en     km
en     km

ការបញ្ជាសម្ងាត់មួយលេចធ្លាយថាមន្ទីរប៉ុងតាហ្គូនបញ្ជាឱ្យនាវាចម្បាំត្រៀមវាយប្រហារកូរ៉េខាងជើង 

Share

ការបញ្ជាសម្ងាត់មួយពីមន្ទីរប៉ុងតាហ្គូនបានបែកធ្លាយហើយនៅថ្ងៃនេះដោយការបញ្ជានោះប្រាប់ទៅមេបញ្ជាការទាំងអស់ប្រចាំនៅតំបន់ប៉ាស៊ីហ្វិចឱ្យត្រៀមបាញ់កម្ទេចទៅលើប្រទេសកូរ៉េខាងជើងប្រសិនបើរដ្ឋកុម្មុយនីស្ដមួយនេះបាញ់កាំជ្រួចបំពាក់ដោយអាវុធនុយក្លេអ៊ែរជាថ្មីម្ដងទៀតនេះ។ការបញ្ចាសម្ងាត់នេះធ្វើឡើងស្របពេលដែរមន្ទីរប៉ុងតាហ្គូនបានបញ្ជូនគ្រាប់ទម្លាក់ពីលើយន្ដហោះទៅដាក់នៅកោះហ្កោមគឺប្រមាណជាមួយលានគ្រាប់រួចហើយស្របពេលនេះដែរនាវាពិឃាតចំនួន៤០គ្រឿងបានទៅដល់សមុទ្រកូរ៉េខាងត្បូងហើយដែរ។កាំជ្រួចដែលបានបំពាក់លើនាវាពិឃាតទាំងនោះគឺកាំជ្រួចថូម៉ាហាក់ដែលធ្លាប់ប្រើប្រាស់មានប្រសិទ្ធភាពវាយប្រហារទៅលើប្រទេសស៊ីរីកាលពីដើមឆ្នាំ២០១៧នេះ។

ពេលចុងក្រោយនេះកូរ៉េខាងជើងបានអះអាងថាខ្លួនត្រូវបាញ់កម្ទេចមូលដ្ឋានទ័ពអាមេរិចនៅកោះហ្កោលដោយការបាញ់កាំជ្រួចនុយក្លេអ៊ែរ។សង្គ្រាមពាក្យសម្ដីនេះបាននាំឱ្យភាពតានតឹងជាមួយអាមេរិចកាន់តែខ្លាំងឡើងៗធ្វើឱ្យអាមេរិចប្រកាសថាខ្លួនអាចវាយប្រហារដោយឯកតោភាគីទៅលើកូរ៉េខាងជើងបានគ្រប់ពេលវេលាទាំងអស់។

ប្រជាជនវៀតណាមត្រៀមស្វាគមន៍ការមកដល់របស់លោកត្រាំ ប្រធានាធិបតីអាមេរិកដូណាល់ត្រាំនឹងធ្វើដំណើរទៅកាន់ទីក្រុងហាណូយនៅខែវិច្ឆិកាក្រោយនេះដែលនៅខណៈនេះប្រជាជនវៀតណាមបក្សនិងរដ្ឋវៀតណាមត្រៀមស្វាគមន៍ការមកដល់របស់មេដឹកនាំមហាអំណាចមួយនេះ។តាមទីភ្នាក់ងារសារពត៌មានវៀតណាមវ៉េអិនអេលោកត្រាំនឹងទៅដល់ប្រទេសវៀតណាមនៅថ្ងៃ១០វិច្ឆិកាក្នុងដំណើរមកចូលរួមកិច្ចប្រជុំអេប៉ិចនៃប្រទេសសេដ្ឋកិច្ចតំបន់អាស៊ី។

ទស្សនកិច្ចរបស់ប្រធានាធិបតីត្រាំនាំឱ្យប្រជាជនវៀតណាមនិងអ្នកវិភាគមួយចំនួនមើលឃើញថាអាមេរិកនិងវៀតណាមកាន់តែមានភាពស្និទ្ធស្នាលនឹងគ្នាយ៉ាងខ្លាំងចាប់តាំងពីប្រទេសនេះបង្កើតទំនាក់ទំនងការទូតឡើងវិញនៅចុងទសវត្ស១៩៩០។

ក្រៅពីចូលរួមកិច្ចប្រជុំអេប៉ិចលោកត្រាំត្រូវជួបកំពូលជាមួយនឹងសមភាគីវៀតណាមផងដែរ។ទស្សនកិច្ចរបស់មេដឹកនាំអាមេរិចរូបនេះគឺជាលើកទី៤ហើយគឺនៅឆ្នាំ២០០០លោកប៊ីលគ្លីនតុនបានមកកាន់វៀតណមម្ដងក្រោយមកទៀតលោកប៊ូសនៅឆ្នាំ២០០៦ហើយលោកបារ៉ាក់អូបាម៉ានៅឆ្នាំ២០១៦៕

Share

Image
Image
Image