loader

​ធនាគារ​អេ​ស៊ី​លី​ដា​ថែម​ដើមទុន​បន្ថែម​លើ​ទុន​មាន​ស្រាប់​កើនឡើង​រហូត​ជិត​៤០០​លាន​ដុល្លារ​

ភ្នំពេញ​៖​ ធនាគារ​អេ​ស៊ី​លី​ដា​(ACLEDA​ Bank​ Plc.​ )​បាន​បន្ថែម​ទុន​លើ​ដើមទុន​ដែល​មាន​ ស្រាប​កើនឡើង​រហូត​ដល់​ជិត​ ៤០០​ លាន​ដុល្លារ​អា​មេ​រិ​ក​គិត​នៅ​ឆ្នាំ​២០១៨​នេះ​។​ ការ​ថែម​ទុន​បន្ថែម​នាំ​ឱ្យ​ទ្រព្យសកម្ម​សរុប​របស់​ធនាគារ​នេះ​កើនឡើង​ជាង​ ២២​ ភាគរយ​ ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ​។​

 


​យោង​តាម​សេចក្តីជូនដំណឹង​របស់​ធនាគារ​អេ​ស៊ី​លី​ដា​ ភី​អិ​ល​ស៊ី​(ACLEDA​ Bank​ Plc.​ )​ ចេញផ្សាយ​ នៅ​ថ្ងៃ​ទី​ ៣​ កញ្ញា​នេះ​ បញ្ជាក់​ថា​ ធនាគារ​ពាណិជ្ជកម្ម​ឈានមុខ​គេ​នៅ​កម្ពុជា​ សម្រេច​បន្ថែម​ដើមទុន​របស់​ខ្លួន​ចំនួន​ ៣៦.៦៧៩.១៤៩​ ដុល្លារ​អា​មេ​រិ​ក​ ថែម​ទៅ​លើ​ ដើមទុន​ដែល​មាន​ស្រាប​ចំនួន​ ៣៥៨.៥៤៤.៩៥៦​ ​ដុល្លារ​ ដែល​នាំ​ឱ្យ​ទុន​វិនិយោគ​ ធនាគារ​នេះ​កើនឡើង​រហូត​ដល់​ ៣៩៥.២២៤.១០៥​ ​ដុល្លារ​។​

​សេចក្តីជូនដំណឹង​ដដែល​ពន្យល់​ថា​ ធនាគារ​ អេ​ស៊ី​លី​ដា​ មាន​ដើមទុន​ ៥១​ ភាគរយ​ ដែល​កាន់កាប់​ដោយ​ភាគហ៊ុន​កម្ពុជា​។​ ក្នុង​នោះ​ភាគ​ទុ​និក​ដោយ​អេ​ស៊ី​លី​ដា​ ហ្វា​យ​ណា​ន់​ហ្ស​ល់​ត្រា​ល់​ និង​ក្រុមហ៊ុន​ អេ​ អេស​ អេ​ ភី​អិ​ល​ស៊ី​។​ ចំណែក​ភាគហ៊ុន​ ៤៩​ ភាគរយ​ ទៀត​កាន់កាប់​ដោយ​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​។​ក្នុង​នោះ​រួម​មាន​ Sumitomo​ Mitsui​ Banking​ Corporation​ (SMBC),​ ORIX​ Corporation,​ COFIBRED​ S.A,​ Triodos​ Sustainable​ Finance​ Foundation​ (TSFF),​ Triodos​ SICAV​ II-Triodos​ Microfinance​ Fund​ (TMF),​ និង​ Triodos​ Fair​ Share​ Fund​ (TFSF)​ ។​

​ការ​បន្ថែម​ដើមទុន​ជាង ​៣៦ ​លាន​ដុល្លារ​ជា​ការ​បែក​ចែក​ភាគលាភ​សម្រាប់​ប្រចាំឆ្នាំ​ ២០១៧​ ដែល​ជា​ការ​បន្ថែម​ទុន​លើក​ទី​១៥​របស់​ធនាគារ​ អេ​ស៊ី​លី​ដា​ ចាប់តាំងពី​ធនាគារ​នេះ​ចុះបញ្ជី​។​

​លោក​ ឆាយ​ សឿ​ន​ ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​ធនាគារ​អេ​ស៊ី​លី​ដា​ បញ្ជាក់​នៅ​ក្នុង​សេចក្តីជូនដំណឹង​ថា​ មូលហេតុ​សំខាន់​បី​ដែល​ធនា​ការ​អេ​ស៊ី​លី​ដាស​ម្រេច​បន្ថែម​ទុន​គឺ​ទី​ ដោយសារ​អាជីវកម្ម​របស់​ធនាគា​លោក​មានការ​រីក​លូតលាស់​បន្តបន្ទាប់​ជា​រៀង​រាល់​ឆ្នាំ​ទាំង​ក្នុង​ប្រទេស​និង​ក្រៅប្រទេស​តាម​រយៈ​ការ​ផ្តល់​ឥណទាន​ និង​សេវា​ហិរញ្ញវត្ថុ​។​ ជាក់ស្តែង​លោក​ថា​ ទ្រព្យសកម្ម​សរុប​របស់​ធនាគារ​កើនឡើង​ជាង​ ២២​ ភាគរយ​ ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ​។​

​មូលហេតុ​ទី​២​ លោក​ ឆាយ​ សឿ​ន​ ពន្យល់​ថា​ ការ​រក្សា​មូលដ្ឋាន​ដើមទុន​ក្នុង​កម្រិត​មួយ​ខ្ពស់​ជាង​បញ្ញត្តិ​អនុ​បាត​ប្រុង​ប្រយ័ត្ន​ តែ​មូលហេតុ​ចម្បង​ជាងគេ​បំផុត​គឺ​ការ​កសាង​ទំនុកចិត្ត​ពី​អតិថិជន​ និង​សាធារណជន​។​ ជា​ពិសេស​ភាគ​ទុ​និក​ ឬ​ភាគហ៊ុន​មាន​ភាពរឹងមាំ​របស់​ធនាគារ​ក្នុង​ការ​ជួយ​បង្កើន​ជំនឿ​ទុកចិត្ត​និង​សមត្ថភាព​គាំពារ​ប្រាក់​បញ្ញើ​ សន្សំ​ របស់​អតិថិជន​។​

​ការ​បន្ថែម​ដើមទុន​ជា​ភាគហ៊ុន​របស់​ធនាគារ​បាន​បង្កើន​ទុនបម្រុង​រក្សា​ទុក​នៅ​ចន្លោះ​ពី​ ៥០​ ភាគរយ​ ទៅ​ ៦០​ ភាគរយ​ នៃ​ប្រាក់​ចំណេញ​ក្រោយ​បង់ពន្ធ​រួច​នាំ​ឱ្យ​មូលនិធិ​ផ្ទាល់​សុទ្ធ​បច្ចុប្បន្ន​ កើនឡើង​រហូត​ដល់​ចំនួន​ ៧៣៤.៥៧២.៦៩៨​ ​ដុល្លារ​ គិត​ត្រឹម​ដំណាច់ខែ​កក្កដា​ ឆ្នាំ​ ២០១៨​។​ នេះ​បើ​តាម​លោក​បណ្ឌិត​ អ៊ិ​ន​ ចាន់​នី​ ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​ អេ​ស៊ី​លី​ដា​ ភី​អិ​ល​ស៊ី​។​

​លោក​បណ្ឌិត​ អ៊ិ​ន​ ចាន់​នី​ បន្ថែម​ថា​ ការ​បន្ថែម​ទុន​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ ២៥​ ឆ្នាំ​មកនេះ​ បាន​ធ្វើ​ឱ្យ​ដើមទុន​ធនាគារ​នេះ​កាន់តែ​រឹម​មាំ​និង​មានការ​រីក​លូតលាស់​ទាំង​ក្នុងស្រុក​និង​ក្រៅ​ស្រុក​។​ លោក​ថា​ ដើមទុន​ធនាគារ​អេ​ស៊ី​លី​ដា​បាន​គាំទ្រ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ ធនាគារ​អេ​ឡិច​ត្រូ​និ​ច​ និង​ឌី​ជី​ថ​ល​ កាន់តែ​ជឿនលឿន​ទាន់សម័យ​។​

​បច្ចុប្បន្ន​ ធនាគារ​ អេ​ស៊ី​លី​ដា​ ភី​អិ​ល​ស៊ី​ មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន​ប្រាំ​ គឺ​ ធនាគារ​ អេ​ស៊ី​លី​ដា​ ឡាវ​,​ អេ​ស៊ី​លី​ដា​ ស៊ី​ឃ្យួ​រឹ​ធី​ ភី​អិ​ល​ស៊ី​,​ អេ​ស៊ី​លី​ដា​ ប្រូ​ភើ​ធី​ អិ​ល​ធី​ឌី​,​ វិទ្យាស្ថាន​ ពាណិជ្ជ​សាស្ត្រ​ អេ​ស៊ី​លី​ដា​ និង​ស្ថាប័ន​មីក្រូ ហិរញ្ញវត្ថុ​ អេ​ស៊ី​លី​ដា​ មី​យ៉ា​ន់​ម៉ា​ ព្រមទាំង​មាន​ការិយាល័យ​តំណាង​នៅ​សាធារណរដ្ឋ​ សហភាព​មី​យ៉ា​ន់​ម៉ា​ ។​

ធនាគារ​ អេ​ស៊ី​លី​ដា​ ភី​អិ​ល​ស៊ី​ មាន​ការិយាល័យ​សាខា​សរុប​ចំនួន​ ២៦២​ ទូ​ទាំង​ប្រទេស​កម្ពុជា​,​ ៤១​ ការិយា ល័យ​ នៅ​ប្រទេស​ឡាវ​ និង​ ៩​ ការិយាល័យ​ នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ និង​មានទ្រព្យ​សកម្ម​សរុប​ចំនួន​ជាង​ ៥,៤៣​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ និង​មាន​គណនី​ប្រាក់​បញ្ញើ​ប្រមាណ​ ២​ លាន​គណនី​ គិត​ត្រឹម​ដំណាច់ខែ​ កក្កដា​ ឆ្នាំ​២០១៨៕​

ព័ត៌មានទាក់ទង

តម្លៃ​ប្រេងសាំង​លើ​ទីផ្សារ​ឡើងថ្លៃ​

តម្លៃ​ប្រេងសាំង​លើ​ទីផ្សារ​ឡើងថ្លៃ​

ថ្ងៃសៅរ៍ ទី៨ ខែកញ្ញា ឆ្នាំ២០១៨

តម្លៃ​ប្រេងឥន្ធនៈ​នៅ​លើ​ទីផ្សារ​ក្នុង​ខែកញ្ញា[...]

​ក្រុម​សហជីព​សម្រេចយក​តួលេខ​ជាង​ ២០០​ ដុល្លារ​ សម្រាប់ចរចា​ប្រាក់​ឈ្នួល​អប្បរ​មា​ឆ្នាំ​ ២០១៩

ក្រុម​សហជីព​ធំៗ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំ[...]

EU គ្រងផ្តល់ថវិកា១២០លានយូរ៉ូគាំទ្រការគ្រប់គ្រងធនធានជលផលតាមសហគមន៍នេសាទ

ភ្នំពេញ៖ ទឹកប្រាក់១២០លានយូរ៉ុប ឬស្មើប្រមាណ១៣៨[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត