១៩៩៤ ដែលដាក់បង្ខំលើជនបរទេសគឺមិនអនុញតិអោយចូល​កម្ពុជា​ឡើយបើកម្ពុជាមិនផ្ដល់លក្ខណៈគ្រប់គ្រាន់អោយនោះ។

តើអ្នកជំនាញសិទ្ធិមនុស្ស និងអ្នក​វិភាគ យល់ដូចម្ដេច ចំពោះវិធានការរារាំង បិទទិដ្ឋាការជនបរទេសមាន ឥទ្ធិពលខាងនយោបាយមិនអោយចូលកម្ពុជា?

មន្រ្ដីជាន់ខ្ពស់អង្គការសិទ្ធិមនុស្ស លីកាដូ លោក អ៊ំ សំអាត ​បានប្រាប់វិទ្យុស្រ្ដីកាល ពីថ្ងៃទី៨កក្កដាថា បើសិនណាមិនមានមូលហេតុច្បាស់លាស់ជាអំណះអំណាង ក្នុងរឿងនេះទេ កម្ពុជានឹងធ្វើឱ្យល្អក់កករតម្លៃការទូតមិនខាន។ លោក​បានដាក់ជំនឿថា ឋានៈជា មន្រ្ដីការទូត សមាជិកសហភាពអឺរ៉ុបទាំងអស់នេះ គេមិននឹងធ្វើរឿងដែលប៉ះព ាល់ដល់ប្រទេសណាមួយនោះទេ។ លោកថា រដ្ឋាភិបាលមិនគួរព្រួយបារម្ភជ្រុលហ ួសហេតុ ហើយមានវិធានការមែន គឺជា ប៉ះពាល់សិទ្ធិមនុស្សជាសកល និង​សិទិ្ធ​នយោបាយ។

«បើយើងនិយាយអំពីបញ្ហាសិទ្ធិមនុស្សជាអន្ដរជាតិ វាមានផ្លូវរដ្ឋ និង ផ្លូវទូត ក៏ដូចជា ផ្លូវទស្សនកិច្ចក្រៅផ្លូវរដ្ឋ។ អ៊ីចឹងពលរដ្ឋទាំងអស់នៅក្នុងពិភពលោក គេអាច ស្នើសុំទិដ្ឋាការទៅប្រទេសណាមួយក៏បានដែរ បើសិនជាគេមិនដែលមានការប្រព្រឹត្ត បទល្មើសអ្វីមួយនៅក្នុងប្រទេសដែលគេសុំទិដ្ឋាការហ្នឹងទៅ បើយើងមិនផ្ដល់ ទិដ្ឋាការឱ្យគេទេ វានឹងប៉ះពាល់សិទ្ធិជាសកលរបស់មនុស្ស ដែលមនុស្សទាំងអស់ មានទំនាក់ទំនងនឹងគ្នា មានសិទ្ធិដើរហើរ ឬក៏ទៅទស្សនកិច្ចប្រទេសណាមួយ តាមផ្លូវរដ្ឋក្ដី ក្រៅផ្លូវរដ្ឋក្ដី»។

លោកអ៊ំសំអាត ពន្យល់ថាការបិទទិដ្ឋាការ លើបុគ្គលសាមញ្ញណាម្នាក់ នឹងមិនជាបញ្ហាធ្ងន់ធ្ងរ តែបើកាលណាបិទទិដ្ឋាការលើមន្រ្ដីជាក្រុមបរទេស ជាពិសេសមន្រ្ដីការទូត និងសមាជិកសភាប្រទេសផ្សេងៗ​ដែលពួកគាត់មកដោយ មាន បំពេញបេសកកម្មពិសេសណាមួយ គឺពិតជាប៉ះពាល់តម្លៃនៃទំនាក់ទំនងប្រទេស នោះជាសកល ។

សម្រាប់លោក ឯមសុវណ្ណារ៉ា សាស្រ្ដាចារ្យវិទ្យាសាស្រ្ដនយោបាយ និង ជាអ្នកវិភាគជើងចាស់មួយរូប យល់ឃើញថា ការព្រមានពីការបិទទិដ្ឋាការ របស់រដ្ឋសាម៉ីកម្ពុជានេះ គឺរដ្ឋាភិបាលកម្ពុជាខ្លាចមើលឃើញ នូវគ្រោះធំជាផលមិនល្ អដល់ខ្លួន។

លោកយល់ថា វិធានការនេះ ទំនងកម្ពុជានឹង ប្រកាន់យក ព្រោះមិនចង់ឃើញ អ្នកនយោបាយ​បរទេស​នោះ ជាន់ដីកម្ពុជានាំអោយកើតមានស្ថានភាពណា មួយចំណេញដល់ បក្សប្រឆាំងក្រោមការដឹកនាំរបស់​លោកសមរង្ស៊ី។ 

«រដ្ឋមួយៗមានសមត្ថកិច្ច ឃាត់មិនឱ្យមានទិដ្ឋាការ ចឹងបរទេសចូលម៉េចបាន ហ្នឹងជា ហេតុផលមួយ វិធានការណ៍ទប់ស្កាត់ ឬគេហៅថា បំបែកកម្លាំងគាំទ្ររបស់អ្នក នយោបាយបក្សប្រឆាំង លោកសមរង្ស៊ី ចឹងជនបរទេសដែលមកហ្នឹងគេអាច កាត់បន្ថយបាន ប្រសិនបើឱ្យចូលក្នុងស្រុកកម្ពុជា ហើយយើងចាប់ខ្លួនវាអាច ធ្វើឱ្យអារិភាពស្រួចស្រាលជាងនេះ ចឹងឃាត់ខ្លួនមិនឱ្យចូលមិនឱ្យមានអារិភាពខ្លាំង»។

យ៉ាងណាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន ធ្លាប់បានអះអាងប្រាប់វិទ្យស្រ្ដីថា រឿង EBA គឺកម្ពុជាមិនឱ្យបរទេសយកជំនួយដូរអធិបតេយ្យឡើយ និង ជាងនេះទៅទៀត កម្ពុជានឹងមិនឱ្យកើតមានឡើយនូវរូបភាពឡានដោតទង់ជាតិបរទេសជិះឆ្វេងឆ្វាចកាងលើទឹកដីកម្ពុជាធ្វើដូចជាកម្ពុជាក្រោមចំណុះនោះ។

តែសម្រាប់លោកឯមសុវណ្ណារ៉ា យល់ថា បើស្ថានភាពអាក្រក់ណាមួយ ប៉ះពាល់​វត្តមានអ្នកនយោបាយ​បរទេស ​ដែលនឹង​មក​ការពារលោកសមរង្ស៊ី គឺតំលៃការទូតកម្ពុជាលើឆាកអន្តរជាតិ កាន់តែធ្លាក់ចុះ នាំអោយ​ អ្នក​នយោ​បាយ បរទេសនោះ ជំរុញឱ្យមានការពិនិត្យឡើងវិញ នូវកិច្ចព្រម​ព្រៀងសន្តិភាព​ក្រុងប៉ារីស ២៣តុលា១៩៩១​ដែល​ជំរុញកម្ពុជា អនុវត្តអោយបាននូវការគោរពសិទ្ធិមនុស្ស និងប្រកាន់​ខ្ជាប់​នូវលទ្ធិ​ប្រជាធិបតេយ្យ​មួយពិត​ប្រាកដ៕   

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ក្រុមប្រឹក្សាឃុំបារាយណ៍បញ្ចេញថវិកាមូលនិធិឃុំជាង ៩០លានរៀលជុសជុលផ្លូវជូនពលរដ្ឋ

កំពង់ធំ៖ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជា[...]

ខេត្តកំពង់ធំ៖ ពលរដ្ឋភូមិមួយក្នុងស្រុកបារាយណ៍ប្រមូលថវិកាជុសជលផ្លូវខ្លួនឯង

កំពង់ធំ៖ ដោយមានការលំបាកក្នុងការធ្វើដំណើរគណៈកម[...]

ក្រសួងមានយន្ដការថ្មីសម្រាប់ជំនួសយន្ដការចាស់ក្នុងការអង្កេតការប្រឡងបាក់ឌុបឆ្នាំនេះ

(ភ្នំពេញ)៖ សេចក្ដីប្រកាសរបស់ក្រសួងអប់រំយុវជន [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត