loader

៣ថ្ងៃបុណ្យភ្ជុំបិណ្ឌ៖ មនុស្ស ២៨នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស

ភ្នំពេញ៖ យ៉ាងហោចណាស់មនុស្ស ២៨នាក់ស្លាប់ និងរបួស៨៥នាក់ក្នុងរយៈពេល ៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌពីថ្ងៃទី៨ ដល់ថ្ងៃទី១០តុលា។ នេះបើតាមការគូសបញ្ជាក់ពីលោក រុន រ័ត្នវាសនា ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​ក្រសួង​មហាផ្ទៃនៅថ្ងៃទី១២ តុលានេះ។

​លោក រុន រ័ត្នវាសនា ឱ្យដឹងថា រយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងទូទាំងប្រទេសចំនួន ៥៣លើក ក្នុងនោះបង្កឱ្យមនុស្សស្លាប់២៨នាក់ របួសធ្ងន់៦៥នាក់ របួសស្រាល២០នាក់ ។

លោកបន្តថា ខេត្តក្រុងដែលមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេរួមមានខេត្តកណ្តាល មាន៦ករណី ស្លាប់៦នាក់,ខេត្តកំពង់ស្ពឺ មាន៣ករណី ស្លាប់២នាក់ របួស១០នាក់,ខេត្តកំពង់ចាម មាន ៥ករណី ស្លាប់ ៦នាក់របួស១០នាក់,ខេត្តពោធិ៍សាត់ មាន៣ករណី ស្លាប់៣នាក់ របួស១នាក់។

លោក រុន រ័ត្នវាសនា បន្ថែមទៀតថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍គឺបណ្តាលមកពីបើកបរល្មើសល្បឿនកំណត់មានចំនួន ១៩លើក ស្រវឹង ៤លើក ប្រជែង ៦លើក មិនប្រកាន់ស្តាំ ៩លើក មិនគោរពសិទ្ ធ១០លើក បត់បណ្តាលឱ្យគ្រោះថ្នាក់ ៤លើក និងកត្តាយានយន្ ត១លើក។

លោក រុន រ័ត្នវាសនា អំពាវនាវដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ទ្រង់ផ្លូវទាំងអស់ត្រូវគោរពច្បាប់ ភ្លើងសញ្ញាចរាចរណ៍ ពិសេសត្រូវពាក់មួកសុវត្ថិភាពដែលមានស្តង់ដាត្រឹមត្រូវ នឹងត្រូវបើកបរតាមល្បឿនកំណត់ ហើយមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹងឡើយ៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

សភាអន្តជាតិIPUនៅតែទទួលស្គាល់ភាពស្របច្បាប់របស់CNRPខណៈCPPព្យាយាមបញ្ជៀសរឿងនេះ

ភ្នំពេញ៖ សហភាពអន្តរសភាIPUនៅតែទទួលស្គាល់ភាពស្រ[...]

ស្ពានឈើប្រវែង១៨៣ម៉ែត្រនៅក្នុងបរិវេណប្រាសាទបេងមាលាកំពុងសាងសង់ឡើងវិញ

តាមមន្រ្ដីជំនាញរបស់អាជ្ញាធរជាតិអប្សរា ដំណើរកា[...]

រុស្ស៊ីនឹងបង្វែបំណុលកម្ពុជាជំពាក់ទៅជាការវិនិយោគតាមការស្នើរបស់សម្ដេច ហ៊ុន សែន(មានសំឡេង)

ភ្នំពេញ៖ រុស្ស៊ីនឹងបង្វែរបំណុលកម្ពុជាជំពាក់ខ្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត