en     km
en     km

កម្ពុជាជំរុញជប៉ុននិងកូរ៉េវិនិយោគអភិវឌ្ឍខ្សែចង្វាក់ផលិតកម្មដំណាំដំឡូងមី និងកសិផល

Share

(ប៉ារីស)៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ បានជំរុញប្រទេសជប៉ុន និងកូរ៉េ វិនិយោគលើការអភិវឌ្ឍខ្សែចង្វាក់តម្លៃដំណាំដំឡូងមី និងកសិផលផ្សេងទៀត មានដូចជា ស្រូវ ពោត សណ្តែក និងឈើហូបផ្លែ ដើម្បីពង្រីកវត្តមានផលិតផលខ្មែរនៅលើទីផ្សារ និងជំរុញការនាំចេញផលិតផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិឱ្យបានច្រើន។

 

                                                                                        ​ជំនួបរវាងភាគីកម្ពុជា និងជប៉ុន កូរ៉េ

 

សំណើនេះ ធ្វើឡើងនាឱកាសចូលរួមកម្មវិធី “A Small-Business-Group Seated Dinner” រៀបចំឡើងដោយស្ថានទូតជប៉ុនប្រចាំទីក្រុងប៉ារីស ប្រទេសបារាំង កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងគោលបំណងចែករំលែកព័ត៌មានផ្សេងៗ ទាក់ទងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការទូត កសិកម្ម វប្បធម៌ និងទេសចរណ៍។

នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា បានបង្ហាញពីវឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ចកម្ពុជា និងផលិតផលអទិភាពសម្រាប់ធ្វើការអភិវឌ្ឍចង្វាក់តម្លៃ និងធ្វើពិពិធកម្មនាំចេញ។ ជាងនេះទៀតលោករដ្ឋមន្រ្តី បានពន្យល់ពីគោលនយោបាយគាំពារវិនិយាគរបស់កម្ពុជា និងការលើកទឹកចិត្តផ្សេងៗរបស់រាជរដ្ឋាភិបាល ដូចជាការលើកលែងពន្ធលើប្រាក់ចំណេញ និងពន្ធលើការនាំចូលសម្ភារៈ និងឧបករណ៍កសិកម្ម ក៏ដូចជាសក្តានុពលនៃវិស័យវប្បធម៌ និងទេសចរណ៍ធម្មជាតិផងដែរ។

ជាការឆ្លើយតប អគ្គលេខាធិការជប៉ុន និងមន្ត្រីអង្គទូតទាំងអស់ បានសន្យាពាំនាំយកសំណើរបស់កម្ពុជា ទៅជម្រាបរដ្ឋាភិបាលរបស់ខ្លួន ព្រមទាំងជួយផ្សព្វផ្សាយអំពីសក្តានុពលរបស់កម្ពុជា ទៅដល់វិស័យឯកជនថែមទៀត ដើម្បីចូលទៅបណ្តាក់ទុនកាន់ច្រើននៅក្នុងប្រទេសកម្ពុជា៕

 

Share

Image
Image
Image