en     km
en     km

កម្ពុជា​ប្រឈម​នឹង​ការ​បិទ​ពន្ធ​អនុគ្រោះ​ពី​EU​ តែ​មន្ត្រី​កម្ពុជា​សង្ឃឹមថា​មិន​ធ្លាក់​ដល់​កម្រិត​នេះ​ទេ​

Share

​ភ្នំពេញ​៖​ដំណើរ​បេសកកម្ម​នៃ​ប្រតិភូ​គណៈកម្មការ​អឺរ៉ុប​និង​សេវាកម្ម​កិច្ចការបរទេស​អឺរ៉ុប​មក​កម្ពុជា​រយៈពេល​មួ​យស​ប្តា​ហ៍​ គឺជា​ការ​វាយតម្លៃ​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ នយោ​បាយ ​និង​ស្ថានភាព​ការងារ​ មុន​ធ្វើ​សេចក្តីសម្រេច​ចុង​ក្រោយ​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​គ្រប់មុខ​លើក​លែង​តែ​អាវុធ​(EBA)​។​តាម​រយៈ​ក្រុម​ស្វែងរក​ការ​ពិត​នេះ​ មានការ​ព្រមាន​ថា​ សហភាព​អឺរ៉ុប​អាច​នឹង​បិទ​ការ​អនុគ្រោះ​ពន្ធ​នាំ​ចូល​ពី​កម្ពុជា​។​ តែ​យ៉ាងនេះ​ក្ដី​ មន្ត្រី​នាំពាក្យ​រាជរដ្ឋាភិបាល​សង្ឃឹមថា​ កម្ពុជា​មិន​ធ្លាក់​ដល់​កម្រិត​នេះ​ទេ​។​

                             សមាជិកសភាសហភាពអឺរ៉ុបនៅក្នុងកិច្ចប្រជុំ។ photo: Taken from EU’s Website



​ក្រោយ​បញ្ចប់​ដំណើរ​បេសកកម្ម​ស្វែ​ករក​ការ​ពិត​នៅ​កម្ពុជា​កាលពី​ថ្ងៃ​ទី​១១​កក្កដា​ គណៈប្រតិភូ​សហភាព​ អឺរ៉ុប​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​១២​ ខែកក្កដា​នេះ​ពី​ទីក្រុង​ព្រុ​ច​ហ្សែ​ល​ប្រទេស​ប៊ែ​ល​ ហ្សិ​កថា​សហភាព​អឺរ៉ុប​នឹង​វិភាគ​ទៅ​លើ​ព័ត៌មាន​ជា​ អាទិភាព​ដែល​ទទួល​បាន​ ក្នុងអំឡុងពេល​ បេសកកម្ម​ដើម្បី​ ពិចារណា​ជា​ជំហាន​បន្ទាប់​។​

​ការ​វិភាគ​នេះ​នឹង​ត្រូវ​យក​មក​ពិចារណា​ក្នុង​ការ​ដាក់​ស្នើ​ជា​លាយលក្ខណ៍អក្ស​បន្ថែម​ទៀត​ពី​អាជ្ញាធរ​កម្ពុជា​ រួម​ទាំង​របាយការណ៍​ពី​អង្គការ​ពលកម្ម​អន្តរជាតិ​(ILO)​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត​ ដែល​ទទួលខុសត្រូវ​ត្រួតពិនិត្យ​មក​លើ​កម្ពុជា​នៃ​អនុវត្ត​អនុសញ្ញា​អន្តរជាតិ​ទាក់ទង​នឹង​គម្រោង​ពាណិជ្ជកម្ម​សេរី​ដោយ​ឥត​គិត​ពន្ធ​ ពី​សហភាព​អឺរ៉ុប​ដែល​ជា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ​(EBA)​។​

​គម្រោង​ពាណិជ្ជកម្ម​(EBA)​ បាន​អនុញ្ញាត្ត​អោយ​កម្ពុជា​នាំ​ចេញ​ផលិតផល​ទាំងអស់​លើកលែង​ តែ​អាវុធ​និង​រំសេវ​ចូល​ទៅ​ក្នុង​ទីផ្សារ​សហភាព​អឺរ៉ុប​ដោយ​មិន​គិត​ពី​កូតា​និង​ពន្ធគយ​។​

​លោកស្រី​ Cecilia​ Malmström​ ប្រធាន​ប្រតិភូ​នៃ​គណៈកម្មការ​ទទួល​បន្ទុក​ពាណិជ្ជកម្ម​ថ្លែង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថា​«​សហភាព​អឺរ៉ុប​មាន​មោទនភាព​ក្នុង​ការ​ផ្តល់​ដល់​សេដ្ឋកិច្ច​ប្រទេស​ងាយ​រង​គ្រោះ​បំផុត​នៅ​លើ​ពិភពលោក​។​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ​បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​នៃ​ការ​អភិវឌ្ឍ​ និង​ការ​លុប​បំបាត់​ភាព​ក្រីក្រ​នៅ​កម្ពុជា​។​

​លោកស្រី​ ឲ្យ​ដឹង​ថា​ ការ​វិភាគ​ និង​ការ​ប្រមូល​ព័ត៌មាន​ក្នុង​ពេល​បេសកកម្ម​ផ្តោត​ទៅ​លើ​ការ​ ធ្លាក់​ចុះ​យ៉ាងធ្ងន់ធ្ងរ​ផ្នែក​នយោបាយ​ និង​សិទ្ធិ​បោះ​ឆ្នោត​ រួម​ទាំង​ការ​ទប់ស្កាត់​សកម្មភាព​អង្គការ​ សង្គម​ស៊ី​វិល​ ការ​គំរាមកំហែង​សិទ្ធិ​បង្កើត​សហ​គម​ និង​បញ្ហា​សិទ្ធិ​មនុស្ស​ជាដើម​។​

​លោកស្រី​ អះអាង​ថា​ ការ​ដក​ប្រទេស​កម្ពុជា​ចេញពី​គម្រោង​ពាណិជ្ជកម្ម​ជា​គឺជា​វិធានការ​ចុ​ក្រោយ​ប្រសិនបើ​រាល់​ការ​ខិតខំ​ប្រឹងប្រែង​របស់​ហស​ភាព​អឺរ៉ុប​មិន​អាច​ដោះស្រាយ​ពី​ការ​ព្រួយបារម្ភ​អំពី​បញ្ហា​ទាំងនេះ​បាន​។​

​តែ​បែប​នេះ​ក្ដី​ លោក​ផៃ​ស៊ី​ផា​ន​ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​បញ្ជាក់​ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ ក្រុម​ស្វែង​រង​ការ​ពិត​របស់​សហភាព​អឺរ៉ុប​បាន​យល់​ច្រើន​ពី​ការ​ពន្យល់​ របស់​មន្ត្រី​កម្ពុជា​ មក​ពី​ស្ថាប័ន​​ពាក់ព័ន្ធ​។​ លោក​ថា​ តាម​រយៈ​ការ​ពន្យល់​នេះ​ មន្ត្រី​អឺរ៉ុប​ហាក់​ ទទួលស្គាល់​ខ្លះ​ដែរ​ភាព​រីក​ចម្រើន​មួយ​ចំនួន​ ដែល​កម្ពុជា​បាន​ខិតខំ​ដោះស្រាយ​ ដូច​ជា​ ករណី​ដីធ្លី​ ជាដើម​។​ លោក​ថា​ សហភាព​អឺរ៉ុប​ក៏​មាន​ ជម្រើស​វិជ្ជមាន​ ដែល​សង្ឃឹមថា​មិន​ដល់ថ្នាក់​បិទ​ពន្ធ​អនុគ្រោះ​នោះ​ទេ​។​ លោក​ថា​ ប្រទេស​ខ្លះ​ ត្រឹមតែ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​ប៉ុណ្ណោះ​។
​ ​
​តែ​បែប​នេះ​ លោក​ផៃ​ស៊ី​ផា​ន​ អះអាង​ថា​ កម្ពុជា​ មិន​បារម្ភ​ទេ​ ទោះជា​វិធានការ​ណា​ក៏​ដោយ​ ព្រោះ​កម្ពុជា​ គឺជា​រដ្ឋ​មួយ​ឯករាជ្យ​។​

​បើ​តាម​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​បញ្ជាក់​ថា​ ការ​អនុគ្រោះ​ពន្ធ​នេះ​ មាន​ទឹកប្រាក់​ចំនួន​៦៧៦​លាន​ដុល្លារ​ អា​មេ​រិ​ក​ក្នុង​មួយ​ឆ្នាំៗ​សម្រាប​ទំនិញ​ពី​កម្ពុជា​ ។​

​តែ​ជាមួយ​គ្នា​នេះ​រាជរដ្ឋាភិបាល​បាន​បញ្ជូន​បេសកជន​ពិសេស​ទៅ​បញ្ចុះ​ប​ញ្ជូ​ល​សហភាព​អឺរ៉ុប​​កុំ​អោយ​​ដក​​​ពន្ធ​អនុគ្រោះ​ EBA​ នេះ​។​ ចំណែក​សហជីព​ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​ និង​ដេរ​ ស្បែកជើង​ជាង​១០០​ ក៏​បាន​ស្នើ​សហភាព​អឺរ៉ុប​កុំ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​ EBA​ នេះ​ផង​ដែរ​។​

​សហភាព​អឺរ៉ុប​បញ្ជាក់​ថា​ ក្រោម​គោលការណ៍​ការ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​គ្រប់មុខ​លើកលែងតែ​ អាវុធ​បាន​ផ្តល់​ ប្រយោជន៍​យ៉ាង​ សំខាន់​ដល់​សេដ្ឋកិច្ច​កម្ពុជា​។​សហភាព​អឺរ៉ុប​ជា​គោល​ ដៅ​នាំ​ចេញ​សំខាន់​ សម្រាប់​ទំនិញ​ពី​កម្ពុជា​មាន​រហូត​ដល់​៤០​ភាគរយ​នៃ​ការ​នាំ​ចេញ​សរុប​។​

​ការ​នាំ​ចេញ​កម្ពុជា​ទៅ​សហភាព​អឺរ៉ុប​មាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ពោល​គឺ​កើនឡើង​ ២២៧​ភាគរយ​ នៅ​ចន្លោះ​ឆ្នាំ​ ២០១១​ និង​ ២០១៦​។​ នៅ​ឆ្នាំ​ ២០១៧​ ការ​នាំ​ចេញ​សរុប​របស់​កម្ពុជា​ទៅ​សហភាព​អឺរ៉ុប​មាន​ឈាន​ដល់ ​៥ ​ពាន់​លាន​អឺ​រ៉ូ ​ឬ​ប្រហែល ជាង​ ៥​ពាន់ ​៨​រយ ​លាន​ដុល្លារ​ ដែល​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ​២​ ក្នុង​ចំណោម​អ្នក​ទទួល​ប្រយោជន៍​ពី​(EBA)​។​

​គម្រោង​អនុគ្រោះ​ពន្ធ​លើ​មុខទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ​បាន​រួមចំណែក​សំខាន់​ក្នុង​ការ​បង្កើត​ការងារ​ និង​កំណើន​ក្នុង​វិស័យ​វាយនភ័ណ្ឌ​មាន​ចំនួន​ ៧៥​ ភាគរយ​នៃ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​សហភាព​អឺរ៉ុប​ដែល​ផ្តល់​ការងារ​ដល់​វិស័យ​មួយ​ចំនួន​ងាយ​រង​គ្រោះ​បំផុត​នៅ​កម្ពុជា​ ហើយ​ទំនិញ​ដ៏​សំខាន់​គឺ​វិស័យ​វាយនភ័ណ្ឌ​ដែល​ជួយ​កម្មករ​កម្មការិនី​ខែ្ម​រ​ជាង​ ៨០ ​ម៉ឺន​នាក់​មានការ​ងារ​ធ្វើ​ពី​វិស័យ​នេះ​៕

Share

Image
Image
Image