loader

​ក្រសួងមហាផ្ទៃ​កប់​ចោល​ចំណីអាហារ​ក្លែងក្លាយ​ជាង ​១០០ ​តោន​

ភ្នំពេញ​៖​ ក្រសួងមហាផ្ទៃ​នៅ​ព្រឹក​ថ្ងៃ​ទី​ ១៤​ ខែ​ មិថុនា​នេះ​ សម្រេច​កប់​ចោល​ផលិតផល​ចំណីអាហារ​ខូចគុណភាព​ និង​ផលិតផល​មាន​ផ្ទុក​សារធាតុ​គីមី​ជាង​ ១០០​តោន​ ដែល​បង្ក​ផល​ប៉ះពាល់​សុខភាព​ និង​សុវត្ថិភាព​ចំណីអាហារ​។​

                                                                 គ្រឿងផ្សំមានសារធាតុគីមីសម្រាប់ធ្វើសាចក្រក និង ហតដក។

​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​នៃ​ក្រសួងមហាផ្ទៃ​ ឲ្យ​ដឹង​ថា​ អាជ្ញាធរ​បាន​រឹបអូស​ផលិតផល​ក្លែងក្លាយ​ទាំងនេះ​ពី​ក្រុម​ជនល្មើស​ដែល​បាន​ចរាចរ​ ស្តុក​ទុក​ ផលិត​ និង​ចែកចាយ​ ពោះវៀន​សត្វ​ខូចគុណភាព​ និង​គ្រឿងផ្សំ​សារធាតុ​គីមី​នេះ​ សម្រាប់​ធ្វើ​សាច់ក្រក​ និង​ hotdog​។​ ពិធី​នេះ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ ព្រហស្បតិ៍​ ទី ​១៤ ​មិថុនា​នេះ​ នៅ​ស្រុក​ឧ​ដ្តុ​ង​ ខេត្តកំពង់ស្ពឺ​។​

​លោកនាយ​ឧត្តមសេនីយ៍​ មៀ​ច​ សុ​ផា​ន់​ណា​ អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ ប្រាប់​អ្នក​សារព័ត៌មាន​ ថា​ អាជ្ញាធរ​សម្រេច​កប់​ផលិតផល​ចំណីអាហារ​ក្លែងក្លាយ​សម្រាប់​ផលិត​សាច់ក្រក​ និង​ hotdog​ ធ្វើ​ពី​ពោះវៀន​មាន់​ ទា​ ពោះវៀន​ជ្រូក​ និង​ពោះវៀន​ពពែ​ ព្រោះ​ផលិតផល​ទាំងនេះ​ ខូចគុណភាព​ ផ្សំ​ពីសារ​ធាតុគីមី​ ។​

​លោក​ មៀ​ច​ សុ​ផា​ន់​ណា ​៖​ «​សំបក់​អស់នេះ​យើង​នឹង​យក​ចេញ​ កប់​អា​សាច់​ អា​ពោះវៀន​ ជ្រូក​ ពោះ​វៀត​ ពពែ​ ពោះ​វៀត​គោ​ ក្របី​ ហួស​កាល​បរិ​ច្ឆេ​ក​ វា​លាយ​សារធាតុ​សម្រាប់​ថែរក្សា​ទុក​វា​ច្រើន​ហួស​កម្រិត​ដ៏​វា​ទុក​យូរ​ទៅ​វា​ទៅ​ជា​បង្កើត​បាក់តេរី​ មេរោគ​ទៅ​ទៀត​ រាជរដ្ឋាភិបាល​បាន​ប្រឹងប្រែង​ប្តេជ្ញា​ចិត្ត​ណាស់​ថា​ធ្វើ​យ៉ាងណា​ ដើម្បី​ការពារ​សុខភាព​ប្រជាពលរដ្ឋ​ឲ្យ​បាន។»

​គ្រឿងផ្សំ​ផលិតផល​ចំណីអាហារ​នេះ​ត្រូវ​បាន​អាជ្ញាធរ​បង្ក្រាប​កាលពី​ឆ្នាំ​ ២០១៧​ នៅ​ទីតាំង​សិប្បកម្ម​កែ​ច្នៃ​សាច់ក្រក​ខុសច្បាប់​មួយ​កន្លែង​នៅ​ឃុំ​ដំណាក់​រាំង​ ស្រុក​ឧ​ដ្ដុ​ង​ ខេត្តកំពង់ស្ពឺ​ ដោយ​រឹបអូស​វត្ថុ​តាង​ ១៦​ មុខ​​ពីម្ចាស់​អាជីវកម្ម​ឈ្មោះ​ វី​ង​ ហ៊ុយ ​ប៉ុន្តែ​ជនល្មើសកំពុង​រត់គេច​ខ្លួន​ តែសំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​។​

​ការ​កម្ទេច​ផលិតផល​ក្លែងក្លាយ​នេះ​ គឺជា​លើក​ទី​ ៣​ ហើយ​កាលពី​ខែមេសា​ ឆ្នាំ​នេះ​ ក្រសួងមហាផ្ទៃ​កិនកម្ទេច​ផលិតផល​កែ​សម្ផស្ស​ និង​គ្រឿងផ្សំ​ឧបភោគបរិភោគ​ក្លែងក្លាយ​ចំនួន​ ១៦០​ តោន​ ហើយ​ឆ្នាំ​ ២០១៧​ សម្រេច​កម្ទេច​ផ​លិ​ផល​ក្លែងក្លាយ​ជាង​ ៨០​ តោន​។​

​ចាប់ពី​ឆ្នាំ​ ២០១៧​ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ បាន​បង្ក្រាប​ផលិតផល​ក្លែងក្លាយ​នាំ​ចូល​ស្តុក​ទុក​ ចែកចាយ​គ្រឿងសម្អាង​មាន​សារធាតុ​គីមី​ ផលិតផល​ចំណីអាហារ​ គ្រឿងទេស​ គ្រឿង​បរិភោគ​ឧបភោគ​គ្មាន​ស្តង់ដា​អនាម័យ​ និង​គ្រឿង​វិ​ជ្ជ​សាស្ត្រ​ និង​ឱសថ​ ប្រមាណ​ ៥៩៧​ តោន​ និង​ឃាត់ខ្លួន​មនុស្ស​ ៦​ នាក់​ បញ្ជូនសំណុំរឿង​នៅ​តុលាការ​។​ ទាក់ទិន​ ករណី​នេះ​ មនុស្ស​យ៉ាងតិច​ ​៣ ​នាក់ ​ត្រូវ​បាន​ផ្តន្ទាទោស​ជាប់​ពន្ធនាគារ​រយៈពេល​១​ ឆ្នាំ​ ក្នុង​ម្នាក់ៗ​ និង​បាន​រឹបអូស​ម៉ាស៊ីន​ផលិត​ចំនួន​ ១៦​ គ្រឿង​ ធ្វើ​ជា​សម្បត្តិ​រដ្ឋ​៕

ព័ត៌មានទាក់ទង

ក្រសួងសុខាភិបាលអំពាវនាវពលរដ្ឋលុបបំបាត់ជម្រកមូលដើម្បីការពារជំងឺគ្រុនឈាម

ក្រសួងសុខាភិបាលអំពាវនាវដល់ប្រជាពលរដ្ឋលុបបំបាត[...]

កម្ពុជា​ប្រកា​សភាព​ជោគជ័យ​ប្រយុទ្ធ​ប្រឆាំង​ជំងឺថ្លើម​ប្រភេទ​បេ​លើ​កុមារ​

ក្រសួងសុខាភិបាល​ប្រកា​សភាព​ជោគជ័យ​ក្នុង​ការ​ស[...]

អង្គការ WHO ​បារម្ភ​អំពី​ភាព​ងាយ​គ្រោះថ្នាក់​ករណី​អ្នកជំងឺ​ស្លាប់​ដោយសារ​ជំងឺមិនឆ្លង​

របាយការណ៍​ថ្មី​មួយ​របស់​អង្គការ​សុខភាព​ពិភពលោ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត