loader

​ក្រុម​សហជីព​សម្រេចយក​តួលេខ​ជាង​ ២០០​ ដុល្លារ​ សម្រាប់ចរចា​ប្រាក់​ឈ្នួល​អប្បរ​មា​ឆ្នាំ​ ២០១៩

ភ្នំពេញ​៖​ក្រុម​សហជីព​ធំៗ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​និង​ស្បែង​ជើង​សម្រេចយក​តួលេខ​ជាង ​២០០​ដុល្លារ ​សម្រាប់​ប្រាក់​ឈ្នួល​អប្ប​រមាក​ម្មករ​កាត់ដេរ​ឆ្នាំ​ ២០១៩​ ដើម្បី​ចរចា​ជាមួយ​និយោជក​ នៅ​ស​ប្តា​ហ៍​ក្រោយ​នេះ​។​ ទាក់ទិន​រឿង​នេះ​ ក្រុម​ថៅកែ​រោងចក្រ​ពុំ​ទាន់​កំណត់​តួលេខ​ប្រាក់​ឈ្នួល​អប្ប​រមាក​ម្មករ​នៅឡើយ​ទេ​។​ ប៉ុន្តែ​លោក​រដ្ឋមន្ត្រីក្រសួង​ការងារ​បង្ហាញ​ពី​ផល​វិជ្ជា​មាន​ក្នុង​ការ​ឡើង​ប្រាក់ខែ​កម្មករ​រោងចក្រ​។​

ក្រុមកម្មកររោងចក្រតវ៉ាទាមតារលក្ខខណ្ឌការងាររបស់ពួកគេ។រូបភាព៖ CLC ‘s Facebook Page

​ក្រោយ​ពី​មានការ​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​ទី​ ៦​ កញ្ញា​ នេះ​ ក្រុម​សហជីព​ធំៗ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​ និង​ស្បែង​ជើង​សម្រេច​កំណត់​តួលេខ​ ២១១.៤៩​ ដុល្លារ ​សម្រាប់​ប្រាក់ខែ​គោល​កម្មករ​រោច​ក្រ​ឆ្នាំ​២០១៩​ ដើម្បី​ដាក់​លើ​តុ​ចរចា​ជាមួយ​ក្រុម​និយោជក​ នៅ​ថ្ងៃ​ទី​ ១០​ ខែ​ កញ្ញា​នេះ​។​

​លោក​ អាត់​ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​(CLC)​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​ថា​ ក្រុម​សហជីព​សម្រេច​យក​តួលេខ​ ២១១.៤៩​ ដុល្លារ​ដាក់​លើ​តុ​ចរចា​ជាមួយ​និយោជក​ដោយ​ផ្អែក​លើ​មូលដ្ឋាន​ការ​រស់នៅ​របស់​កម្មករ​ រួម​ទាំង​អតិផរណា​ កំណើន​ផលិតភាព​ និង​កម្រិត​ចំណេញ​ មាន​កើន​ឡើងជា​បន្តបន្ទាប់​។​

​លោក​ អាត់​ ធន់​៖​ «​ខ្ញុំ​យល់​ថា​តួលេខ​នេះ​គឺ​វា​ជា​តួលេខ​មួយ​មានការ​ឯកភាព​គ្នា​ជា​ក្រុម​សំឡេង​ភាគច្រើន​ទោះបី​បាន​មិន​អស់​តែ​តួលេខ​នឹង​ត្រូវ​យើង​ដាក់​យក​ទៅ​ចរចា​ហើយ​។​ចំនួន​ជាក់ស្តែង​ជា​ធម្មតា​វា​មិន​បាន​ទៅ​តាម​អ្វី​ដែល​យើង​ដាក់​ពេល​ដំបូង​វា​តែងតែ​មានការ​ជជែក​គ្នា​ យ៉ាង​ហោច​ណាស់​ក៏​យើង​បាន​ឯកភាព​គ្នា​មាន​តួលេខ​រួម​ហើយ​»​។​

លោក​ អាត់​ ធន់​ ជឿ​ថា​តួលេខ​នេះ​អាច​នឹង​ធ្លាក់​ចុះ​ជាង​នេះ​ នៅ​ពេល​ចរចា​ប្រាក់​ឈ្នួល​អប្បរ​មា​។​ ទោះបី​យ៉ាងណា​លោក​ សង្ឃឹមថា​ ប្រាក់ខែ​គោល​កម្មករ​សម្រាប់​ឆ្នាំ​ថ្មី​នឹង​បន្ត​កើនឡើង​ទៀត​។​

​តាម​ការ​គ្រោងទុក​ក្រសួង​ការងារ​នឹង​បើក​កិច្ចប្រជុំ​ចរចា​ត្រីភាគី​ប្រាក់​ឈ្នួល​អប្ប​រមាក​ម្មករ​ សម្រាប់​ឆ្នាំ​ ២០១៩​ នៅ​ថ្ងៃ​ទី​៩​ ខែ​ កញ្ញា​នេះ​។​

​លោក​ កាំ​ង​ ម៉ូ​នី​កា​ អគ្គលេខាធិការ​រង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​(GMAC)​ ដែល​តំណាង​ឱ្យ​ភាគី​ថៅកែ​រោងចក្រ​មាន​ប្រសាសន៍​ថា​ ភាគី​លោក​ពុំ​ទាន់​សម្រេច​តួលេខ​កំណត់​ប្រាក់​ឈ្នួល​អប្ប​រមាក​ម្មករ​ជាក់លាក់​នៅឡើយ​ ប៉ុន្តែ​លោក​ថា​ ភាគី​ថៅកែ​រោងចក្រ​មាន​រូបមន្ត​សម្រាប់​គណនា​តួលេខ​មាន​លក្ខណៈ​វិនិច្ឆ័យ​បែប​សេដ្ឋកិច្ច​និង​សង្គម​ ហើយ​តួលេខ​នឹង​បង្ហាញ​នៅ​ថ្ងៃ​ប្រជុំ​នៅ​ពេល​ខាង​មុខ​។​

​លោក​ កាំ​ង​ ម៉ូ​នី​កា​៖​ «​យើង​មិន​ទាន់​មាន​តួលេខ​ទេ​បាទ​ ប៉ុន្តែ​យើង​គ្រាន់តែ​មាន​មូលដ្ឋាន​សម្រាប់​គិត​របស់​យើង​គឺ​យក​តាម​រូបមន្ត​ដែល​យើង​បាន​ព្រមព្រៀង​គ្នា​។​រូបមន្ត​របស់​យើង​មាន​លក្ខណ​បែប​សេដ្ឋកិច្ច​និង​សង្គម​ ហើយ​នៅ​ក្នុង​នឹង​លក្ខណ​វិនិច្ឆ័យ​សេដ្ឋកិច្ច​មាន​បួន​ចំណុច​ និង​បែប​សង្គម​មាន​បី​ចំណុច​ ហើយ​យើង​នឹង​ពិភាក្សា​គ្នា​ជាក់ស្តែង​នៅ​ថ្ងៃ​ប្រជុំ​ចរចា​គ្នា​»​។​

លោក​ អ៊ិ​ត​ សំ​ហេង​ រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បង្ហាញ​ជំនឿ​ថា​ ប្រាក់ខែ​គោល​នឹង​បន្ត​ឡើង​ក្នុង​តួលេខ​មួយ​ដែល​អាច​ទទួលយក​បាន​គ្រប់​ភាគី​ពាក់ព័ន្ធ​។​ លោក​ថា​លោក​នឹង​ជំរុញ​ឱ្យ​ការ​ចរចា​ប្រាក់ខែ​គោល​ចេញ​លទ្ធផល​នៅ​មុខ​ពិធីបុណ្យ​ភ្ជំបិណ្ឌ​។​

​លោក​ អ៊ិ​ត​ សំ​ហេង​៖«​រក​តួលេខ​មួយ​ដែល​វា​អាច​ឃិ​ត​ជិត​គ្នា​ហើយ​មាន​គំលាត​តិច​បំផុត​ ដើម្បី​យក​មក​អនុម័ត​ចុង​ក្រោយ​ ហើយ​ខ្ញុំ​ក៏​សង្ឃឹម​លទ្ធផល​នឹង​អាច​ចេញ​នៅ​មុន​ភ្ជំ​។​ហើយ​បង​ក្មួយ​កម្មករ​និ​យោ​ជិ​ក​នឹង​ទទួល​បាន​ព័ត៌មាន​ដ៏​ល្អ​មួយ​ទាក់ទង​ទៅ​នឹង​ប្រាក់​ឈ្នួល​ឆ្នាំ​ ២០១៩​ខ្លួន​នៅ​មុន​ពេល​ភ្ជំបិណ្ឌ​ឱ្យ​ខ្ញុំ​សង្ឃឹមថា​វា​ប្រសើរ​ជាង​ឆ្នាំ​ ២០១៨»​។​

​ប្រាក់​ឈ្នួល​អប្បបរមា​កម្ពុជា​ត្រូវ​បាន​ដំឡើង​ពី​ ១៥៣​ ដុល្លារ​ក្នុង​មួយ​ខែ​នៅ​ឆ្នាំ​ ២០១៧​ ដល់​ ១៧០​ មួយ​ខែ​ដុល្លារ​នៅ​ឆ្នាំ​ ២០១៨​នេះ​។​ ប្រាក់​ឈ្នួល​អប្បបរមា​កម្ពុជា​ ប្រហាក់ប្រហែល​នឹង​វៀតណាម​ តែ​ខ្ពស់​ជាង​ បង់​ក្លា​ដែ​ស​ និង​ មី​យ៉ា​ន់​ម៉ា​។​

​បើ​តាម​លោក​ អាត់​ ធន់​ លោក​មាន​ជំនឿ​ថា​ ប្រាក់ខែ​គោល​កម្មករ​នឹង​បន្ត​ឡើង​ប្រហាក់ប្រហែល​ឆ្នាំ​ ២០១៨​ដែរ​។​ តែ​ចំពោះ​ លោក​ កាំ​ង​ ម៉ូ​នី​កា​ តំណាង​ឱ្យ​ភាគី​ចៅ​កែ​រោងចក្រ​ យល់​ថា​ តួលេខ​ជាង​២០០​ ដុល្លារ​របស់​ក្រុម​សហជីព​ហាក់ដូចជា​ខ្ពស់​ពេក​។​

​ក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​កម្មករ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​កាល​ពេល​ថ្មីៗ​នេះ​ សម្តេច​ ហ៊ុន​ សែន​ បាន​អះអាង​ថា​ ប្រាក់​ឈ្នួល​អប្បបរមា​កម្មករ​សម្រាប់​ឆ្នាំ​២០១៩​នេះ​ អាច​នឹង​ត្រូវ​តម្លើង​ក្នុង​កម្រិត​មួយ​ ដែល​ធានា​ដល់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​៕

ព័ត៌មានទាក់ទង

សហភាព​អឺរ៉ុប​ លើកទឹកចិត្ត​ពលរដ្ឋ​កម្ពុជា​ ចូលរួម​ប្រកួត​រូបថត​អំពី​បេតិកភណ្ឌ​វប្បធម៌​កម្ពុជា​

ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា[...]

អង្គការ​សង់​ត្រា​ល់​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ផ្គត់ផ្គង់​រោងចក្រ​ ជូ​ ហួយ​ បំភ្លឺ​អំពី​លក្ខខណ្ឌ​សុវត្ថិភាព​កម្មករ​ក្នុង​រោងចក្រ​នេះ​

មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ ហៅ​កាត់​ថា​ សង់[...]

បន្ទាប់ពីលើកលែងទោស ផលិតករភាពយន្តអូស្រ្តាលី លោក Jame Ricketson ត្រូវបានបង្ខំឲ្យចាកចេញពីកម្ពុជា

ក្រុងភ្នំពេញ៖ បន្ទាប់ពី ប្រមុខរដ្ឋស្តីទីតំណាង[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត